ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង ==> កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ ==> ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ៖ ការពង្រឹងកម្លាំងបក្សនៅមូលដ្ឋាន ជាគន្លឹះនៃការបន្តបេសកកម្មបម្រើប្រជាជន និងអភិវឌ្ឍឃុំ-សង្កាត់ឱ្យកាន់តែរីកចម្រើន ==> តើហេតុអ្វីបានជាមានបទល្មើសនេសាទកើនឡើងពេញបន្ទុកលើផ្ទៃទឹកក្នុងដែននៃស្រុកបូរីជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវមិនបង្ក្រាប…! ==> សេចក្តីជូនដំណឹង និងការបំភ្លឺជាសាធារណៈ ស្តីពីការបំភ្លឺជុំវិញព័ត៌មានពាក់ព័ន្ធនឹងអត្ថលេខនាយទាហានរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សៅ សុវណ្ណី ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន! ==> (បឋម)#ក្រសួងមហាផ្ទៃ​ #រដ្ឋបាលខេត្តកំពង់​ធំ​ ដាក់ក្រុមហ៊ុនពីរចូលបញ្ជីខ្មៅ ព្រោះសង្ស័យឃុបឃិតដេញថ្លៃ តែប៉ុន្មានខែក្រោយស្រាប់តែនិរាករណ៍! តើមានមូលហេតុអ្វីនៅពីក្រោយ? ==> រដ្ឋបាលស្រុកសាលាក្រៅ សហការជាមួយមន្ទីរ ស្ថាប័នជំនាញ ចុះយុទ្ធនាការលាងសម្អាតច្រកទ្វារព្រំដែនអន្តរជាតិព្រំ ដើម្បីលើកកំពស់សោភ័ណភាពតំបន់ ==> ឯកឧត្តម ឧត្តមសេនីយ៍ឯកតាន់ សំ ណាង អគ្គស្នងការរងនគរបាលជាតិអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្តិជូន មន្រ្តីនគរបាលជាតិ នៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង៖ ==> កម្ពុជា-អាស៊ែបៃហ្សង់ បង្ហាញសុទិដ្ឋិនិយមចំពោះការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ

ជន​សង្សយ័​ជា​ឧក្រិដ្ឋជនល​ក់​អាវុធ​ទៅឲ្យ​ថៃ ត្រូវ​ស្នងការ​នគ​បាល​ខេត្ត​បន្ទាយមានជ័យ ចាប់ខ្លួន​បាន​ម្នាក់​ហើយ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បន្ទាយមានជ័យ ៖ កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០១៧​កន្លងទៅ ស្នងការ​នគ​បាល​ខេត្ត​បន្ទាយមានជ័យ លោក​ឧត្តមសេនីយ៍ទោ អាត់ ខែម នឹង​ស្នងការរង លោក សិទ្ធ ឡោះ បាន​ដឹកនាំ​កម្លាំង​ធ្វើការ​ស្រាវ នឹង​ឃាត់ខ្លួន​ជន​សង្សយ័​ម្នាក់ នៅ​ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង ដែល​ជាប់​ពាក់​ពន្ធ័​នឹង​ការ នាំចេញ​អាវុធ​ចូល​ប្រទេស​ថៃ នឹង​ត្រូវ​បាន​តម្រួត​ថៃ ស្ទាក់​ចាប់​បាន​កាល​ពី​យប់​រំលង​អាធ្រា​ត ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៧ កន្លងទៅ នៅ​ខេត្ត​ស្រះកែវ​។​

​សូម​រំលឹល​ផង​ដែរថា​: កាលពី​វេលា​ម៉ោង​១២.៣០​នាទី យប់​រំលង​អាធ្រា​ត ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៧​កន្លងទៅ ដោយ​ទទួលបាន​សេចក្ដីរាយការណ៍ ពី​កម្លាំង​សម្ងាត់​ថា​មានការ នាំចូល​អាវុធ  សមត្ថកិច្ច​តម្រួត​ថៃ​ក៏​បាន​ចុះ នឹង​ស្ទាក់​ចាប់បាន រថយន្ត​២​គ្រឿង ក្រោយ​ត្រួតពិនិត្យ​នឹង​ឆែកឆេរ ក៏​ប្រទះឃើញ​កាំភ្លើង​ត្បាល់ ធុន​ធ្ងន់  និង​គ្រាប់​រ៉ុក​កែត មួយចំនួន   ត្រូវ​បាន​ជនសង្ស័យ​ឆ្លើយ​សារភាព​ថា​:   បាន​យក​ពី​ខាង​ទឹកដី​កម្ពុជា  ដោយ​ភាគី​ខ្មែរ​ជា​អ្នក​ផ្តល់​អោយ  ខណៈ​ដែល​ជនសង្ស័យ​ចំនួន​៥​នាក់​បាន​ធ្វើ​ការដឹកជញ្ជូន​អាវុធ  និង​គ្រាប់រំសេវ​ទាំងនេះ  ចេញពី​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា ថៃ​ចូល​ទៅក្នុង​ប្រទេស​ថៃ  ដោយ​បាន​ឆ្លងកាត់​ខេត្ត​ស្រះកែវ  ក៏​ត្រូវ​កំលាំង​ស្ទាក់​ចាប់​តែ​ម្តង ។​

