ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប ​អញ្ជេីញចូលរួមរៀបចំ និងពិនិត្យកម្មវិធីធ្វើតេស្តកាយសម្បទាបេក្ខជនសិក្ខាកាមចំនួន​ ១០រូប ត្រៀមចេញទៅបណ្ឌិត្យសភាយោធាអូស្រ្តាលី (ADFA/RMC-D) និងមហាវិទ្យាល័យកងទ័ពជើងទឹកភូមិន្ទអូស្រ្តាលី ក្រោមការសហការជាមួយក្រុមសម្របសម្រួលកិច្ចសហប្រតិបត្តិការយោធា (Military Cooperation Coordination Group - MCCG)។ នៅពហុកីឡាដឮដ្ឋានជាតិអូឡាំពិក​ រាជធានីភ្នំពេញ ថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០២៦។ ==> លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប អញ្ជើញចូលរួមទិវា ANZAC Day រំលឹកការចងចាំ ដល់ទាហានអូស្ត្រាលី និងនូវែលសេឡង់ ដែលបានពលីក្នុងសម័យសង្គ្រាម​ ដែលបានរៀបចំនៅ ស្ថានទូតអូស្ត្រាលី រាជធានីភ្នំពេញ។ នាថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២៦។ ==> ការបំពេញកាតព្វកិច្ចយោធា នឹងត្រូវធ្វើឡើងស្របតាមតម្រូវការយោធាប្រចាំឆ្នាំ ជាមួយគ្នានេះ យុវជនដែលទទួលបានការហ្វឹកហ្វឺនក្នុងការចូលបំពេញកាតព្វកិច្ចយោធា នឹងទទួលបានការបណ្តុះបណ្តាលផ្នែកវិន័យ សីលធម៌ និងការធ្វើការជាក្រុម ដែលជាផលរួមក្នុងសង្គមនៃធនធានមនុស្ស។ ==> អភិបាលខេត្តប៉ៃលិន ដឹកនាំក្រុមការងារចុះពិនិត្យមើលការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណភាព នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការរក្សាបានកំណើនសេដ្ឋកិច្ចខ្ពស់ និងរឹងមាំក្នុងកាលៈទេសៈដែលស្ថានការណ៍ពិភពលោកកំពុងជួបវិបត្តិនេះ គឺជាផ្លែផ្កានៃផលលាភសុខសន្តិភាព ==> ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់ស្នងការនគរបាលខេត្តកំពង់ចាម ត្រូវតែយកចិត្តទុកដាក់ស្រាវជ្រាវ ដើម្បីឈានទៅចាប់ខ្លួនជនពាក់ព័ន្ធចំពោះករណីរបស់លោកវរសេនីយ៍ទោ ម៉ាប់ សុផាត! ==> ព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្តត្បូងឃ្មុំ ==> ឃាត់ខ្លួនជនសង្ស័យ៤០នាក់ពាក់ព័ន្ធករណី Online Scams ក្នុងអគារ BAOLI INTER CITY ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ==> អភិបាល​រាជធានីភ្នំពេញ ណែនាំឱ្យមន្ត្រី​ និងកងកម្លាំងចំណុះឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ ត្រូវបន្តខិតខំប្រឹងប្រែងអនុវត្តការងារបន្ថែមទៀត ==> សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខលោកតា ពុត សឿន ឪពុកធម៌របស់សម្តេចតេជោ ហ៊ុន សែន ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជាតិតេជោសន្តិភាព

សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បន្ត​ផ្ញើ​សារ​ទៅ​ឯកឧត្តម កឹម សុខា និង លើកទឹកចិត្ត​បុគ្គល​ឆ្នើម

សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បន្ត​ផ្ញើ​សារ​ទៅ​ឯកឧត្តម កឹម សុខា និង លើកទឹកចិត្ត​បុគ្គល​ឆ្នើម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃទី​១៩ ខែ​មីនា ឆ្នាំ​២០១៥ ក្នុងពេល​ដែល​សមាជិក​សភា មកពី​គណបក្ស​ប្រជាជន និង​សង្គ្រោះ​ជាតិ​កំពុង​ប្រជុំ​អនុម័ត​សេចក្តីស្នើច្បាប់​បោះឆ្នោត និង​ច្បាប់​ស្តីពី​ការរៀបចំ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នៅ​ឯ​វិទ្យាស្ថាន​ជាតិ​អប់រំ ឯណោះ​វិញ ជាមួយនឹង​ប្រសាសន៍​លើកទឹកចិត្ត​ចំពោះ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន បាន​បន្ត​អត្ថាធិប្បាយ​ពី​ករណី​ឯកឧត្តម កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អនុប្រធានរដ្ឋសភា ដែល​បាន​ថ្លែង​នៅ​អាមេរិក អំពី​ការ​មិន​ពេញចិត្ត​នឹង​កិច្ចព្រមព្រៀង​នយោបាយ​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៤ រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​។​

​ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ប្រគល់​ប័ណ្ណ​ជ័យលាភី​អាហារូបករណ៍​សម្តេច​តេជោ ហ៊ុន សែន​-​ហាន់​ដា ចក្ខុវិស័យ​១០០ ឆ្នាំ​២០១៤ និង​សម្តេច​តេជោ ហ៊ុន សែន ច​ក្ខុ វិស័យ​១០០ ឆ្នាំ​២០១៤-២០១៨ សម្រាប់​សាកលវិទ្យាល័យ​កម្ពុជា​ស​ម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​ មានប្រសាសន៍រំ​លឹ​ក​ពី​ផែនការ​បង្ក្រាប​មេដឹកនាំ​ឲ្យមាន​ព្រឹត្តិកា​រណ៍​ ប្រើ​អំពើរហឹង្សា​លើ​កម្លាំង​រក្សា​សណ្តាប់ធ្នាប់​ទីលាន​ប្រជាធិបតេយ្យ កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៤ កន្លងមក​ថា ខ្ញុំ​បាន​សួរ​រដ្ឋមន្ត្រី​យុត្តិធម៌​ថា មាន ៨​ចំណុច​នៃ​សំណុំរឿង​របស់គាត់ កុំ​អី​មាន​ការចាប់ខ្លួន កឹម សុខា តាំង​ពី​ល្ងាច​ថ្ងៃទី​១៥​ខែកក្កដា ឆ្នាំ​២០១៤​។ សម្តេច​មានប្រសាសន៍​ឲ្យដឹងថា ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ និង​អ្នកច្បាប់ បាន​មកជួបជុំ​គ្នា​នៅផ្ទះ​របស់​ខ្ញុំ​នៅ​ម៉ោង​៥​ល្ងាច ដើម្បី​ពិភាក្សា​គ្នា​អំពី​ការចាប់ កឹម សុខា នៅ​ពេល​នៅ​ស្រុក​ចម្ការលើ ខេត្ត​កំពង់ចាម ដោយ​ដាក់​ឃុំ​នៅ​ត្រពាំងផ្លុង​តែម្តង​។ នៅពេលនោះ ខ្ញុំ​បាន​និយាយថា យើង​ត្រូវ​ច្បាស់លាស់ ប្រតិបត្តិការ​របស់ យើង​ធ្វើ​ចំពោះ​អ្នក​នៅ​លើ​សមរភូមិ​ជាក់ស្តែង​តែ​ប៉ុណ្ណោះ ចំណែក​ករណី កឹម សុខា មិន​មែន​នៅ​លើ​សមរភូមិ​នេះ​ទេ ដូច្នេះ​យើង​បានសម្រេច​ទុក​ករណី កឹម សុខា ឲ្យ​តុលាកា​រហៅ​ទៅ​សួរ ព្រោះ​ក្នុង​ឋានៈ​ជា​ប្រធានស្តីទី​គណបក្ស​នៅពេល នោះ គាត់​បាន​ដឹង​រឿង​នេះ​ឬ​អត់​។​

