ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង ==> កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ ==> ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ៖ ការពង្រឹងកម្លាំងបក្សនៅមូលដ្ឋាន ជាគន្លឹះនៃការបន្តបេសកកម្មបម្រើប្រជាជន និងអភិវឌ្ឍឃុំ-សង្កាត់ឱ្យកាន់តែរីកចម្រើន ==> សេចក្តីជូនដំណឹង និងការបំភ្លឺជាសាធារណៈ ស្តីពីការបំភ្លឺជុំវិញព័ត៌មានពាក់ព័ន្ធនឹងអត្ថលេខនាយទាហានរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សៅ សុវណ្ណី ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន! ==> (បឋម)#ក្រសួងមហាផ្ទៃ​ #រដ្ឋបាលខេត្តកំពង់​ធំ​ ដាក់ក្រុមហ៊ុនពីរចូលបញ្ជីខ្មៅ ព្រោះសង្ស័យឃុបឃិតដេញថ្លៃ តែប៉ុន្មានខែក្រោយស្រាប់តែនិរាករណ៍! តើមានមូលហេតុអ្វីនៅពីក្រោយ? ==> រដ្ឋបាលស្រុកសាលាក្រៅ សហការជាមួយមន្ទីរ ស្ថាប័នជំនាញ ចុះយុទ្ធនាការលាងសម្អាតច្រកទ្វារព្រំដែនអន្តរជាតិព្រំ ដើម្បីលើកកំពស់សោភ័ណភាពតំបន់ ==> ឯកឧត្តម ឧត្តមសេនីយ៍ឯកតាន់ សំ ណាង អគ្គស្នងការរងនគរបាលជាតិអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្តិជូន មន្រ្តីនគរបាលជាតិ នៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង៖ ==> កម្ពុជា-អាស៊ែបៃហ្សង់ បង្ហាញសុទិដ្ឋិនិយមចំពោះការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ==> អភិបាលខេត្តប៉ៃលិន ជូនដំណើរបងប្អូនប្រជាពលរដ្ឋ ត្រឡប់ទៅធ្វើការវិញ បន្ទាប់ពីបានមកលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ តាមរយៈការជិះរថយន្តក្រុងដោយមិនបង់ប្រាក់

សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​នូវ​មជ្ឈមណ្ឌល​ឥស្លាម​-​អា​ល់ហ្សា​មេល ក្នុង​ខេត្ត​កំពត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ អគារ​មជ្ឈមណ្ឌល​ឥស្លាម​-​អា​ល់ហ្សា​មេល ដែល​មាន​ទីតាំង​ស្ថិតក្នុង​ភូមិ​តា​ដឹប សង្កាត់​អណ្តូង​ខ្មែរ ក្រុង​-​ខេត្ត​កំពត នោះ​ត្រូវបាន​ធ្វើ​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​ព្រឹក​ថ្ងៃទី​១២​ខែ​សីហា ឆ្នាំ​២០១៧​នេះ ក្រោម​អធិបតីភាព ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហែរ​ហម​ដោយ​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​រាជរដ្ឋាភិបាល​ជាច្រើនរូប​។​ក្នុងនោះដែរ​ក៏​មាន​ការចូលរួម​ពី​សំណាក់ លោក​ចាន់ ចេស្តា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត លោក​អឺុង ម៉េង​ហួរ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​អស់លោក​ជា​ប្រធាន អនុប្រធាន​មន្ទីរ​អង្គភាព ពាក់ព័ន្ធ​នានា អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំង​បងប្អូន​ប្រជាពលរដ្ឋ​ជា​សាសនិក​ឥស្លាម​ទូ​ទាំង​ក្រុង​កំពត​ផងដែរ​។​