​កិច្ច​ប្រតិបត្តិការ​នេះ​បាន​ធ្វើឡើង នៅត្រង់​ចំណុច​ស្ថានីយ៍ ប្រេងឥន្ធនៈ​មួយកន្លែង នៅលើ កំណាត់​ផ្លូវ​លេខ ៣៥៩  ក្នុងភូមិ​៧  ឃុំ​ស្រះ​ខ្វាន់  ស្រុក​មឿង​ស្រះកែវ  ខេត្ត​ស្រះកែវ​ប្រទេស​ថៃ  ខណៈ​ដែល​រថយន្ត​របស់​មុខសញ្ញា​ចំនួន​៣​គ្រឿង  បាន​បង្ហាញខ្លួន នៅ កន្លែង​ស្ថានីយ៍​ប្រេងឥន្ធនៈ​ខាងលើនេះ ។​

​ក្រោយពេល​ធ្វើ​ការឡោមព័ទ្ធ​ពី​កំលាំង​តម្រួត​ថៃ  គឺ​ជនសង្ស័យ​ចំនួន​៥​នាក់  ត្រូវបាន​ចាប់ខ្លួន  ដែល​ពួកគេ​ទាំងនោះ​មាន​ឈ្មោះ  ៖
១. ផា​ណា ឆៃ​គង់  ភេទ​ប្រុស  អាយុ​៣៨​ឆ្នាំ​
២. ប៊ុន​ថាំ ជ័យជំនះ  ភេទ​ប្រុស  អាយុ ៥២​ឆ្នាំ
៣. ខុម​សាន់ កិច្ច​ថា​វ៉ន​អាជីព  ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ
៤. ឧ​ទ័យ ជ័យជំនះ  ភេទ​ប្រុស  អាយុ​៤៨​ឆ្នាំ  និង​
៥. មានជ័យ កាន់​ប្រៈសុំ ភេទ​ប្រុស  អាយុ​៣២​ឆ្នាំ ។​

​នៅក្នុង​ពេល​ចាប់ខ្លួន​នោះ  សមត្ថកិច្ច​បាន​ឆែកឆេរ  និង​ធ្វើ​ការត្រួតពិនិត្យ​ទៅលើ​រថយន្ត​ទាំង​៣​គ្រឿង  គឺ​បាន​រកឃើញ​វត្ថុតាង​មួយ​ចំនួន  ដែល​សុទ្ធសឹងតែ​ជា​អាវុធ​ធុន​ធ្ងន់ ទាំងអស់ ដែល​ក្នុងនោះ​រួមមាន​៖ កាំភ្លើង​ផ្លោង​ធុន ៨២ មីល្លីម៉ែត្រ ចំនួន ២ ដើម  កាំភ្លើង​ផ្លោង​ធុន ៨១ មីល្លីម៉ែត្រ  ចំនួន​១​ដើម  គ្រាប់ផ្លោង​ធុន ៨២ មីល្លីម៉ែត្រ  ចំនួន ៣ គ្រាប់ គ្រាប់​រ៉ុក្កែត​ដុត​ឆ្នួន ចំនួន ៣ ឈុត រថយន្ត ចំនួន ៣ គ្រឿង និង​ទូរស័ព្ទដៃ ចំនួន ៦ គ្រឿង ។​

​ជុំវិញ​ការជួញដូរ​អាវុធ​ខុសច្បាប់ របស់​ជនសង្ស័យ​ទាំង ៥ នាក់  ដែល​ផ្ទុយ​ពី​មាត្រា​ដែល បានចែង​ថា ហាម​នាំយក​អាវុធ គ្រាប់រំសេវ ទៅ​ធ្វើ​ចរាចរណ៍​លើ​ផ្លូវ​សាធារណៈ ដោយ​គ្មាន ការអនុញ្ញាត នោះ  ត្រូវបាន​កំលាំង​តម្រួត​ចាត់​បញ្ជូន  រួម​ជាមួយនឹង​វត្ថុតាង  ទៅកាន់​ស្នងការ ខេត្ត​ស្រះកែវ ក្នុង​ការសាកសួរ​បន្ថែ​ម​ជុំវិញ ការនាំ​អាវុធ​ដោយ​ខុសច្បាប់​នេះ ដើម្បី​ចាត់វិធានការ​តាម​ផ្លូវច្បាប់  និង​បន្ត​បើក​ការស្រាវជ្រាវ​ថា តើ​អាវុធ​ទាំងនេះ​យក​មក​ពី​ប្រភព​ណា  ហើយ​ពួកគេ​នាំយក​ទៅ​ណា អោយបាន​ច្បាស់ ៕

 

 

img20170722r3-(2) img20170722r3-(1) img20170722r3-(5) img20170722r3-(3)

Filed in: ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.