ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង ==> កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ ==> ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ៖ ការពង្រឹងកម្លាំងបក្សនៅមូលដ្ឋាន ជាគន្លឹះនៃការបន្តបេសកកម្មបម្រើប្រជាជន និងអភិវឌ្ឍឃុំ-សង្កាត់ឱ្យកាន់តែរីកចម្រើន ==> សេចក្តីជូនដំណឹង និងការបំភ្លឺជាសាធារណៈ ស្តីពីការបំភ្លឺជុំវិញព័ត៌មានពាក់ព័ន្ធនឹងអត្ថលេខនាយទាហានរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សៅ សុវណ្ណី ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន! ==> (បឋម)#ក្រសួងមហាផ្ទៃ​ #រដ្ឋបាលខេត្តកំពង់​ធំ​ ដាក់ក្រុមហ៊ុនពីរចូលបញ្ជីខ្មៅ ព្រោះសង្ស័យឃុបឃិតដេញថ្លៃ តែប៉ុន្មានខែក្រោយស្រាប់តែនិរាករណ៍! តើមានមូលហេតុអ្វីនៅពីក្រោយ? ==> រដ្ឋបាលស្រុកសាលាក្រៅ សហការជាមួយមន្ទីរ ស្ថាប័នជំនាញ ចុះយុទ្ធនាការលាងសម្អាតច្រកទ្វារព្រំដែនអន្តរជាតិព្រំ ដើម្បីលើកកំពស់សោភ័ណភាពតំបន់ ==> ឯកឧត្តម ឧត្តមសេនីយ៍ឯកតាន់ សំ ណាង អគ្គស្នងការរងនគរបាលជាតិអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្តិជូន មន្រ្តីនគរបាលជាតិ នៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង៖ ==> កម្ពុជា-អាស៊ែបៃហ្សង់ បង្ហាញសុទិដ្ឋិនិយមចំពោះការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ==> អភិបាលខេត្តប៉ៃលិន ជូនដំណើរបងប្អូនប្រជាពលរដ្ឋ ត្រឡប់ទៅធ្វើការវិញ បន្ទាប់ពីបានមកលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ តាមរយៈការជិះរថយន្តក្រុងដោយមិនបង់ប្រាក់

ឃាត់ខ្លួន​ក្រុម​អនាធិបតេយ្យ​ដែល​បំពាន​លើ​ដី​កម្មសិទ្ធិ​និង​បង្ក​ហិង្សា​-​បំផ្លាញ​ទ្រព្យសម្បតិ្ត​អ្នក​ដ៏​ទៃ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ ក្រុម​អនាធិបតេយ្យ​រួម​ជាមួយ​អ្នកកាសែត​ម្នាក់ ត្រូវបាន​កំលាំង​កងរាជអាវុធហត្ថ​ខេត្ត​កំពត ឃាត់​ខ្លួន​មក​សាកសួរ បន្ទាប់ពី​ក្រុម​នេះ​បាន​ប្រើ​អំពើហិង្សា​បង្ក​ឲ្យគេ​រងរបួស និង​បាន​វាយ​បំផ្លិច បំផ្លាញ​រថយន្ត​របស់​គេ​អស់​ពីរ​គ្រឿង​។​

​ហេតុការណ៍​ប្រទូស្ត​រាយ​ខាងលើ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​០៥​នាទី​រសៀល ថ្ងៃទី​១០​ខែ​សីហា ឆ្នាំ​២០១៧ ស្ថិត​ចំណុច​ដី​ក្រុមហ៊ុន​មួយកន្លែង ក្នុងភូមិ​តេជោ​អង្កាញ់ ឃុំ​តេជោ​អភិវឌ្ឍន៍ ស្រុក​ឈូក ខេត្ត​កំពត ដោយ​ករណី​នេះ​ក៏​បាន​ធ្វើឲ្យ​សន្តិសុខ​យាម​ដី​ម្នាក់​ឈ្មោះ ឃឹម ឃ​ន ភេទ​ប្រុស អាយុ​៥០​ឆ្នាំ រស់នៅ​កន្លែងកើតហេតុ​រងរបួស​ធ្ងន់ធ្ងរ ដោយសារ​ក្រុម​អ​នាធិ​តេ​យ្យ​ព្រួត​វាយ ហើយ​ការ​ប្រឈម​ដាក់​គ្នា​នេះ បន្ទាប់ពី​ក្រុម​ខាងលើ​បាន​នាំគ្នា​មក​សង់​លំនៅដ្ឋាន​នៅ​លើ​ទីតាំង​ដី​ក្រុមហ៊ុន​។​