​លោក​ចាន់ ចេស្តា អភិបាល​ខេត្ត​កំពត បាន​ស្រង់​របាយការណ៍​ដោយ​សង្ខេប​ថា មជ្ឈមណ្ឌល​ឥស្លាម​-​អា​ល់ហ្សា​មេល ស្ថិតក្នុង​ភូមិ​តា​ដឹប សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត​នេះ បាន​សាងសង់​រយៈពេល​១៤​ខែ ក្នុង​ទំហំ​ផ្ទៃដី​១០០០០​ម៉ែត្រ​ការេ គិត​ចាប់ពី​ថ្ងៃ​ទី​០១​ខែ​សីហា ឆ្នាំ​២០១៥​និង​បញ្ចប់​នៅ​ថ្ងៃ​ទី​៣០​ខែ​កញ្ញា ឆ្នាំ​២០១៦ ដោយ​ចំណាយ​ថវិកា​សរុប​សម្រាប់​សាងសង់​មាន​ចំនួន ៣៨៦.១០០​ដុល្លា អាមេរិក​។ លោក​បាន​បន្តថា ក្រោម​ដំបូល​សន្តិភាព​ពេញលេញ និង​កំពុង​អភិវឌ្ឍន៍​យ៉ាង​ខ្លាំងក្លា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ខេត្ត​កំពត​ដែល​ជា​ខេត្ត​មាន​ស​កត្តា​នុព​ល​អំណោយផល​ពី​ធម្មជាតិ​ស្រាប់​ផង​នោះ បាន​ខិតខំ​ធ្វើ​ការអភិវឌ្ឍន៍​ជា​បន្តបន្ទាប់ ដោយ​សម្រេចបាន​នូវ​សមិទ្ធិផល​ធំៗ​ជាច្រើន​រួមមាន​៖ ផ្លូវថ្នល់ ផ្លូវដែក ស្ពាន សាលារៀន រោងចក្រ​ស៊ីម៉ងត៍ ស្រែអំបិល វា​រី​អគ្គិសនី តំបន់​ទេសចរណ៍​ជាដើម ។​ល​។ ហើយ​ផ្នែក​សាសនា​យើង​មាន​ទាំង​ពុទ្ធសាសនិក​,​សាសនា​ឥស្លាម និង​យេស៊ូ​គ្រឹស​។​ម្យ៉ាងទៀត មកដល់​ពេលនេះ​នៅ​ខេត្ត​កំពត​ទាំងមូល មាន​សូ​រ៉ាវ​សម្រាប់​សាសនា​ឥស្លាម​ចំនួន​៣៦ វិហារ​ចំនួន​៣៥​។​សមិទ្ធិផល​ទាំងនេះ​សុទ្ធសឹង​បាន​កើតចេញ​អំណោយផល​នៃ​សន្តិភាព តាមរយៈ​យុទ្ធសាស្ត្រ​ឈ្នះៗ ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​មានមតិ​ផ្តាំផ្ញើរ និង​សួរសុខទុក្ខ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ក៏​បាន​ពាំនាំ​នូវ​អនុសាសន៍​ល្អៗ ដោយ​បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា បើ​គ្មាន​សន្តិភាព ក៏​គ្មាន​វិស័យ​សាសនា​ដែរ ហើយ​ស្រុក​មាន​សន្តិភាព ប្រទេស​យើង​ក៏​មាន​ការអភិវឌ្ឍន៍​រីកចម្រើន​គ្រប់​វិស័យ ទាំង​ពុទ្ធចក្រ ទាំង​អាណាចក្រ ពិសេស​ធនធានមនុស្ស ដែល​ជា​កត្តា​ដ៏​សំខាន់​ចាំបាច់​បំផុត​។​ជាមួយនេះ បើ​យើង​ក្រលេក​មើល​សមិទ្ធិផល​ធំៗ​ជាច្រើន​ទៀត ដែល​ផ្តើម​ចេញពី​ភាព​ខិតខំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​។ ដូច្នេះ​យើងទាំងអស់គ្នា​ត្រូវ​រួមគ្នា​ថែរក្សា​ឲ្យបាន​នូវ​សមិទ្ធិផលដ៏​ថ្លៃថ្លា​នេះ​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​។​

​ឯកឧត្តម បាន​គូសបញ្ជាក់ថា រហូតមក​ទល់​បច្ចុប្បន្ន​នេះ គោលការណ៍​របស់​រាជ​រដ្ឋាភិបាល​បាន​ផ្តល់​សិទ្ធិ​ពេញលេញ ក្នុង​ការគ្រប់គ្រង​សាសនា​ដែល​យើង​ស្រឡាញ់​ពេញចិត្ត​។​ប៉ុន្តែ​អំឡុង​ពេល​នេះ មាន​បញ្ហា​ប្រឈម​មួយចំនួន ស្ថិត​នៅ​ខ្សែ​បន្ទាប់​ព្រំដែន កម្ពុជា​-​ឡាវ​(​ខេត្ត​ស្ទឹងត្រែង​) ឯកឧត្តម ក៏​បាន​លើក​ពី​ករណី​ខ្លះៗ​ពី​សំណាក់​អ្នកនយោបាយ​ពូកែ​ខាង​ប្រូ និង​ខ្លាំង​ខាង​ជេរ ឬ​អួតអាង​ថា​ស្នេហា​ជាតិ ប៉ុន្តែ​ដល់​ពេល​មាន​បញ្ហា​កើតឡើង​នៅឯ​ព្រំដែន បែរជា​មិន​ឃើញ​ចេញមុខ​មក​ជួយ​ការពារ​ឬ​រក​វិធានការ​ទប់ទល់​ឡើយ បក្ស​នោះ​បាន​តែ​បោក បាន​តែ​ថា អត់​ធ្វើ​អ្វី​បាន​មួយ​ចម្រៀក​ឡើយ​។​ដូច្នេះ​សូម លោកតា លោកយាយ និង​បងប្អូន​ឈប់​ជឿរ​ពាក្យ​កុហក​បោកប្រាស់​នេះ​ទៀត​ទៅ​។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ក៏​បាន​បំពាក់​គ្រឿង​ឥស្សរិយ​ស​ដល់​មន្ត្រីរាជកា​រ​និង​សប្បុរសជន​ដែល​មាន​ស្នាដៃ​ក្នុង​ការងារ ព្រមទាំង​ឧបត្ថម្ភ​ថវិកា​ដល់​សាសនិក​ឥស្លាម សម្រាប់​ប្រើប្រាស់​ក្នុង​មជ្ឈមណ្ឌល តាម​តម្រូវការ និង​បាន​ឧបត្ថម្ភ​ថវិកា​មួយចំនួន ដល់​កងកំលាំង​ប្រដាប់អាវុធ​គ្រប់​អង្គភាព លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស​នៃ​សាសនិក​ឥស្លាម ព្រមទាំង​ប្រគល់ កុំព្យូទ័រ យួរដៃ​ចំនួន​៨​គ្រឿង​ដល់​មន្ត្រីរាជការ​ក្នុង​ខេត្ត​កំពត​ផងដែរ​។​ហើយ​ក្នុង​ពេល​ដដែល​នោះ ឯកឧត្តម ក៏​បាន​កាត់​ខ្សែបូ សម្ពោធ​នូវ​អគារ​នៃ​មជ្ឈមណ្ឌល​ឥស្លាម​-​អា​ល់ហ្សា​មេល ខេត្ត​កំពត ដើម្បី​ប្រើប្រាស់​ចាប់ពីពេលនេះ​ទៅ ៕
​ណា​រិទ្ធ​

 

img20170813re1 (1) img20170813re1 (2) img20170813re1 (3) img20170813re1 (6) img20170813re1 (7) img20170813re1 (15)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.