​សម្តេច​តេជោ​មានប្រសាស​ន៍​បញ្ជាក់​ថា មិនមែន​ជា​បញ្ហា​ចៃដន្យ​ទេ ដែល​អស់លោក​ថា ប្រែ​តាម​ប្រជាធិបតេយ្យ​នៃ​ការបោះឆ្នោត ប៉ុន្តែ​អស់លោក​នៅ​ចាំ​សម្តី​ទេ «​ហ៊ុន សែន អើយ​ចុះ​ចេញ​ទៅៗ​» អស់លោក​ចង់​និយាយ​ពី​ការផ្លាស់ប្តូរ ប៉ុន្តែ​ពាក្យ​ផ្លាស់ប្តូរ​របស់​អស់លោក គឺជា​ការផ្តួលរំលំ​។ ទុកឱ្យ​តុលាការ​វិនិច្ឆ័យ​ចុះ​។ ខ្ញុំ​មិន​ចង់​ឆ្លើយឆ្លង​ជាមួយ​អ្នកនាំពាក្យ​ដែល​និយាយថា គេ​ដំណើរការ​ផ្លាស់ប្តូរ​តាមរយៈ​ការបោះឆ្នោត ប៉ុន្តែ​ក្រោយ​ការបោះឆ្នោត​ម៉េច​ក៏​មក​ធ្វើ​រឿង​អញ្ចឹង តើ​ស្លាប់​មនុស្ស​ប៉ុន្មាន​នាក់ របួស​មនុស្ស​ប៉ុន្មាន​នាក់ ហើយ​ខូចខាត​ទ្រព្យសម្បត្តិ អស់​ប៉ុន្មាន​?​។​

​សម្តេច​តេជោ​បានលើកឡើ​ង​នូវ​សំណួរ​ចំនួន​ពីរ សម្រាប់​ឯកឧត្តម កឹម សុខា​៖ ទី​១-​បើ ឯកឧត្តម (​កឹម សុខា​) មិន​ពេញចិត្ត ម៉េច​ឯកឧត្តម​ចង់បាន​ម្ល៉េះ​ការធ្វើ​អនុប្រធាន​ទី​១​រដ្ឋសភា​នោះ​។ តើ​ឯកឧត្តម​អាច​ផ្ទេរ កៅអី​ហ្នឹង​ទៅ​ឲ្យ​អ្នក​ផ្សេង​នៅក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​បានទេ និង​សំណួរ​ទី​២-​បើ មៀច សុវណ្ណារ៉ា មិន​អាច​នៅ​ក្រៅ​ឃុំ​បាន ឬ​មិន​អាច​រួចខ្លួន​បាន​នៅ​ចូលឆ្នាំ​ខ្មែរ ដែល​ឯកឧត្តម​និយាយថា «​ខ្ញុំ​មិន​អាច​ទទួលបាន​» តើ​ឯកឧត្តម​ចង់​ធ្វើ​អ្វី​?​។​

