ពោធ៌សាត់ ៖ ប្រជាពលរដ្ឋជាច្រើន ជាពិសេសឈ្មួញរកស៊ីដឹកទំនិញ តាមបណ្ដោយផ្លូវជាតិលេខ ៥ បានសម្ដែងរិះគន់ និងរអ៊ូថា សមត្ថកិច្ចចម្រុះ ដែលមាននគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ និងនគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច រួមនគរបាលចរាចរណ៏ ជើងគោក នៃស្នងការដ្ឋាននគរបាល ខេត្តពោធិ៍សាត់ បានដាក់កុងត្រូលជជុសគៀបស៊ីលុយពីប្រជាពលរដ្ឋអ្នករកស៊ីតូចតាចដោយយក តម្លៃថ្វេ១គុណ១០ ។ កម្លាំងសមត្ថកិច្ចចំរុះខាងលើត្រូវបានគេអះអាងថាកំពុងយកឈ្មោះ អភិបាលខេត្តពោធិ៍សាត់លោកម៉ៅ ធនិននិងព្រះរាជអាជ្ញាផងដែដើម្បីគំរាមទាប្រាក់ពីឈ្មួញរកស៊ី ។
សេចក្ដីរាយការណ៏បន្តរិះគន់យ៉ាងខ្លាំងចំពោះកម្លាំងប៉ូលីស នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃដែលមានប្រធាន ជាឧត្តមសេនីយ៍ឯក ជា សុម៉េធីបានដាក់កូនចៅក្រោមឱវាទចុះមកកាន់ទឹកដីខេត្ត ខេត្តពោធិ៍សាត់ដើម្បីឃ្លាំមើលនិងបង្ក្រាបបទល្មើសទូទៅដែលជាប់ ពាក់ព័ន្ធនិងបទល្មើសសេដ្ឋកិច្ច។
ក្រុមអ្នករកស៊ីដឹកទំនិញតាមបណ្តោយផ្លួវជាតិលេខ៥បានរៀបរាប់ ប្រាប់បន្តអោយដឹងថាកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួង ដែលចុះបេសកកម្មមកកាន់ទឹកដីខេត្តពោធិសាត់ដឹកនាំដោយនាយការនិយាល័យនៃ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ លោកវរៈសេនីយ៍ឯក ទូច យុទ្ធា ត្រូវបានប្រជាពលរដ្ឋរិះគន់ និង ចោទថាដាក់កុងត្រូលជជុះដេញប្រមាញ់ស្ទាក់ចាប់រថយន្តដឹកទំនិញ ជាពិសេសរថយន្តដឹកផលអនុផលព្រៃឈើ ជំរិតទារប្រាក់។
ប្រភពបន្តថា ប្រជាពលរដ្ឋអ្នករកស៊ីដឹកសត្វគោក្របី មាន់ ទា ជ្រូកនិងទំនិញផ្សេងៗជាច្រើនទៀតត្រូវឈប់ចូលបង់លុយអោយប៉ូលីសដែល ឈរជើងនៅគុលស្ពានផ្លូវជាតិលេខ៥ស្ថិតក្នុងភូមិសាស្ត្រភូមិមាន់ចែ សង្កាត់រលាបក្រុងពោធិ៍សាត់ខេត្តពោធិ៍សាត់ខាងលើដោយមិនអាចចៀសផុតឡើយ ។
ប្រភពខាងលើបានអះអាងបន្តថា កម្លាំងចម្រុះនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខាងលើនេះការបង្ក្រាបមាន តិចតួច ស្ទើតែអត់ក៍ថាបានហើយគេបង្ក្រាបតែចំពោះរថយន្តណាដែលមិនបាន បង់ប្រាក់ប៉ុណ្ណោះ។បច្ចុប្បន្នក្រុមចម្រុះនេះកំពុងតែដាក់ កុងត្រូលជជុះ ស្ថិតក្នុងគោលដៅជាចំណុចរសើបមួយសម្រាប់ការអូសទាញនៃការគាំទ្រ ការបោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់ ក៍ដូចជាបោះឆ្នោតសភា នីតិកាលទី៦ នាពេលខាងមុខ។
កន្លងមក សម្តេច តេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាធ្លាប់បានព្រមានដល់កងកម្លាំង ប្រដាប់អាវុធដែលប្រាស់ចាកពីគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការសម្រួល ចរាចរណ៍រកស៊ីចិញ្ចឹមជីវិត របស់ប្រជាពលរដ្ឋ ដោយហាមមិនអោយមានការដាក់កុងត្រូលជជុះ ។
ជុំវិញការចោទប្រកាន់ខាងលើ លោក ម៉ៅ ធនិន បានប្រាប់អ្នកយកពត័មានថា កំលាំងទាំងនោះមិនមែនជាកុងត្រូរជជុះទេ គឺជាកំលាំងចំរុះដាក់ត្រួតពិនិត្យម្ដងម្កាលតែប៉ុណ្ណោះ ហើយក៏មិនមែនដាក់សម្រាប់ទារលុយពីប្រជាពលរដ្ឋដែរ តែបើសិនជាសមត្ថកិច្ចណាហ៊ានយកលុយសូមអោយរាយការណ៏ នឹងកត់អត្តលេខអោយច្បាស់ ដើម្បីលោកនឹងចាត់វិធានការតាមផ្លូវច្បាប់ ៕




