ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត

បទល្មើស នេសាទ​ច្រើន​ប្រភេទ​កំពុង​កើតមាន​យ៉ាង​អនាធិបតេយ្យ​ក្នុង​ទឹកដី​ឃុំ​ផាត់ សណ្តា​យ​

បទល្មើស នេសាទ​ច្រើន​ប្រភេទ​កំពុង​កើតមាន​យ៉ាង​អនាធិបតេយ្យ​ក្នុង​ទឹកដី​ឃុំ​ផាត់ សណ្តា​យ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​ឃុំ​ផាត់​សណ្តា​យ បាន​បង្ហើប​អោយដឹងថា សព្វ​ថ្ងៃ​គេ​សង្កេត​ឃើញ​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់ ជាច្រើន​ប្រភេទ​បាន​នឹង​កំពុង​បង្ហាញ​វត្តមាន​ក្នុង​ទឹកដី​ឃុំ​ផាត់​សណ្តា​យ ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ ដែល​ក្នុងនោះ​មានដូចជា​ឧបករណ៍​ដាក់​សម្រាស់ ហ៊ុំ​អួន​ចាប់​យក​ត្រី រាប់រយ​ដុំ ដូច​ជា​ចំណុច​កំពង់ចម្លង បឹង​ធំ និង​ចំណុច​គន្លង​តាំង​ឈុន  ជាដើម​។ ក្រៅពីនោះ​នៅ​មាន​បែរ​ចិញ្ចឹម​ត្រី​រាប់ សិប​បែរ​ដែលមាន​ម្ចាស់​បែរ​ត្រី​ឆ្តោរ​ទាំងនោះ​ជា​ក្រុម​ពួក​អ្នកមាន​លុយ មានអំណាច ត្រូវបាន​គេ​ស្គាល់ឈ្មោះ គា ស៊ីវ ជា​ប្រជាពលរដ្ឋ ឈ្មោះ ពែ​ក ជា​ប្រជាពលរដ្ឋ និង​ជា​អ្នក​ប្រកប​របរ​នេសាទ​ដាក់​របាំង​ល​បណ​រ៉ាវ និង​ឈ្មោះ កង គា​ម ជា​ឈ្មួញ យឿ​ទិញ​ត្រី​ដ៍​ធំ​នៅ​ឃុំ​ផាត់​សណ្តា​យ និង​ជា​អ្នក ជួយ​ឧបត្ថម្ភ​លុយ​ដល់​ក្រុម​អ្នកនេសាទ​ដើម្បី​ប្រមូល​ទិញ​ត្រី​ពី​ក្រុម​ទាំងនោះ និង​ជា​អ្នក​ចិញ្ចឹម​ត្រី​ឆ្តោ ដ៍​ធំ​ក្នុង​ឃុំ​ផាត់​សណ្តាយ និង​ឈ្មោះ ឡុង ជា​មន្ត្រី​ប៉ូលីស​ចរាចរណ៍​ប្រចាំ​ឃុំ​ផាត់​សណ្តាយ ដែល​អ្នក​ចិញ្ចឹម​ត្រី​ឆ្តោ​ខាងលើ​បាន​ត្រូវរ៉ូវ​គ្នា​ជាមួយ​មន្ត្រី​ជំនាញ​ជលផល និង​សមត្ថកិច្ច​ពាក់ព័ន្ធ និង​បាន​លួចលាក់​ចិញ្ចឹម​យ៉ាង​ដុះ​ស្លែ​ជា​យូរ​ឆ្នាំ​មកហើយ មិនដែល​ឃើញ​មាន​ការបង្ក្រាប​ម្តងណា​ឡើយ គេ​បែរជា​ឃើញ​បង្ក្រាប​តែ​អ្នក​ចិញ្ចឹម​ត្រី​ខ្នាត​តូច ដើម្បី​យក​យក​ស្នាដៃ​និង​ធ្វើ​របាយការណ៍​អោយ​ថ្នាក់លើ ចំណែក​បែរ​ត្រី​ឆ្តោ​ធំៗ​គេ​មិនឃើញ​បង្ក្រាប​នោះ​ទេ ប្រហែលជា​គេ​ទុក​សម្រាប់​ចិញ្ចឹម​ឆ្នាំង​របស់​ពួកគេ​ហើយ​មើលទៅ ។​

​បើ​តាម​ការ​អោយ​ដឹង​ពី​ប្រភព​ខាងលើ មិនថាតែ​បែរ​ត្រី​ឆ្តោ​នោះទេ ដែល​គេ​បង្ក្រាប​តែ​អាតូច​ទូក​អា​ធំ យ៉ាងណាមិញ អ្វី​ដែល​គួរអោយ​ប្រជាពលរដ្ឋ​ហួសចិត្ត​នោះ​គឺ​កាលពីពេល​កន្លង​ទៅ​នេះ​គេ​ឃើ ញ​ជំនាញ​ជលផល​បាន​ទៅ​ប្រមូល​សម្រាស់​តូចតាច​ដែល​ហ៊ុំ​រួច​ទៅ​កំទេចចោល ចំណែក​សម្រាស់​ធំៗ​ដែល​ស្ថិត​ក្នុង​ចំណុច​ប្រឡាយ ឬ​គន្លង​តាំង​ឈុន ក្នុង​ឃុំ​ផាត់​សណ្តាយ​ប្រមាណ​ជាង​៣០​ដុំ ដោយ​មិន​គិត​ពី​សម្រាស់​តូច​នោះ​ឡើយ​ដែល​គេ​កំពុងតែ​ដាក់​នុយ​ដើម្បី​ទាក់ ទាញ​ត្រី​ផង​នោះ​ក៍​មិន​ទាន់​ឃើញ​មាន​ចំណាត់ការ​ពី​សមត្ថកិច្ច​ជលផល​នៅឡើយ ។

​ពាក់ព័ន្ធ​ករណី​ខាងលើ លោក យ៉ាន់ វិសាក់ ហៅ​សែ នាយ ផ្នែក​រដ្ឋបាល ជលផល​ផាត់​សណ្តា​យ មិនអាច​សុំ​ការបំភ្លឺ​បាន​ឡើយ ព្រោះ​ទូរស័ព្ទ​មិនអាច​ទាក់ទង​បាន​តាមរយៈ​លេខ 0978788844 /088 6666 995 / 097 4466448​បាន​ប្រាប់​អ្នក​យក​ពត៌មាន​យើង​ថា ករណី​ខាងលើ​លោក​កំពុងតែ​បញ្ជា​កម្លាំង​ជំនាញ និង​កម្លាំង​សហការ ចុះ​បង្ក្រាប​បាន​៥៩​ដុំ ហើយ ចំណែក​ករណី​បែរ​ត្រី​ឆ្តោ​កម្លាំង​ក្រុមការងារ​កំពុង តែ​ពិភាក្សា​និង​ធ្វើ​សេចក្តីណែនាំ​ធ្វើ​កិច្ចសន្យា​ផាកពិន័យ និង​អោយ​ពួកគាត់​ដើម្បី​ធ្វើការ​ចាប់​លក់ និង​ផ្អាក​ការធ្វើ​សកម្មភាព​បន្ត ៕

 

20150320ch2 (2) 20150320ch2 (1)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.