​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន មានប្រសាសន៍ថា ឥឡូវ ខ្ញុំ​ចង់​សួរ លោក​ឯង​ត្រៀម​ធ្វើ​អ្វី ព្រោះ​លោក​ឯង​កំពុង​តែ​ស្ថិត​នៅក្នុង​ពិរុទ្ធភាព ជា​មេដឹកនាំ​នៃ​ការផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​។ លោក​ឯង​ដឹកនាំ​បាតុកម្ម ឬ​ក៏​ដឹក​នាំទៅ​រំដោះ​អ្នកទោស ឬ​លោក​ឯង​ធ្វើ​អ្វី​ទៀត ឬ​លោក​ឯង​ដើរចេញ​ពី​សភា វា​ជា​រឿង​របស់​លោក​ឯង​ទេ​។ សម្តេច​តេ​ជោនា​យករ​ដ្ឋ មន្ត្រី​មាន​ប្រសាសន៍ថា ខ្ញុំ​សូម​រំឭក​ជូន​អ្នកគាំទ្រ​លោក កឹម សុខា ទាំង​ប៉ុន្មាន​ឲ្យ ភ្លឺ​ភ្នែក​។ លោក កឹម សុខា លោក​ព្រួយ​ណាស់ លោក​ខ្លាច​គណបក្ស​ប្រជាជន​កម្ពុជា​មិន​បោះឆ្នោត​។ លោក​ទាមទារ​ឲ្យមាន​ការ​ដាក់​ឈ្មោះ​មាន​ការគាំទ្រ​… គាត់​ថា​ត្រូវគោរព​អធិបតេយ្យ​របស់​បក្ស​។ ពេលនោះ​ខ្ញុំ​បានបញ្ជាក់ និង​បាន ចង្អុល​ទៅកាន់​ឯកឧត្តម សម រង្ស៊ី ឯកឧត្តម គួ​យ ប៊ុន​រឿន ឯកឧត្តម សុន ឆ័យ ឯកឧត្តម អេង ឆៃអ៊ាង ឯកឧត្តម យឹម សុវណ្ណ ថា​តើ​ឯកឧត្តម​នៅ​ចាំ​ទេ​ឆ្នាំ ២០០៣​ឯកឧត្តម​និយាយថា គាំទ្រ​ហើយ ហ៊ុន សែន ប៉ុន្តែ​សន្លឹកឆ្នោត​នៅក្នុង​ដៃ​សមាជិកសភា​។ គាត់​បាន​បញ្ជាក់​រឿង​ហ្នឹង គាត់​ខ្លាច​មិន​ជាប់​ជា​អនុប្រធាន​ទី​មួយ​រដ្ឋសភា​នោះ​។ បើ​ខ្ញុំ​ជា​កូនប្រុស ខ្ញុំ​លាលែង​ពី​អនុប្រធាន​ទី​មួយ​នៃ​រដ្ឋសភា ព្រោះ​លោក​ឯង​អត់​ពេញចិត្ត​។ បើ​លោក​ឯង​មិន​ពេញចិត្ត​ម៉េច​ក៏​មក​ធ្វើ​អនុប្រធាន​ទី​មួយ​រដ្ឋសភា​។ គណបក្ស​ប្រជាជន​កម្ពុជា​គេ​មិន​យក​ទេ​តំណែង​ហ្នឹង ម៉េច​ក៏​មិន​ឲ្យ​អ្នក​ផ្សេង​នៅក្នុង​គណបក្ស​សង្គ្រោះ​ជាតិ ៥៥​នាក់ ក្នុង​សមាជិក​សភា​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​រើស​មិនបាន​ធ្វើ​អនុប្រធាន​ទី ​មួយ​រដ្ឋសភា​ឬ ខ្ញុំ​កំពុងតែ​ឆ្ងល់​។​

