លោក សុខ សម្បត្តិ អញ្ជើញសំណេះសំណាលនិងចែកអំណោយមនុស្សធម៌កាកបាទក្រហមដល់ពលរដ្ឋខ្វះខាត ១០០គ្រួសារ
(ភ្នំពេញ)៖ នៅរសៀលថ្ងៃសុក្រ ១៥កេីត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១៦:០០នាទី លោក សុខ សម្បត្តិ អភិបាល នៃគណ:អភិបាលខណ្ឌព្រែកព្នៅ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌព្រែកព្នៅ ,លោក ម៉ៅ បូរ៉ា អនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌព្រែកព្នៅ និងលោក ជា ខេមា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌព្រែកព្នៅ ព្រមទាំងសហការី បានរៀបចំពិធីសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ផ្តល់ជូនប្រជាពលរដ្ឋចាស់ជរាទីទាល់ក្រក្នុងមូលដ្ឋានសង្កាត់ទាំង៥ នៃខណ្ឌព្រែកព្នៅ ដែលជួបទុក្ខលំបាក សរុបចំនួន១០០គ្រួសារ។
អំណោយផ្តល់ជូនមួយគ្រួសារៗរួមមាន ៖ អង្ករចំនួន ២៥គីឡូក្រាម មីចំនួន ១កេស ទឹកសុីអ៊ីវចំនួន ១យួរ និងថវិកាចំនួន ២០.០០០៛។










