ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង ==> កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ ==> ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ៖ ការពង្រឹងកម្លាំងបក្សនៅមូលដ្ឋាន ជាគន្លឹះនៃការបន្តបេសកកម្មបម្រើប្រជាជន និងអភិវឌ្ឍឃុំ-សង្កាត់ឱ្យកាន់តែរីកចម្រើន ==> សេចក្តីជូនដំណឹង និងការបំភ្លឺជាសាធារណៈ ស្តីពីការបំភ្លឺជុំវិញព័ត៌មានពាក់ព័ន្ធនឹងអត្ថលេខនាយទាហានរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សៅ សុវណ្ណី ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន! ==> (បឋម)#ក្រសួងមហាផ្ទៃ​ #រដ្ឋបាលខេត្តកំពង់​ធំ​ ដាក់ក្រុមហ៊ុនពីរចូលបញ្ជីខ្មៅ ព្រោះសង្ស័យឃុបឃិតដេញថ្លៃ តែប៉ុន្មានខែក្រោយស្រាប់តែនិរាករណ៍! តើមានមូលហេតុអ្វីនៅពីក្រោយ? ==> រដ្ឋបាលស្រុកសាលាក្រៅ សហការជាមួយមន្ទីរ ស្ថាប័នជំនាញ ចុះយុទ្ធនាការលាងសម្អាតច្រកទ្វារព្រំដែនអន្តរជាតិព្រំ ដើម្បីលើកកំពស់សោភ័ណភាពតំបន់ ==> ឯកឧត្តម ឧត្តមសេនីយ៍ឯកតាន់ សំ ណាង អគ្គស្នងការរងនគរបាលជាតិអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្តិជូន មន្រ្តីនគរបាលជាតិ នៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង៖ ==> កម្ពុជា-អាស៊ែបៃហ្សង់ បង្ហាញសុទិដ្ឋិនិយមចំពោះការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ==> អភិបាលខេត្តប៉ៃលិន ជូនដំណើរបងប្អូនប្រជាពលរដ្ឋ ត្រឡប់ទៅធ្វើការវិញ បន្ទាប់ពីបានមកលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ តាមរយៈការជិះរថយន្តក្រុងដោយមិនបង់ប្រាក់

លោកជំទាវ ស្រ៊ី ចាន់​អេង ប្រធាន​មន្ទីរ​ព័ត៌មាន​អញ្ជើញ​ចូលរួម​ចូលរួម​នឹង​នាំយក​ថវិការ​ជួយ​ដល់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ប៉ៃលិន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ប៉ៃលិន ៖ លោកជំទាវ ស្រ៊ី ចាន់​អេង ប្រធាន​មន្ទីរ​ព័ត៌មាន និង ព្រះសង្ឃ មន្ត្រី រាជការ អង្កា​ក្រៅ​រដ្ឋាភិបាល ក្នុង​និង​ក្រៅប្រទេស និង​សប្បរ​សជន ជាច្រើន​នាក់​បាន​អញ្ជើញ​ចូលរួម​នឹង​នាំយក​ថវិការ​ជួយ​ដល់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ប៉ៃលិន ជា​ភ្ញៀវកិត្តិយស ក្នុង​ពិធី​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ប៉ៃលិន​ខួប​លើក​ទី​១៥៤ ទិវា «​ពិភពលោក​កាកបាទ​ក្រហម អឌ្ឍចន្ទ​ក្រហម​០៨​ឧសភា​» នៅ​ខេត្ត​ប៉ៃលិន ព្រឹក​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០១៧​បាន​រៀបចំ​ពិធី​អបអរសាទរ​ខួប​ទី​១៥៤ ទិវា​ពិភពលោក​កាកបាទ​ក្រហម អឌ្ឍចន្ទ​ក្រហម ០៨ ឧសភា ឆ្នាំ​២០១៧ ក្រោម​ប្រធានបទ «​កាកបាទក្រហម​មាន​គ្រប់​ទីកន្លែង សម្រាប់​គ្រប់ៗ​គ្នា​» ដែល​បាន​ប្រារព្វ​ធ្វើ​នៅ​សាលប្រជុំ​រោងកុន​ចាស់ ក្រោម​អធិបតីភាព ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការ​ក្រសួង​ការពា​ជាតិ និង​ជា​ប្រធានកិត្តិយស សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ប៉ៃលិន​។​