​សម្តេច​តេជោ​មានប្រសាស​ន៍​ថា លោក​និយាយថា ចង់​ផ្លាស់ប្តូរ​ឲ្យបាន​ឆាប់​ក្រោយ​ការបោះឆ្នោត លោក​ឯង​ធ្វើ​អ្វី​ជា​សញ្ញា ដូច្នេះ​ខ្ញុំ​បាន​ត្រៀម​រៀបចំ​កម្លាំង​ប្រដាប់អាវុធ ដើម្បី​ទ្រទ្រង់​សភាពការណ៍ និង​និរន្តរភាព​សភាពការណ៍ និង​ការពារ​សន្តិសុខ​ឲ្យ​ប្រជាជន​ការពារ​រដ្ឋធម្មនុញ្ញ ការពារ​ព្រះមហាក្សត្រ ការពារ​រាជរដ្ឋាភិបាល គឺជា​រឿង​ត្រឹមត្រូវ​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ថ្លែងថា ខ្ញុំ​សូម​ជម្រាប​ច្បាប់បោះឆ្នោត ឬ​ច្បាប់​រៀបចំ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នេះ អត់​ពាក់ព័ន្ធ​ជាមួយ​នឹង​ដំណើរ ការ​ក្តី​នៅ​តុលាការ​របស់​អ្នក​មាន​ពិរុទ្ធភាព​ទៅលើ​សំណុំរឿង​ព្រហ្មទណ្ឌ នៅ​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៤​ទេ​។ បើ​លោក​ឯង​ហ៊ាន​ធ្វើ ខ្ញុំ​ហ៊ាន​លេង​លោក​ឯង​ដែរ លោក​ឯង​ប្រថុយ​មើល នេះ​ជា​រដ្ឋអំណាច​។ កុំ​មក​និយាយ​ថា នាយករដ្ឋមន្ត្រី ត្រួតត្រា​កម្លាំងប្រដាប់អាវុធ បើ​ធ្វើ​នាយករដ្ឋមន្ត្រី​មិន​អាច​ត្រួតត្រា​កម្លាំង​ប្រដាប់អាវុធ​បាន​ទៅ​ ធ្វើ​នាយករដ្ឋមន្ត្រី​ធ្វើ​អ្វី​។ អ្វី​ដែល​ខ្ញុំ​មិន​អាច​ត្រួតត្រា​បាន គឺ​តុលាការ រដ្ឋសភា ព្រឹទ្ធសភា និង​ក្រុមប្រឹក្សាធម្មនុញ្ញ ប៉ុន្តែ​កម្លាំងប្រដាប់អាវុធ ខ្ញុំ​ត្រួតត្រា​បាន​។​

​ទន្ទឹម​និង​ការបញ្ជូនសារ​នយោបាយ​ដ៏​សំខាន់​ទៅ​ឯកឧត្តម កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អនុប្រធាន​រដ្ឋសភា​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន បាន​អបអរសាទរ​ចំពោះ​ជ័យលាភី​ដែល​បាន​ប្រឡង​យក​បាន​អាហារូបករណ៍​សិក្សា​នៅ​ សាកលវិទ្យាល័យ​កម្ពុជា ដោយ​សម្តេច​បាន​ជំរុញ និង​លើកទឹកចិត្ត​ឱ្យ​និស្សិត​ដែល​ប្រលង​ជាប់​អាហារូបករណ៍​ត្រូវខិតខំ​រៀន​។ ទាក់ទិន​នឹង​វិស័យ​អប់រំ​បណ្តុះបណ្តាល​ធនធានមនុស្ស​នេះដែរ សម្តេច​តេជោក៏បាន​លើក​ឡើង​ពាក់ព័ន្ធ​ទៅនឹង​អ្នកគ្រូ នាង ផល្លា ដែល​ជា​គ្រូបង្រៀន​កុមារ​គ ថ្លង់ របស់​អង្គការ​គ្រួសារ​ថ្មី ដោយ​ចាត់ទុក​អ្នកគ្រូ នាង ផល្លា គឺជា​វីរនារី​ទី​២ របស់​កម្ពុជា បន្ទាប់​ពី​កញ្ញា ស៊ន សៀវ​ម៉ី កីឡាការិនី​តៃក្វាន់​ដូ ដែល​ដណ្តើម​បាន​មេដាយមាស​ជូន​ប្រទេស​ជាតិ ក្នុង​ការប្រកួត​កីឡា​អូឡាំពិក​នា​ពេល​កន្លងមក​នេះ​។​

