ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តពោធិ៍សាត់ទទួលបានភ្ញៀវទេសចរជាង ១៦ម៉ឺននាក់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី ក្រោមបរិយាកាសសប្បាយរីករាយ និងសុវត្ថិភាពខ្ពស់ ==> ភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ បន្ដចូលទស្សនាស្តង់ពិព័រណ៌ របស់អាវុធហត្ថរាជធានីភ្នំពេញ និងលេខទូរស័ព្ទអន្តរាគមន៍បន្ទាន់ 1291 ==> ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត »នៅរាជធានីភ្នំពេញមិនទាន់បិទបញ្ជប់នូវឡើយទេ ខណៈបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិបន្តមកលេងកម្សាន្តយ៉ាងច្រើនកុះក ==> ព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀង​ និងសង្ក្រាន្តនានាដែលរៀបចំនៅតាមមូលដ្ឋាននានាក្នុងខេត្ត មានបងប្អូនប្រជាពលរដ្ឋ​ និងភ្ញៀវបរទេសចូលរួមលេងកម្សាន្តសរុបប្រមាណ៤០៨,២២១នាក់​ បានប្រព្រឹត្តទៅដោយរលូន ប្រកបដោយសន្តិសុខ សុវត្ថិភាព និងអនាម័យល្អប្រសើរ...! ==> ថ្នាក់ដឹក​នាំខេត្តប៉ៃលិន ​ធ្វើពិធីបួង​សួងសុំ​សេចក្តីសុខ​ នៅអាស្រ​មរូបសំ​ណាក់លោ​កយាយយ៉ាត ដើម្បី​សុំសេចក្តីសុខស​ប្បាយ និង​ជោគ​ជ័យគ្រប់​ភារកិច្ច ==> ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន រំលឹកអំពីថ្ងៃ១៧ មេសា ==> ចូលឆ្នាំ៣ថ្ងៃ នៅខេត្តមណ្ឌលគិរី ទទួលបានភ្ញៀវទេសចរទៅលេងកម្សាន្ដជាង២ម៉ឺននាក់ ==> សង្ក្រាន្ដព្រៃវែង រយៈពេល៣ថ្ងៃក្នុងពិធីបុណ្យចូលឆ្នាំថ្មី ទទួលបានភ្ញៀវទេសចរជាង២លាននាក់ ==> ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី និងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិ និងអន្តរជាតិ ដើរលេងកម្សាន្តនៅភ្នំពេញ ជាង ៤លាន ៣សែននាក់ ==> អភិបាលខេត្តបាត់ដំបង ជួបសំណេះសំណាលសួរសុខទុក្ខ និងជូនដំណើរប្រជាពលរដ្ឋវិលត្រឡប់ទៅរាជធានីភ្នំពេញតាមរថយន្តក្រុងដែលរាជរដ្ឋាភិបាលផ្ដល់ឱ្យជិះដោយមិនបង់ប្រាក់

​សួន​មេអំបៅ​ក្នុង​តំបន់​ខេត្ត​កែប​ពិតជា​មាន​ភាព​ទាក់ទាញ​ដែល​យើង​មិនគួរ​មើលរំលង​ឡើយ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កែប ៖ បើទោះជា​សួន​មេអំបៅ​ត្រូវបាន​សង់​ឡើង​តាម​ជើងភ្នំ មាន​គម្លាត​ពី​ទីប្រជុំជន​មាត់​ឆ្នេរ​លេង​ទឹក​នៃ​រមណីយដ្ឋាន​ខេត្ត​កែប​បែប​នេះ​ក្តី ប៉ុន្តែ​សួន​លម្ហែ​មួយ​នេះ ត្រូវ​គេ​ចាត់ទុក​ជា​ទី​កម្សាន្ត លម្ហែ​ដ៏​មាន​សោភណភាព​បំផុត​។​