​តាម​ប្រភព​ផ្លូវការ​អះអាងថា មុនពេល​មាន​ករណី​ហិង្សា គេ​ឃើញ​ក្រុម​អ​នាធិ​តេ​យ្យ​ជា​ច្រើន​នាក់​មក​សង់​លំនៅដ្ឋាន លើ​ដី​កម្ម​សិទ្ធ​របស់​ក្រុមហ៊ុន​ខាងលើ ដោយ​ឃើញ​សភាព​បែប​នេះ សន្តិសុខ​យាម​ដី​ក៏​នាំគ្នា​មក​រេ​រាំង ទើប​មាន​ភាព​តានតឹង​កើតឡើង​តែម្តង ហើយ​ការ​ប្រទង់ប្រទែង​បង្ក​ឲ្យមាន​របួសស្នាម​នេះ ក៏​ត្រូវ​កំលាំង​ឃាត់ខ្លួន​ក្រុម​ខិល​ខួច​បាន​ម្នាក់ ឈ្មោះ ព្រឿន ប្រាន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​ជាងសំណង់ មាន​ទីលំនៅ​ក្នុងភូមិ ឃុំ កើតហេតុ​។​

​តាម​ការបញ្ជាក់​ពី​លោក​វរសេនីយ៍ទោ ហែម ចាន់​ដា​រ៉ា មេ​បញ្ជារ​រង​និង​ជា​ប្រធាន​មន្ទីរ​យុតិ្ត​ធម៌ កងរាជអាវុធហត្ថ​ខេត្ត​បានឲ្យដឹងថា ការបង្ក្រាប​ជនសង្ស័យ​ខាងលើ​គឺ​បន្ទាប់ពី​មាន​កំលាំង​សន្តិសុខ​ស្ថិតក្នុង​ចំណុចកើតហេតុ រាយការណ៍​ប្តឹងទៅ​លោក​ព្រះរាជអាជ្ញា ទើប​លោក ឯក ឆេង​ហ៊ួត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពត បញ្ជា​ដល់​កំលាំង​មន្ទីរ​យុ​តិ្ត​ធម៌​កងរាជអាវុធហត្ថ​ខេត្ត​ចុះទៅ​ឃាត់ខ្លួន​បាន​ពីរ​នាក់​បន្ថែមទៀត កាលពី​រសៀល​ថ្ងៃ​ទី​១១​ខែ​សីហា ឆ្នាំ​២០១៧ ហើយ​បាន​នាំ​មក​សាកសួរ​នៅឯ​មន្ទីរ​យុតិ្ត​ធម៌​កងតាជអាវុធហត្ថ​ខេ​ត្ត​។​លោក​បាន​បញ្ជាក់ថា ជនសង្ស័យ​ដែល​ឃាត់​ខ្លួន​ពេលនេះ​រួមមាន​៖​ទី​១.​ឈ្មោះ ជា សី​ុ​ថា ហៅ​ចេក ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ​ជា​អ្នកកាសែត ក្នុង​អង្គភាព សារព័ត៌មាន​”​អំណាច​ប្រជាជន​”​រស់នៅ​ក្នុង​ភូមិ​តេជោ​អង្កាញ់ ឃុំ​តេជោ​អភិវឌ្ឍន៍ ស្រុក​ឈូក ខេត្ត​កំពត​។​ទី​២.​ឈ្មោះ សុខ ពិសី ភេទ​ប្រុស អាយុ​៥២​ឆ្នាំ មុខរបរ​ជាងមាស រស់​នៅក្នុង​ឃុំ​តេជោ​អភិវឌ្ឍន៍ ស្រុក​ឈូក ខេត្ត​កំពត​។​ជាមួយនឹង​ការឃាត់ខ្លួន សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​មួយ​ចំនួន ដូចជា ទូរស័ព្ទដៃ​ចំនួន​៣​គ្រឿង និង​ប័ណ្ណ​ពត៌មាន​មួយ​សន្លឹក​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ រួមជាមួយ​និង​វត្ថុតាង ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​កំពត ចាត់ការ​តាម​នីតិវិធី ៕
​ណា​រិទ្ធ​

 

img20170814a-(1) img20170814a-(7) img20170814a-(5) img20170814a-(3) img20170814a-(4) img20170814a-(2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.