ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តកំពង់ធំ ទទួលភ្ញៀវទេសចរ ជាង៥០ម៉ឺននាក់ក្នុងរយៈពេល៣ថ្ងៃ នៃបុណ្យចូលឆ្នាំថ្មី ==> ខេត្តពោធិ៍សាត់ទទួលបានភ្ញៀវទេសចរជាង ១៦ម៉ឺននាក់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី ក្រោមបរិយាកាសសប្បាយរីករាយ និងសុវត្ថិភាពខ្ពស់ ==> ភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ បន្ដចូលទស្សនាស្តង់ពិព័រណ៌ របស់អាវុធហត្ថរាជធានីភ្នំពេញ និងលេខទូរស័ព្ទអន្តរាគមន៍បន្ទាន់ 1291 ==> ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត »នៅរាជធានីភ្នំពេញមិនទាន់បិទបញ្ជប់នូវឡើយទេ ខណៈបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិបន្តមកលេងកម្សាន្តយ៉ាងច្រើនកុះក ==> ព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀង​ និងសង្ក្រាន្តនានាដែលរៀបចំនៅតាមមូលដ្ឋាននានាក្នុងខេត្ត មានបងប្អូនប្រជាពលរដ្ឋ​ និងភ្ញៀវបរទេសចូលរួមលេងកម្សាន្តសរុបប្រមាណ៤០៨,២២១នាក់​ បានប្រព្រឹត្តទៅដោយរលូន ប្រកបដោយសន្តិសុខ សុវត្ថិភាព និងអនាម័យល្អប្រសើរ...! ==> ថ្នាក់ដឹក​នាំខេត្តប៉ៃលិន ​ធ្វើពិធីបួង​សួងសុំ​សេចក្តីសុខ​ នៅអាស្រ​មរូបសំ​ណាក់លោ​កយាយយ៉ាត ដើម្បី​សុំសេចក្តីសុខស​ប្បាយ និង​ជោគ​ជ័យគ្រប់​ភារកិច្ច ==> ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន រំលឹកអំពីថ្ងៃ១៧ មេសា ==> ចូលឆ្នាំ៣ថ្ងៃ នៅខេត្តមណ្ឌលគិរី ទទួលបានភ្ញៀវទេសចរទៅលេងកម្សាន្ដជាង២ម៉ឺននាក់ ==> សង្ក្រាន្ដព្រៃវែង រយៈពេល៣ថ្ងៃក្នុងពិធីបុណ្យចូលឆ្នាំថ្មី ទទួលបានភ្ញៀវទេសចរជាង២លាននាក់ ==> ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី និងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិ និងអន្តរជាតិ ដើរលេងកម្សាន្តនៅភ្នំពេញ ជាង ៤លាន ៣សែននាក់

ផ្សព្វផ្សាយ​សេចក្តីណែនាំ ស្តីពី​ដំណើរការ ការផ្តល់​សេវា​អត្តសញ្ញាណ​កម្ម នៅ​ថ្នាក់​ឃុំ សង្កាត់ របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កែប ៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប នៅ​រសៀល​ថ្ងៃ​ទី​២៩​ខែ​កញ្ញា ឆ្នាំ​២០១៧​នេះ បាន​ធ្វើ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សេចក្តីណែនាំ ស្តីពី​ដំណើរការ​នៃ​ការផ្តល់​សេវា​អត្តសញ្ញាណ​កម្ម នៅ​ថ្នាក់​ឃុំ សង្កាត់ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ដ៏​ខ្ពង់ខ្ពស់  នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត ម៉ៅ ច័ន្ទ​តារា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម លោក ងិន ងិន​ដា អភិបាលរង​ខេត្ត​កែប លោក ជឹង ផល្លា អភិបាលរង​ខេត្ត​កំពត ព្រមទាំង​អស់លោក​ជា​មន្ត្រី​ពាក់ព័ន្ធ និង​អាជ្ញាធរ​ដែនដី​គ្រប់​ជាន់ថ្នាក់ ទាំង​៥​ឃុំ សង្កាត់​។​

​តាម​ការលើកឡើង​របស់ លោក​ងិន ងិន​ដា អភិបាលរង​ខេត្ត​កែប បានបញ្ជាក់​ថា យន្តការ​ជា​ច្រើន​ទាក់ទិន​នឹង​អត្រានុកូលដ្ឋាន ពិតជា​បាន​ផ្តល់​នូវ​អត្ថប្រយោជន៍​ច្រើន ដូចជា​ការចុះបញ្ជី​ស្នាក់នៅ សៀវភៅ​គ្រួសារ​ក៏​ដូចជា​ការប្រមូល​ទិន្នន័យ​សម្រាប់​ការ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ជា​ដើម គឺ​បាននិងកំពុង​អនុវត្ត​នៅ​ថ្នាក់ឃុំ សង្កាត់​រួចទៅហើយ​។​លោក​ថា បើទោះជា​យ៉ាងណា​ក៏​ត្រូវមាន​ការពិនិត្យ​ដ៏​ហ្មត់ចត់​ផងដែរ រាល់​កត្តា​ផ្សេងៗ​សម្រាប់​ដំណើរ​ការផ្តល់សេវា​អត្តសញ្ញាណ​កម្មនេះ​ឲ្យ​កាន់តែសីុ​ជម្រៅ​។​ម្យ៉ាងទៀត បើ​កិច្ចការ​នេះ​អាច​អនុវត្ត​តាម​ទិសដៅ​រួម​ជា​ច្រក​ចេញចូល​តែ​មួយ​ក៏​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត​។​លោក​បន្តថា ច្រកចេញចូល​តែ​មួយ​ត្រូវបាន​បង្កើត​មុនគេ​បង្អស់​នៅ​ក្រុង​បាត់ដំបង ទើប​បន្ត​ទៅ​ខេត្ត​សៀមរាប ហើយ​ខេត្ត​កែប​ក៏​បាន​បង្កើត​ច្រកចេញចូល​តែ​មួយ​ក្នុង​ជំហាន​ទី​បី នា​អំឡុង​ឆ្នាំ​២០១៣​។​

