ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង ==> កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ ==> ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ៖ ការពង្រឹងកម្លាំងបក្សនៅមូលដ្ឋាន ជាគន្លឹះនៃការបន្តបេសកកម្មបម្រើប្រជាជន និងអភិវឌ្ឍឃុំ-សង្កាត់ឱ្យកាន់តែរីកចម្រើន ==> សេចក្តីជូនដំណឹង និងការបំភ្លឺជាសាធារណៈ ស្តីពីការបំភ្លឺជុំវិញព័ត៌មានពាក់ព័ន្ធនឹងអត្ថលេខនាយទាហានរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សៅ សុវណ្ណី ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន! ==> (បឋម)#ក្រសួងមហាផ្ទៃ​ #រដ្ឋបាលខេត្តកំពង់​ធំ​ ដាក់ក្រុមហ៊ុនពីរចូលបញ្ជីខ្មៅ ព្រោះសង្ស័យឃុបឃិតដេញថ្លៃ តែប៉ុន្មានខែក្រោយស្រាប់តែនិរាករណ៍! តើមានមូលហេតុអ្វីនៅពីក្រោយ? ==> រដ្ឋបាលស្រុកសាលាក្រៅ សហការជាមួយមន្ទីរ ស្ថាប័នជំនាញ ចុះយុទ្ធនាការលាងសម្អាតច្រកទ្វារព្រំដែនអន្តរជាតិព្រំ ដើម្បីលើកកំពស់សោភ័ណភាពតំបន់ ==> ឯកឧត្តម ឧត្តមសេនីយ៍ឯកតាន់ សំ ណាង អគ្គស្នងការរងនគរបាលជាតិអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្តិជូន មន្រ្តីនគរបាលជាតិ នៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង៖ ==> កម្ពុជា-អាស៊ែបៃហ្សង់ បង្ហាញសុទិដ្ឋិនិយមចំពោះការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ==> អភិបាលខេត្តប៉ៃលិន ជូនដំណើរបងប្អូនប្រជាពលរដ្ឋ ត្រឡប់ទៅធ្វើការវិញ បន្ទាប់ពីបានមកលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ តាមរយៈការជិះរថយន្តក្រុងដោយមិនបង់ប្រាក់

កម្លាំង​នគរបាល​អន្តោរ​ប្រវេសន៍​បាន​ចុះ​ប្រតិបត្តិ​ការរៀបចំ​សណ្តាប់ធ្នាប់​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បន្ទាយមានជ័យ ៖ នៅ​ព្រឹក​ថ្ងៃទី​១០ ខែ​សីហា ឆ្នាំ​២០១៧​នេះ កម្លាំង​នគរបាល​អន្តោរ​ប្រវេ​សន៍ ក្រោម​ការដឹង​នាំ​ដោយ​លោក​ឧត្តមសេនីត្រី សឹម សំអាត មេ​ប៉ុស្តិ៍​នគរបាល​អន្តោរ​ប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត បាន​ចុះ​ប្រតិបត្តិ​ការរៀបចំ​សណ្តាប់ធ្នាប់​នៅ​ចំណុច​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ។​

​សូម​ជំរាប​ដែរ​ថា ៖ ការចុះ​ប្រតិបត្តិការ​នោះ​ដែរ​កម្លាំង​នគរបាល​បាន​ឲ្យ​ក្រុម​ម៉ូតូ​កង់​បី ដែល​តែងតែ​ចត​ចាំ​ទទួល​សណ្តោង រទេះដឹក​ទំនិញ​អូស​ចេញ​ពី​ទឹកដី​ថៃ​នៅ​ចំណុច​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​នោះ ប្តូរ​ទីតាំង​ទៅ​ចត​ទៅ​ចំណុច​រង្វង់​មូល​ក្រុង​ប៉ោយប៉ែត​វិញ​ដើម្បី​បញ្ចៀស​ការកកស្ទះ ។