​ថវិកា​ប្រមូល​បាន​សរុប​ចំនួន​១២,៥៧៨៩​ដុល្លារ​អាមេរិក ដោយ​បាន​ពី​ការ​បរិច្ចាក​ធនធាន​ផ្ទាល់​ខ្លួន​ពី​សំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី សប្បុរសជន ក្នុង​ខេត្ត និង​ក្រៅ​ខេត្ត​សរុប​ចំនួន​៨០០​នាក់ ។ បន្ទាប់ពី​បាន​ប្រារព្ធ​ពិធី​តាម​របៀបវារៈ ដែល​បាន​គ្រោងទុក​រួចមក ឯកឧត្តម​សៅ សារ៉ាត់ អនុប្រធាន​កា​បាត​ក្រហម​ខេត្ត ខេត្ត​ប៉ៃលិន​បាន​អាន​របាយ​ការណ៌ ពី​សកម្មភាព​ការងារ​រយ​:​ពេលកន្លងមក របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​។​

​និង​លោកជំទាវ បាន ស្រីមុំ ប្រធាន​គណកម្មាធិការ​ខា​បាន​អាន​សេចក្តីថ្លែងការណ៍ របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហម​ជាតិ​កម្ពុជា ។​

​ឯកឧត្តម អ៊ី ឈាន បាន​ថ្លែង​ការកោតសរសើរ ចំពោះ​សកម្មភាព​របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ប៉ៃលិន​ដែល​រយៈពេល​កន្លងមក តែង​ចុះជួយ​បាន​ទាន់ពេលវេលា នូវ​រាល់​បញ្ហា និង​ភាព​ប្រឈម​នានា របស់​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន ដូច​មាន​ក្នុង​របាយការណ៍​ស្រាប់ ។​

​ជាពិសេស ឯកឧត្តម​បាន​សង្កត់ធ្ងន់ ទៅលើ​ការដឹកនាំ​ដ៏​វៀងវៃ ប្រកបដោយ​គតិបណ្ឌិត និង​សន្តាន​ចិត្តមុត​ស្រួច របស់​សម្តេច​កិត្តិ​បណ្ឌិត ប្រធាន​កាកបាទក្រហម​ជាតិ​កម្ពុជា រយៈពេល​០៦​អណត្តិ​កន្លងមក ដែល​ធ្វើឲ្យ​មជ្ឈដ្ឋាន​ជាតិ អន្តរជាតិ ទទួលស្គាល់ តាមរយៈ​សកម្មភាព​ម​នុស្ស​ធម៌ ទៀងត្រង់ ស្រប​តាម​គោលការណ៍​គ្រឹះ​ទាំង​០៧​យ៉ាង គឺ​សកម្មភាព​-​ឯកភាព​-​សេវាកម្ម​ស្ម័គ្រចិត្ត​-​ឯករាជ្យភាព​-​ភាព​មនុស្សធម៌​-​ភាពមិនលំអៀង​-​និង​អព្យាក្រឹតភាព ។​

​ឯកឧត្តម អ៊ី ឈាន បាន​បញ្ជាក់បន្ថែម​ថា ថវិកា​ចូលរួម​ឧបត្ថម្ភ​របស់​សប្បុរស​ជន​ទាំង​អស់ គឺ​ពិតជា​បាន​ចូលរួម​ធ្វើបុណ្យ​ធំ​ណាស់ បើ​គិត​តាម​ផ្លូវ​ព្រះពុទ្ធសាសនា ពី​ព្រោះ​ថវិកា ដែល​យើង​គ្រប់​គ្នា​បាន​ឧបត្ថម្ភ​នេះ ត្រូវបាន​កាកបាទក្រហម​ជាតិ​កម្ពុជា ដឹកនាំ​ដោយ​សម្តេច​កិត្តិ​បណ្ឌិត ចុះ​ធ្វើ​សកម្មភាព​ជួយ​នៅ​គ្រប់​ទីកន្លែង និង​ជា​ច្រើន​មុខសញ្ញា រួមមានៈ ជនក្រីក្រ​-​ជនរងគ្រោះ និង​ជន​ងាយ​រងគ្រោះ​-​ប្រជាពលរដ្ឋ​រងគ្រោះ ដោយ​គ្រោះធម្មជាតិ​-​កុមារកំព្រា គរ​ថ្លង់ កុមារ​ខ្សោយ​សតិបញ្ញា និង​ជន​ចាស់ជរា​គ្មាន​ទីពឹង​ជាដើម​៕
​លោក ហុក វិបុល​

 

img20170812ch4-(1) img20170812ch4-(8)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.