ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន រំលឹកអំពីថ្ងៃ១៧ មេសា ==> ចូលឆ្នាំ៣ថ្ងៃ នៅខេត្តមណ្ឌលគិរី ទទួលបានភ្ញៀវទេសចរទៅលេងកម្សាន្ដជាង២ម៉ឺននាក់ ==> សង្ក្រាន្ដព្រៃវែង រយៈពេល៣ថ្ងៃក្នុងពិធីបុណ្យចូលឆ្នាំថ្មី ទទួលបានភ្ញៀវទេសចរជាង២លាននាក់ ==> ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី និងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិ និងអន្តរជាតិ ដើរលេងកម្សាន្តនៅភ្នំពេញ ជាង ៤លាន ៣សែននាក់ ==> អភិបាលខេត្តបាត់ដំបង ជួបសំណេះសំណាលសួរសុខទុក្ខ និងជូនដំណើរប្រជាពលរដ្ឋវិលត្រឡប់ទៅរាជធានីភ្នំពេញតាមរថយន្តក្រុងដែលរាជរដ្ឋាភិបាលផ្ដល់ឱ្យជិះដោយមិនបង់ប្រាក់ ==> អភិបាលខេត្តបាត់ដំបង ជួបសាកសួរសុខទុក្ខភរិយា កវីដងស្ទឹងសង្កែ គង្គ ប៊ុនឈឿន នៅសួនសិល្ប:មាត់ស្ទឹងសង្កែ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញចុះត្រួតពិនិត្យ និងលើកទឹកចិត្តកម្លាំងក្រោមឱវាទ ដែលកំពុងមមាញឹកបំពេញបេសកកម្មការពារ សុវត្ថិភាព ក្នុងព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> ៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី ថ្នាក់ដឹកនាំខេត្តរតនគិរី ដឹកនាំប្រជាពលរដ្ឋ និងយុវជនលេងកម្សាន្តល្បែងប្រជាប្រិយខ្មែរ ប្រកបដោយភាពសប្បាយរីករាយ ==> អភិបាលខេត្តពោធិ៍សាត់ អញ្ជើញសំណេះសំណាល និងជូនដំណើរប្រជាពលរដ្ឋដែលវិលត្រឡប់ទៅបំពេញការងារវិញ ក្រោយបញ្ចប់ពិធីបុណ្យចូលឆ្នាំថ្មី ==> ឯកឧត្តម អ៊ី ឈាន ​អញ្ជើញចុះជួប​សំណេះ​សំណាល និ​ងសួរសុ​ខទុក្ខវីរក​ងទ័ពជួរមុខ ក្នុងឱកា​ស​បុណ្យចូលឆ្នាំ​ថ្មីប្រពៃ​ណីជាតិខ្មែរ

សមិទ្ធិផល​ជាច្រើន​ក្នុង​វិស័យ​ពុទ្ធចក្រ និង​អាណាចក្រ បាននិងកំពុង​លេច​ធ្លា ដែល​កសាង​ឡើង​ដោយ ឯកឧត្តម លោក​ឧកញ៉ា គង់ ក្រឹ​ង និង លោកជំទាវ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ក្រចេះ ៖  ព្រះរាជាណាចក្រ​កម្ពុជា បាន​និង​កំពុង​មាន​សន្តិភាព មាន​ការអភិវឌ្ឍន៍​រីកចំរើន​លើ​គ្រប់​វិស័យ ទាំង​ពុទ្ធចក្រ និង​អាណាចក្រ ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ។ អនុវត្ត​តាម​មាគ៌ា​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​តេ​ជោ ឯកឧត្តម លោក​ឧកញ៉ា គង់ ក្រឹ​ង និង​លោកជំទាវ​ក៏​បាន​រូ​ម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការអភិវឌ្ឍន៍ រួមចំណែក​កសាង​នូវ​ស្នាដៃ និង​សមិទ្ធផល​ជាច្រើន ជូន​ដល់​សង្គមជាតិ និង​រាជរដ្ឋាភិបាល ។​

​ហេដ្ឋារចនាសម្ព័ន្ធ នៅតាម​បណ្តា​មូលដ្ឋាន​ជា​ច្រើន​ដោយ​បាន​កសាង​សមិទ្ធផល​ជា​បន្តបន្ទាប់​រួម​ទាំង​ផ្នែក​ពុទ្ធចក្រ និង​អាណាចក្រ ដែល​ជា​ស្នាដៃ​ដ៏​ថ្លៃថ្លា របស់ ឯកឧត្តម លោក​ឧកញ៉ា គង់ ក្រឹ​ង និង​លោកជំទាវ បាន​និង​កំពុង​បំពេញ​នូវ​តម្រូវការ​របស់​ប្រជាពលរដ្ឋ ដែល​ធ្វើឲ្យ​ពួកគាត់​គោរព​ស្រឡាញ់ និង​កោតសរសើរ​ជា​ខ្លាំង​ដល់​ការងារ​ដឹកនាំ របស់​ឯកឧត្តម ឧកញ៉ា និង​លោកជំទាវ ។​

