ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង ==> កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ ==> ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ៖ ការពង្រឹងកម្លាំងបក្សនៅមូលដ្ឋាន ជាគន្លឹះនៃការបន្តបេសកកម្មបម្រើប្រជាជន និងអភិវឌ្ឍឃុំ-សង្កាត់ឱ្យកាន់តែរីកចម្រើន ==> សេចក្តីជូនដំណឹង និងការបំភ្លឺជាសាធារណៈ ស្តីពីការបំភ្លឺជុំវិញព័ត៌មានពាក់ព័ន្ធនឹងអត្ថលេខនាយទាហានរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សៅ សុវណ្ណី ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន! ==> (បឋម)#ក្រសួងមហាផ្ទៃ​ #រដ្ឋបាលខេត្តកំពង់​ធំ​ ដាក់ក្រុមហ៊ុនពីរចូលបញ្ជីខ្មៅ ព្រោះសង្ស័យឃុបឃិតដេញថ្លៃ តែប៉ុន្មានខែក្រោយស្រាប់តែនិរាករណ៍! តើមានមូលហេតុអ្វីនៅពីក្រោយ? ==> រដ្ឋបាលស្រុកសាលាក្រៅ សហការជាមួយមន្ទីរ ស្ថាប័នជំនាញ ចុះយុទ្ធនាការលាងសម្អាតច្រកទ្វារព្រំដែនអន្តរជាតិព្រំ ដើម្បីលើកកំពស់សោភ័ណភាពតំបន់ ==> ឯកឧត្តម ឧត្តមសេនីយ៍ឯកតាន់ សំ ណាង អគ្គស្នងការរងនគរបាលជាតិអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្តិជូន មន្រ្តីនគរបាលជាតិ នៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង៖ ==> កម្ពុជា-អាស៊ែបៃហ្សង់ បង្ហាញសុទិដ្ឋិនិយមចំពោះការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ==> អភិបាលខេត្តប៉ៃលិន ជូនដំណើរបងប្អូនប្រជាពលរដ្ឋ ត្រឡប់ទៅធ្វើការវិញ បន្ទាប់ពីបានមកលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ តាមរយៈការជិះរថយន្តក្រុងដោយមិនបង់ប្រាក់

អភិបាល​រាជធានី​ភ្នំពេញ ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់ និង​ទុក​ពេល​២​សប្តាហ៍​ឲ្យ​អភិបាល​ខណ្ឌ​ទាំង​១២ ចុះ​ពិនិត្យ​មើល​កុងស៊ី​បញ្ចាំ​, បើ​គ្មាន​ច្បាប់​ត្រូវ​បិទ​ចោល​តែម្តង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ ៖ អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង បាន​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ជាថ្មី​ម្តងទៀត និង​ទុក​ពេល​២​សប្តាហ៍ ដល់​អភិបាលខេត្ត​ខណ្ឌ​ទាំង​១២ ចាត់​ឲ្យ​មន្ត្រី និង​សមត្ថកិច្ច​ចុះ​ពិនិត្យ​មើល តាម​កុងស៊ីបញ្ចាំ តាម​មូលដ្ឋាន​ទាំងអស់ ហើយ​បើ​ពិនិត្យឃើញថា គ្មាន​ច្បាប់ទម្លាប់​នោះ​ត្រូវតែ​បិទ​តែម្តង ដោយ​គ្មាន​ការយោគយល់ និង​គ្មាន​វប្បធម៌​អន្តរាគមន៍​នោះ​ឡើយ​។​

​ការ​ចេញ​បញ្ជា​របស់​អភិបាល​រាជធានី​ភ្នំពេញ​នេះ បាន​ធ្វើឡើង​នៅ​ថ្ងៃទី​៨ ខែ​សីហា នៅក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី​ភ្នំពេញ ដែល​ផ្តោត​សំខាន់​ទៅលើ ការងារ​សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ ដោយ​មាន​ការចូលរួម​ពី​អភិបាលរង ស្នងការ មេបញ្ជាការ​អាវុធហត្ថ អភិបាល​ខណ្ឌ​ទាំង​១២ និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​ទៀត​។​

​លោក ម៉េត មាស​ភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ថ្លែងថា «​ពាក់ព័ន្ធ​នឹង​ការ​សន្តិសុខ​លោក​អភិបាល ក៏​បាន​ធ្វើ​ការណែនាំ​ក៏ដូចជា ចាត់តាំង​ភារកិច្ច​មួយចំនួន​ផងដែរ ក្នុង​នោះ​បញ្ហា​កុងស៊ី​បញ្ចាំ លោក​អភិបាល​បាន​ស្នើ​ធ្វើ​ឲ្យបាន​ម៉ឺងម៉ាត់​ជាទីបំផុត មានន័យ​ថា មូលដ្ឋាន​ខណ្ឌ​ទាំង​១២ ត្រូវ​ត្រួតពិនិត្យ​ទីតាំង​កុងស៊ីបញ្ចាំ​ឲ្យ​គ្មាន​ច្បាប់​អនុញ្ញាត ត្រូវ​ចាត់វិធានការ​ណែនាំ​ឲ្យ​ម្ចាស់​អាជីវកម្ម ត្រូវ​បញ្ឈប់ ឬ​ក៏​បិទ​កុងស៊ី ហើយ​ស្នើ​សុំ​ច្បាប់​សាជាថ្មី ហើយ​ក្នុង​ករណី​ដែល​មិន​ព្រម​ទេ ខណ្ឌ​ខ្លួនឯង​ត្រូវមាន​វិធានការ​រដ្ឋបាល បិទ​ទីតាំង​កុងស៊ីបញ្ចាំ​នោះ​តែម្តង​។