​បើ​តាម​លោក សេម មករា នាយផ្នែក​សេនាធិការ​នគរបាល​ប៉ុស្តិ៍​អន្តោរ​ប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត បានឲ្យដឹងថា​៖​ការរៀបចំ​បែបនេះ​ដោយ​ធ្វើឡើង​តាម​បទបញ្ជា​របស់​អង្គភាព​ដើម្បីឲ្យ​ច្រកទ្វារ​ព្រំដែន​មួយ​នេះ​មាន​សណ្តាប់ធ្នាប់​ល្អ ហើយ​ក្រុម​ម៉ូតូ​កង់​បី​ដែល​ឈប់​ចត​រញ៉េរញ៉ៃ​ដណ្តើម​គ្នា​ចាប់​ម៉ូយ​រទេះអូស​ចេញ​ពី​ថៃ​ពេញ​ច្រកទ្វារ​បាន​ធ្វើឲ្យ​មាន​ការកក​ស្ទះ​និង​ប៉ះពាល់​ដល់​ការធ្វើដំណើរ​របស់​ភ្ញៀវ​ជាតិ អន្តរជាតិ​ជា​ខ្លាំង​សំខាន់ ។ ជាង​នោះ​ទៀត ម៉ូតូ​កង់​បី​ខ្លះ​បាន​ទៅ​ចត​សាង​សណ្តោង​ដល់​លើ​ស្ពាន​ព្រំដែន​ដែន​ធ្វើឲ្យ​រថយន្ត​ដឹកទំនិញ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ថៃ ដែល​ឆ្លង​ទៅ​មក​នៅ​ចំណុច​ច្រកទ្វារ​មួយ​នេះ​ជួប​ការពិបាក​ខ្លាំង​។​ហើយ​កន្លង​មក​សមត្ចកិច្ចក៏​បាន​ធ្វើកា​រ​ណែនាំ​ដល់​ក្រុម​អ្នកបើក​ម៉ូតូ​កង់​បី​ជារឿយៗ​ផងដែរ​ប៉ុន្តែ​ពួកគាត់​មិន​ព្រមស្តាប់​ហើយ​នៅតែ​ចត​ត្រៀបត្រា​ចាំ​ដណ្តើម​ម៉ូយ​អូសរ​ទេះ​គ្នាដ​ដែល​។​

​បើ​តាម​ក្រុម​អ្នកបើក​ម៉ូតូ​កង់​បី​បានឲ្យដឹងថា ៖ នា​ពេលកន្លងមក​ពួកគាត់​បាន​បង់លុយ​ឲ្យ​សមត្ថកិច្ច​នៅ​ចំណុច​ក្បាល​ស្ពាន​ព្រំដែន​នោះ ត្រឹមត្រូវ ប៉ុន្តែ​ទើប​តែ​ថ្ងៃ​នេះ​ត្រូវ​សមត្ថកិច្ច​បញ្ជារ​ឲ្យមក​ចត​ត្រង់​រង្វល់​មូលទៅ​វិញ ។ ពួកគាត់​បាន​បន្តថា​៖​ការរៀបចំ​បែបនេះ​ធ្វើឲ្យ​ពួកគាត់​ពិបាក​ហើយ​ក្រុម​អ្នក​អូស​រទេះ ចេញ​ពី​ថៃ​ក៏​រឹតតែ​ពិបាក​ខ្លាំង​ជាង​គាត់​ទៅ​ទៀត​ព្រោះ​កន្លងមកឲ្យ​តែក្រុម​អ្នកអូស​រទេះចេញ​ពី​ប្រទេស​ថៃ មកដល់​ស្ពាន​ព្រំដែន​ភ្លាម​ក្រុម​ម៉ូតូ​កង់​បី​គឺ​នឹង​ទៅ​សណ្តោង​អូស​បន្ត​ភ្លាមៗ​ចុះ​ដល់​ពេល​រៀបចំ​បែបនេះ តើ​ក្រុម​អ្នក​អូស​រទេះ​ពិបាក​ខ្លាំង​យ៉ាងណា​ទម្រាំ​អូស​មក​ដល់​រង្វង់​មូល​ប៉ោយប៉ែត​? ។​

​ជុំវិញ​បញ្ហា​ខាងលើ​នេះ​ដែរ លោក​ឧត្តមសេនីត្រី សឹម សំអាត មេ​ប៉ុស្តិ៍​នគរបាល​អន្តោរ​ប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​បាន​ធ្វើ​ការសម្របសម្រួល​ជាមួយ​ក្រុម​អ្នក​រត់​ម៉ូតូ​កង់​បី​ទាំងនោះ​រហូត​ដល់​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ទើប​ទទួលបាន​ជា​ផ្លែផ្កា​សម្រេច​ឲ្យ​ចត​នៅ​ចំណុច​រង្វង់​ក្រុង​ប៉ោយ​ប៉ែត ៕

img20170810ch2 (1) img20170810ch2 (2) img20170810ch2 (3) img20170810ch2 (4)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.