​តប​តាម​ខ្លឹមសារ​ខាងលើ នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត ម៉ៅ ច័ន្ទ​តារា អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្មបាន​គូសបញ្ជាក់ថា ការរៀបចំ​នេះ​ក្នុង​គោលបំណង​ស្វែង​យល់​ស្តី​ពី​ចិត្តសាស្ត្រ និង​ដំណើរការ​នៃ​សេវា​អត្តសញ្ញាណ​កម្ម​សម្រាប់​រួម​បញ្ចូល​ជា​ច្រកចេញចូល​តែ​មួយ តាម​លក្ខខណ្ឌ​ការងារ​ជំនាញ និង​បទពិសោធន៍​កន្លងមក ហើយ​ការងារ​នេះ​យើង​ក៏​ត្រូវតែ​សាកល្បង​ដើម្បី​ចង់​ដឹង​នូវ​លទ្ធផល​នេះ​។​ការងារ​អត្រានុកូលដ្ឋាន​គឺជា​ទិសដៅ​មួយ​យ៉ាង​សំខាន់​ក្នុងការ​បំពេញបែបបទ​និង​ទិន្នន័យ​ដឹង​ពី​ចំនួន​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​និមួយៗ​ផងដែរ ហើយ​ចំពោះ​ការកែសម្រួល​ឬ​កែតម្រូវ​ទិន្នន័យ​ត្រឹម​ថ្នាក់​អាជ្ញាធរ​មិន​អាច​ធ្វើ​ទៅ​បាន​ឡើយ ដោយ​ការងារ​នេះ​ទុកឲ្យ​តុលាការ​ជា​អ្នកសម្រេច​។​លោក នាយ​ឧត្តមសេនីយ៍ បាន​បន្តថា ដើម្បី​ដំណើរ​ការងារ​ខាងលើ​ឲ្យមាន​ភាពជោគជ័យ ថ្នាក់​ជាតិ​នឹង​ដោះស្រាយ​បញ្ហា​ទាំងនេះ មុន​នឹង​ដំណើរការ​ត្រូវតែ​ទទួល​ការបណ្តុះបណ្តាល បើទោះជា​មាន​ជួប​បញ្ហា​ខ្លះៗ​ក៏ដោយ​។​លើសពីនេះ ការត្រួត ពិនិត្យ​ឯកសារ លិខិតស្នាម អត្រានុកូលដ្ឋាន​ផ្សេងៗ ចូរ​កុំ​ទំលាក់កំហុស​ដាក់គ្នា ហើយ​ក៏​ត្រូវ​មាន​អ្នក​ទំនួល​ខុស​ត្រូវ​រាល់​កិច្ចការ​នេះ​ទាំងស្រុង គឺ​មេឃុំ ចៅសង្កាត់​ត្រូវ​ធ្វើជា​ប្រធាន ហើយ​មេ​ប៉ុស្តិ៍​រដ្ឋបាល​ត្រូវ​ធ្វើជា​អនុប្រធាន និង​ទំ​ទប់​ទី​១​និង​អនុ​ប៉ុស្តិ៍​រដ្ឋបាល​ត្រូវ​ជា​សមាជិក​។​

​លោក​បាន​បញ្ជាក់ទៀតថា ការផ្តល់​សំបុត្រកំណើត​គឺជា​តួនាទី​របស់​មេឃុំ ចៅសង្កាត់ និង​ប៉ុស្តិ៍​រដ្ឋបាល​។​ចូរ​ចៀសវាង​នូវ​ការកែ​សំបុត្រ​កំណើត​ឬ​អត្រានុកូលដ្ឋាន ដែល​នាំ​ឲ្យ​ខុស​ទម្រង់​ដើម​និង​ខុស​ទិន្នន័យ ហើយ​ការធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ក៏​ត្រូវ​បំពេញ​នូវ​លក្ខខណ្ឌ ទម្រង់​បែបបទ​ត្រឹមត្រូវ​ជា​មុន​សិន​ទើប​អាច​ដំណើរការ​ទៅបាន​។​

​ហេតុនេះ​ក្រសួង​មហាផ្ទៃ​យល់ឃើញថា ការប្រមូលផ្តុំ​ការងារ​សេវា​អត្តសញ្ញាណ​កម្ម​នៅ​ថ្នាក់ឃុំ សង្កាត់​ដោយ​បង្កើតឲ្យមាន​ទីកន្លែង​តែ​មួយ​សម្រាប់​ការស្នើ​សុំ​សេវា និង​ការ​មក​ទទួល​សេវា គឺជា​ជម្រើស​ដ៏​សមស្រប​បំផុត​ដើម្បី​សម្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការទទួលបាន​សេវា​អត្តសញ្ញាណ​កម្ម ដោយ​គ្រាន់តែ​បង្កើត​ឲ្យមាន​ផ្នែក​ជួរ​មុខតាម​សាលាឃុំ សង្កាត់ និង​ផ្នែក​ជួរ​ក្រោយ​ដែល​ជា​មន្ត្រី​ប្រតិ​ប​តិ្តក​រ​មានស្រាប់ ស្រប​តាម​ស្មារតី​ផែនការ​យុទ្ធសាស្ត្រ​ជាតិ ស្តី​ពី​អត្តសញ្ញាណ​កម្ម ឆ្នាំ​២០១៧-២០២៦​។​/
​ណា​រិទ្ធ​

img20170930a (4) img20170930a (5) img20170930a (6)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.