​ដូចគ្នានេះដែរ បើ​ទោះ​ជា​ទីតាំង​ហាង​បញ្ចាំ ឬក៏​កុងស៊ីបញ្ចាំ មាន​ច្បាប់​ក៏ដោយ ក៏​ត្រូវ​ធ្វើ​ការត្រួតពិនិត្យ​ផងដែរ ព្រោះ​ថា​ការអនុវត្ត​ច្បាប់​នេះ បាន​គ្រប់​ជ្រុងជ្រោយ​ដែរ​ឬទេ​? ឧទារណ៍​ថា កុងស៊ី​របស់​ពួកគាត់ មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ ក្នុង​ការប្រកប​អាជីវកម្ម​បញ្ចាំ ប៉ុន្តែ​មាន​ករណី​យក​របស់របរ រថយន្ត ម៉ូតូ ដោយ​គ្មាន​លិខិតស្នាម​បញ្ជាក់​អំពី​ភាពជា​ម្ចាស់​ទ្រព្យសម្បត្តិ​ទាំងអស់នេះ ដោយ​កុងស៊ី​មួយចំនួន​ក៏​ទទួលយក​ដែរ ដែល​នេះ​ហើយ​បាន​បង្ហាញ​អំពី​ការ​មិន​ទទួលខុសត្រូវ ចូលរួម​ថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​ក្នុងសង្គម ដូចជា ករណី​ចោរលួច ចោរប្លន់ ក្រោយពេល​ធ្វើ​សកម្មភាព​បាន​ហើយ គឺ​មិន​មាន​ឯកសារ​លើ​ទ្រព្យសម្បត្តិ​នោះទេ ហើយ​កុងស៊ី​ទាំងអស់​នោះ​ហើយ គឺជា​អ្នករកស៊ី​ទទួល​បញ្ចាំ និង​ទិញ​ផល​ចោរ​កម្មនេះ​»​។​

​កិច្ចការ​នេះ​អភិបាល​រាជធានី​ភ្នំពេញ ក៏​បាន​សង្កត់ធ្ងន់​យ៉ាង​ខ្លាំង​រហូត​ណែនាំ​ដល់​ខណ្ឌ​ទាំង​អស់ ត្រូវ​លុបបំបាត់ និង​ធ្វើ​ការងារ​នេះ​ឲ្យបាន​ស្អាត ក្នុង​រយៈពេល​យ៉ាង​យូរ​២​សប្តាហ៍​។

​លោក​កំណត់​រយៈពេល​២​សប្តាហ៍​នេះ ដើម្បី​ឲ្យ​ខណ្ឌ​ទាំង​១២​ចាត់តាំង​អនុវត្តន៍​ទៅលើ​ការងារ​កុងស៊ីបញ្ចាំ​នេះ ឲ្យមាន​ប្រសិទ្ធភាព និង​ចៀស​ឲ្យបាន និង​បញ្ឈប់​វប្បធម៌ អន្តរាគមន៍​។​

​លោក​អភិបាល​ថ្លែងថា «​គ្មាន​ឡើយ​ការអន្តរាគមន៍ លើ​ការងារ​ខុសច្បាប់​។ ក្រៅ​ពី​ការ​កុងស៊ីបញ្ចាំ​នោះ គឺ​នៅ​មាន​ល្បែងស៊ីសង ល្បែង​អន​ឡា​ញ ដែល​ជ្រក​ក្រោម អ៊ី​ន​ធើ​ណិ​ត​កាហ្វេ ជ្រក​ក្រោម​អាជ្ញាប័ណ្ណ នៃ​ការប្រកប​អាជីវកម្ម​អ៊ី​ន​ធើ​ណិ​ត ត្រូវ​បន្ថែម​ការយកចិត្តទុកដាក់​លើ​ការងារ​នេះ​ឡើង​វិញ បន្ថែមទៀត ពីព្រោះ​ពិនិត្យឃើញថា ក្រោយពី​បាន​ណែនាំ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ ហាក់បីដូចជា មិនទាន់​មាន​សកម្មភាព​អ្វី​មុតមាំ​ទៅលើ​បញ្ហា​នេះ​ទេ​»៕

​ដោយ ហុក វិបុល​

 

salakrong2

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.