​បើ​ផ្អែក​ទៅលើ​ទីតាំង​នៃ​សួន​មេអំបៅ ដែល​ស្ថិតក្នុង​ភូមិសាស្ត្រ​ក្រុងកែប មាន​ចំងាយ​ប្រមាណ​៤​គីឡូម៉ែត្រ​ពី​មាត់​ឆ្នេរ​ស្រី​ស​(​ឆ្នេរ​ហែល​ទឹក​)​នោះ បើ​យើង​បាន​ទៅ​ល​ម្ហែ កម្សាន្ត​នៅ​ទីនោះ​ពិតជា​ធ្វើឲ្យ​អារម្មណ៍​ស្រស់ថ្លា បញ្ញា​វាងវៃ ព្រោះ​តែ​កន្លែង​នោះ​មាន​អាកាសធាតុ​ល្អ អម​ដោយ​ទេសភាព​យ៉ាង​ស្រស់ត្រកាល​គ្មាន​ពីរ ហើយ​ក្នុង​បរិវេណ​ទាំងមូល​មាន​រំលេច​ដោយ​សួនផ្កា​គ្រប់​ប្រភេទ​ចម្រុះ​ពណ៌ មាន​សួន​ចិញ្ចឹម​មេអំបៅ មាន​អាង​ចិញ្ចឹម​ត្រី មាន​ទ្រុង​ចិញ្ចឹម​ដង្កវ​នាង មាន​អាហា​រដ្ឋា​ន​សម្រាប់​បម្រើសេវា​ដល់​ភ្ញៀវ យ៉ាង​សមរម្យ​ផងដែរ​។​លើសពី​នេះ​ទីតាំង​សួន​មេអំបៅ​ក្នុង​ខេត្ត​កែប ត្រូវ​បាន​គ្របដណ្តប់​ដោយ​រុក្ខជាតិ​ហូប​ផ្លែ​គ្រប់​ប្រភេទ ដែល​ធ្វើឲ្យ​ក្រុម​អ្នកទេសចរណ៍​ចូលទៅ​ល​ម្ហែ កម្សាន្ត​ហើយ​មិន​ចង់​ត្រឡប់មកវិញ ព្រោះ​អ្វីៗ​នៅ​ទីនោះ​សុទ្ធតែ​មាន​សម្រស់​គួរឲ្យ​ទាក់ទាញ​បំផុត​។​

​ជាមួយនេះ អ្នកគ្រប់គ្រង​ទូទៅ​ឈ្មោះ ស្រី​នាង បានឲ្យដឹងថា សួន​មេអំបៅ​នេះ ត្រូវបាន​បង្កើតឡើង​កាល​អំឡុង​ឆ្នាំ​២០១២ ដោយមាន Mr George ជនជាតិ​អារិ​កាំង ជា​អ្នក​ផ្តួចផ្តើម ហើយ​ក្រោ​ពី​បាន​កសាង​សួន​មេអំបៅ​បាន​រួចរាល់​កាលណា ភ្ញៀវ​ក៏​ចាប់ផ្តើម​ចូល​មក​ទស្សនា ល​ម្ហែ កម្សាន្ត​មិនចេះ​ដាច់ ប៉ុន្តែ​ភាគច្រើន​តែ​ភ្ញៀវ​ក្នុងស្រុក ដោយឡែក​ភ្ញៀរ​បរទេស​មិនសូវ​សំបូ​រ​ទេ​។​

​អ្នកគ្រប់គ្រង​ខាងលើ​បានបញ្ជាក់​ថា ការ​ចូល​ទស្សនា​ក្នុង​សួន​មេអំបៅ​បើ​ជា​ភ្ញៀវ​បរទេស​ត្រូវ​ទិញ​សំបុត្រ​ក្នុងតម្លៃ​ចាប់ពី​$1​រហូតដល់​$3 តាមរយៈ​ពេលវេលា យូរ​ឬ​ឆាប់ ប៉ុន្តែ​បើ​ភ្ញៀវ​ជាតិ​គឺ​មិន​តម្រូវ​ឲ្យ​ទិញសំបុត្រ​ឡើយ បើទោះជា​ចូលទៅ​លម្ហែ​ប៉ុន្មាន​ម៉ោង​ក៏​បាន​ដែរ ដោយ​គ្រាន់តែ​ចូលរួម​បរិច្ចាក​តាម​សទ្ធា សម្រាប់​ចូលរួម មូលនិធិ​សង្គម​ប៉ុណ្ណោះ​។​ស្រី​នាង​ក៏​បានឲ្យ​ដឹង​បន្ថែមថា ថ្វី​ត្បិត​សួន​មេអំបៅ​មាន​សម្រស់​ដ៏​ទាក់ទាញ តែ​ក៏​ពុំ​សូវ​សំបូរ​ភ្ញៀវ​មក​លេង​ច្រើន​ដូច​កន្លែង​កម្សាន្ត​នានា​ឡើយ ព្រោះតែ​ទីតាំង​នេះ​វា​សង់​ឡើង​តាម​ជើងភ្នំ​ហុំ​ព័ទ្ធ​ដោយ​ព្រៃ​ប្រឹក្សា ដែល​ជា​ហេតុ​ធ្វើឲ្យ​មនុស្ស​ភាគច្រើន​មិនសូវ​ស្គាល់​។​ម្យ៉ាងទៀត​ផ្លូវចេញចូល​ក៏​មាន​សភាព​រដិ​ករដុប​ពិបាក​រថយន្ត​ចេញ​ចូល​បន្តិច​ដែរ ប៉ុន្តែ​យ៉ាងហោចណាស់​ក្នុង​មួយ​ថ្ងៃ​ក៏​មាន​ភ្ញៀវ​ចាប់ពី​២០​ទៅ​៣០​នាក់​ដែរ ហើយ​ពួកគេ​តែង​ចូល​មក​ទស្សនា​និង​សម្រាកលម្ហែ ឈេ​គយ​គន់មើល​ហ្វូង​មេអំបៅ​ក្រេប​លំអង​បុប្ផា មើល​មច្ឆា​ក្នុង​អាងទឹក​ដ៏​ថ្លាយង់ គន់មើល​បុប្ផា​រីក​ស្គុះស្គាយ​នៅទីនេះ ពិសេស​ស្រូបយក​ខ្យល់អាកាស​ដ៏​បរិសុទ្ធ​នៅទីនេះ​តែម្តង​។​