​តាមរយៈ​ការរៀបរាប់​ត្រួសៗ ដូចជា ការកសាង​បន្ទាយ​អង្គភាព​វរៈ​សេនា​តូច​ការពារ​ព្រំដែន​លេខ ២០៤ និង​បាន​ឈូសឆាយ​ធ្វើ​ផ្លូវ​ក្រាល​គ្រួស​ក្រហម​ភ្ជាប់​ពី​ផ្លូវជាតិ រហូត​ទៅ​ដល់​ព្រំដែន​កម្ពុជា​-​វៀតណាម ។ មិនតែប៉ុណ្ណោះ ឯកឧត្តម និង​លោកជំទាវ​បាន​កសាង​នូវ​ក្លាង​ទ្វារ​វិហារ​អើ​ស​ម៉ា​តុល ហា​សា​ណះ បាន​ហើយ​រួចរាល់​ជា​ស្ថាពរ កាលពី​ថ្ងៃ​ទី ០១ ខែ​កុម្ភៈ ឆ្នាំ​២០១៧ ដោយ​បាន​ភ្ជាប់​ជាមួយនឹង​ផ្លូវ​ចាក់​បេតុង​ចំនួន ១​ខ្សែ​ទៀត ប្រវែង ១០០០​ម៉ែត្រ ស្ថិតនៅក្នុង​ភូមិ​ច្រាស់​ថ្មី ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ ដែល​បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន ចំនួន ២២​លាន និង​៥​ម៉ឺន​រៀល ។​

​ផ្តល់​បទសម្ភាសន៍​ដល់​អ្នកសារព័ត៌មាន ឯកឧត្តម លោក​ឧកញ៉ា គង់ ក្រឹ​ង និង​លោកជំទាវ បាន​បញ្ជាក់​ឲ្យដឹងថា សមិទ្ធផល​ទាំងអស់នេះ សុទ្ធសឹងតែ​ជា​ថវិកា ផ្ទាល់ខ្លួន​របស់ ឯកឧត្តម លោក​ឧកញ៉ា ។ សមិទ្ធផល​ដ៏​ធំ​មួយ​ទៀត គឺ ឯកឧត្តម និង​លោកជំទាវ គឺ​កសាង​សួនច្បារ​២​ធ្នូ ស្ថិតក្នុង​ភូមិ​ច្រាស់​ថ្មី ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ ដែល​គិត​ជា​ទឹកប្រាក់​មានតម្លៃ ស្មើនឹង ៦៨០០០​ដុល្លារ ។ ក្នុងនោះដែរ ឯកឧត្តម និង​លោកជំទាវ​បាន​ធ្វើ​បង្គន់​អនាម័យ និង​ដាក់​អំពូល​ភ្លើង​នៅ​បរិវេណ​វិមាន​អនុស្សាវរីយ៍​២​ធ្នូ ស្ថិតក្នុង​ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ ។​

​ទោះបីជា​សមិទ្ធផល​ខាងលើ​មាន​ច្រើន​បង្គួរ​ក៏ពិតមែន មិនមែន​ត្រឹម​ប៉ុណ្ណេះ​ទេ ឯកឧត្តម និង​លោកជំទាវ​បាន​កសាង​នូវ​សមិទ្ធផល​ជាច្រើន​ផ្សេងទៀត ឥតឈប់ឈរ ប្រយោជន៍​ដើម្បី​បំរើ​ដល់​សង្គមជាតិ និង​បងប្អូន​ប្រជាពលរដ្ឋ​ជា​ទូទៅ ដូចជា ការកសាង​ផ្លូវ ដែល​សុទ្ធតែ​ជា​តម្រូវការ​ចាំបាច់​បំផុត​ដល់​ការធ្វើដំណើរ​របស់​ពុក​ម៉ែ​បងប្អូន​ទាំងអស់ ។ ជាក់ស្តែង ផ្លូវ​ក្រាល​គ្រួស​ក្រហម​មួយ​ខ្សែ​ប្រវែង ១៥០០០​ម៉ែត្រ ដែល​មាន​តម្លៃ​ស្មើនឹង​ថវិកា​ចំនួន ១១០០០ ដុល្លារ​អាមេរិក គឺជា​សមិទ្ធផល​ដ៏​ធំធេង​មួយ​ផ្សេងទៀត ដែល​ទាំងនេះ គឺ​សុទ្ធតែ​ជា ថវិកា​របស់ ឯកឧត្តម លោក​ឧកញ៉ា គង់ ក្រឹ​ង និង​លោកជំទាវ ។​

​សមិទ្ធផល​ទាំងអស់នេះ មិនមែន​ជា​ការ​ចៃដន្យ​ទេ ប៉ុន្តែ​គឺជា ឆន្ទៈ និង​ជា​ទឹកចិត្ត​ដ៏​ថ្លៃថ្លា របស់ ឯកឧត្តម លោក​ឧកញ៉ា គង់ ក្រឹ​ង និង​លោកជំទាវ ដែល​ប្រកប​ដោយ​សប្បុរស និង​ភាព​ជា​អ្នកដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត ដោយ​តែង​គិតគូរ​យកចិត្តទុកដាក់​ចំពោះ​កូន ចៅ​ក្រោម​ឱវាទ និង​ប្រជាពលរដ្ឋ​ដោយ​មិន​ប្រកាន់​វណ្ណៈភាព​រើសអើង ឬ​ប្រកាន់​ឋានៈ​ទាប​ខ្ពស់​នោះទេ ជា​ហេតុ​ធ្វើឲ្យ មន្ត្រីក្រោមឱវាទ និង​កូនចៅ​តែងតែ​គោរព​ស្រឡាញ់​គ្រប់ៗ​គ្នា និង​មាន​ទំនុកចិត្ត និង​ភាពកក់ក្តៅ ស្រឡាញ់​គាំទ្រ​ដោយ​ស្មោះស្ម័គ្រ​លើ ឯកឧត្តម លោក​ឧកញ៉ា និង​លោកជំទាវ ក៏ដូចជា​ជំហរ​ដឹកនាំ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា ៕

 

oknha-kung-kroeng-2 oknha-kung-kroeng-3 kongkroeng3 (3) kongkroeng3 (2) kroeng1 (2) kroeng1 (1)kkroeng (2)kkroeng (1)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.