​សម្តេច​តេជោ​មានប្រសាស​ន៍​កោតសរសើ​រ​អ្នកគ្រូ នាង ផល្លា ដែល​បាន​ទៅ​ចូលរួម​ការប្រកួតប្រជែង​ការជ្រើសរើស​កម្មវិធី​ពានរង្វាន់​គ្រូ​ ឆ្នើម​ពិភពលោក (Global Teacher Prize)​ក្នុង​ទីក្រុង​ឌូ​ប៊ៃ កាលពី​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៥​ថា ទោះបីជា​មិន​បាន​ជាប់​លេខ​១ ក្តី តែ​អ្នកគ្រូ​បាន​នាំ​មោទនភាព​ជូន​ជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ​ព្រោះ​ការឡើង​ទៅកាន់​ចំណាត់ថ្នាក់​ជាប់​ក្នុង​ចំណោម ១០​នាក់ ដែល​មាន​ជាង ១០០​ប្រទេស នៅលើ​ពិភពលោក​ចូលរួម​នោះ មិនមែន​ជា​រឿង​ធម្មតា​ទេ​។ សម្តេច​តេជោ​ឲ្យដឹងថា នៅ​ថ្ងៃ​បិទ​សន្និបាត​ក្រសួង​អប់រំ​យុវជន និង​កីឡា នៅ​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៥ សម្តេច​នឹង​បំពាក់​គ្រឿង​ឥស្សរិយយស​ជូន​អ្នកគ្រូ នាង ផល្លា​។​

​សម្តេច​តេជោ​បាន​ថ្លែង​ជា​សាធារណៈ​ដោយ​មោទនៈភាព​ទៀត​ថា ខាងមុខនេះ កម្ពុជា នឹង​មាន​វីរៈនារី​១​រូប​ទៀត ដែល​ជា​កីឡាការិនី ប៊ូ​ល លេខ​១​ដែល​បាន​ឈ្នះ​ការប្រកួត​លំដាប់​ពិភពលោក​នោះ ហើយ​ពិធី​ដង្ហែ​កីឡាការិនី​រូបនោះ នឹង​ធ្វើ​នៅ​ពេល​ខាងមុខ​ផងដែរ​។​

​យោងតាម​សេចក្តីរាយការណ៍​បានឲ្យដឹងថា ចាប់តាំងពី​ឆ្នាំ​សិក្សា​២០០៣-២០០៤ រហូតដល់​ឆ្នាំ​សិក្សា​២០១៤-២០១៥​នេះ សាកលវិទ្យាល័យ​កម្ពុជា បានផ្តល់​អាហារូបករណ៍​ជូន​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ចំនួន ១៣​ប្រភេទ ដែល​មាន​ចំនួន​សិស្ស​ទទួល​សរុប ២.៤៥០​អង្គ​/​នាក់​។ អាហារូបករណ៍​ទាំងនេះ ត្រូវបាន​ផ្តល់ជូន និង​ឧបត្ថម្ភ​ដោយ​សប្បុរសជន​នានា តាម​ឆ្នាំ​សិក្សា​ជា​បន្តបន្ទាប់ ដោយឡែក​សម្រាប់ ឆ្នាំ​សិក្សា​២០១៤-២០១៥ បានផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន ១០០​កន្លែង​ដែល​បាន​ឧបត្ថម្ភ​ដោយ​បណ្ឌិត ហារុ​ហ៊ីសា​ហាន់ដា ស្ថាបនិក និង​ជា​ប្រធាន​មូលនិធិ​អន្តរជាតិ​ដើម្បី​សិល្បៈ និង​វប្បធម៌ នៃ​ទីក្រុង​តូ​ក្យូប្រទេស​ជប៉ុន និង​ជា​អធិការបតី​នៃ​សាកលវិទ្យាល័យ​កម្ពុជា​។ ក្នុង​ឆ្នាំ​សិក្សា​២០១៤-២០១៥​នេះដែរ ក៏បានផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​១០០​កន្លែង ដែល​ឧបត្ថម្ភ​ដោយ​លោក Wang Jiemin នាយក​គ្រប់គ្រង​ក្រុមហ៊ុន China Fairwind (Cambodia) Investmen Company Limited និង​ជា​នាយក​ក្រុមហ៊ុន Fairwind ៕

 

 

he_hunsen

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.