​អ្នកគ្រប់គ្រង​សួន​មេ​អំបៅ បាន​បន្តថា ការ​ចិញ្ចឹមសត្វ​មេអំបៅ​ពិត​ជា​ជួប​បញ្ហា​ប្រឈម​ខ្លះៗ​ដោយសារ​សត្វ​មេអំបៅ​នេះ​វា​មិន​អាច​ទ្រាំ​ជាមួយ​កំដៅ តែបើ​ចូលមក​ដល់​រដូវរំហើយ វានឹ​កើនឡើង​ព្រោះតែកា​ភ្ញា​ស់​កូន​តាមរយៈ​ដង្កូវ​នាង និង​តាម​លក្ខណៈ​ធម្មជាតិ​រប​ស់វា​ផងដែរ​។​ដោយ​ឆ្លើយតប​តាម​តម្រូវការ​នេះដែរ អ្នក​មើល​ថែ​សួន​មេ​អំបៅ ក៏​សំណូមពរ​ដល់​អង្គភាព​ពាក់ព័ន្ធ​នានា មេត្តា​ជួយ​បង្ហាត់បង្ហាញ និង​បណ្តុះបណ្តាល​ជំនាញ​ខ្លះៗ​ដល់​នាង​ផង ព្រោះនេះ​ជា​កត្តា​ចាំបាច់​មួយ​សម្រាប់​ការគ្រប់គ្រង​សួន​មេ​អំបៅ ក្នុង​ទីតាំង​ខាងលើ​ឲ្យ​កាន់តែ​មាន​ភាព​លេចធ្លោ​បន្ថែមទៀត​។​

​ទាក់ទិន​នឹង​សួន​មេអំបៅ​ខាងលើនេះ លោក ថឹ​ង បូរិន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​កែប នៅ​រសៀល​ថ្ងៃ​ទី​២៨​ខែ​កញ្ញា ឆ្នាំ​២០១៧ អ្នកយក​ព័ត៌មាន​ពុំបាន​សុំ​ការអត្ថាធិប្បាយ​ណាមួយ ពី​លោក​ប្រធាន​ទេ ដោយសារ​លោក​មិន​ព្រម​លើក​ទូរស័ព្ទ​។​

​ដោយឡែក​លោក ប៉ុក ទា​ង អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កែប បាន​បញ្ជាក់​ប្រាប់ថា បច្ចុប្បន្ន​សួន​មេអំបៅ​ក្នុង​ខេត្ត​កែប ពិតជា​បាន​ទទួលស្គាល់​ជា​កន្លែង​លម្ហែ កម្សាន្ត​ដ៏​មាន​ប្រជាប្រិយភាព ថែមទាំង​មាន​កំណត់ត្រា​ពី​មន្ទីរ​ទេសចរណ៍​ខេត្ត​ផងដែរ​។​ដូច្នេះ​យើង​ក៏​បាន​ចាត់ទុក​ទីតាំង​ខាងលើ ជា​កន្លែង​កម្សាន្ត ល​ម្ហែ ដូច​កន្លែង​ទេសចរណ៍​ដ៏​ទៃ​ទៀត​ស្ថិត​ក្នុង​តំបន់​ខេត្ត​កែប​ដែរ​។​/
​ណា​រិទ្ធ​

 

img20170928a (1) img20170928a (2) img20170928a (3) img20170928a (4)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.