ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ ==> ម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិត ==> ប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពរោងចក្រ DSS ខេត្តបាត់ដំបង ==> សម្ដេចតេជោ ហ៊ុន សែន ណែនាំឱ្យស្រាវជ្រាវរក អ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា​ ព្រមទាំងណែនាំឱ្យអ្នករកស៊ីបែបនេះ ដកខ្លួនជាបន្ទាន់ ==> អភិបាលខេត្តរតនគិរី ដឹកនាំប្រជុំបូកសរុបការងារ ចុះត្រួតពិនិត្យ និងធ្វើរដ្ឋបាលចំហរប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ==> ម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិត ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តបន្ទាយមានជ័យ ==> កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ចុះរដ្ឋបាល៩០ទីតាំង រកឃើញជនបរទេសស្នាក់នៅចំនួន ៤៩៤នាក់ តែមិនពាក់ព័ន្ធបទល្មើស Online Scams ទេ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសំណេះសំណាលជាមួយក្រុមភ្លេងកាយរឹទ្ធិ ត្រៀមចេញទៅប្រកួតក្រុមភ្លេងកាយរឹទិ្ធថ្នាក់ជាតិ លើកទី៣ ==> សម្តេចតេជោ ហ៊ុន សែន ប្រាប់អ្នកសារព័ត៌មានថៃឱ្យពិនិត្យប្រសាសន៍សម្តេចឡើងវិញ៖ ការប្រើកម្លាំងដោះស្រាយបញ្ហាព្រំដែន មិនមែនជាជម្រើសរបស់កម្ពុជាឡើយ

ពលរដ្ឋ​ករ​ខ្មែរ​ដែល​ឆ្លង​ដែន​ពី​ថៃ​មក​ខ្មែរ​តាម​ច្រក​អន្តរជាតិ​ព្រំ មាន​ការលំបាក ដោយ​គេ​សង្ស័យ​ខាង​ស្នាក់ការ​ច្រក ប្តឹង​ទៅ​តម្រួត​ថៃ​ធ្វើការ​រឹតបន្តឹង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ ពលករ​ខ្មែរ​ជាច្រើន​នាក់ ដែល​ឆ្លង​ដែន​ពី​ប្រទេស​ថៃ​មក​ខ្មែរ តាម​ច្រកទ្វារ​អន្តរជាតិ​ព្រំ ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ និង​ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន​ពលករ​ខ្មែរ​មួយ​ឈ្មោះ​(SK) ដែល បាន​ដាក់​ទីតាំង​នៅក្បែរ​ច្រកទ្វារ​មួយ​នេះ បាន​រអ៊ូរទាំ​ថា រហូតមកដល់​ពេលនេះ មាន​ការលំបាក​ឆ្លងដែន ដោយសារ​មាន​ខាង​ខ្មែរ​ប្តឹងទៅ​អាជ្ញាធរ និង​តម្រួត​ថៃ​ធ្វើការ​រឹតបន្តឹង ដោយ​កាលពីមុន​បើ​ទោះ​ជា​ពលករ​មាន លិខិតឆ្លងដែន ឬ​អត់​លិខិតឆ្លងដែន​ត្រឹមត្រូវ​ក៏ដោយ ពួក​គាត់​អាច​ធ្វើ​ដំណើរ​តាមរយ​:​ក្រុមហ៊ុន​ចូលមក​ខ្មែរ ដើម្បី​ធ្វើ​លិខិតឆ្លងដែន​រួច​ត្រឡប់​ទៅ​ធ្វើការ​នៅ​ស្រុក​ថៃ​វិញ​បាន​ផង​ដែរ ។

​ប្រភព​ព័ត៌មាន​ពី​ពលករ​ដែល​តែង​ធ្វើ​ដំណើរ​ឆ្លង​ដែន​ពី​ថៃ​មក​ខ្មែរ តាម​ច្រកទ្វារ​អន្តរជាតិ​ខាងលើ បាន ឱ្យដឹងថា កាលពី​ប៉ុន្មាន​ខែ​មុន ប្រជា​ពលរដ្ឋ​ខ្មែរ មាន​ការសប្បាយ​រីករាយ ដោយ​មាន​ក្រុមហ៊ុន​ដឹកជញ្ជូន​មួយ ឈ្មោះ (​អេស ខេ​) តែងតែ​នាំ​ពួកគេ​ចេញ​ពី​ប្រទេស​ថៃ ចូល​មក​ខ្មែរ​យ៉ាង​រលូន ។ ប៉ុន្តែ​មួយរយ​:​ក្រោយមក ស្រាប់តែ​ត្រូវ​ខាង​តម្រួត និង​អាជ្ញាធរ​ថៃ ធ្វើការ​រឹតបន្តឹង ឱ្យ​ឆែកឆេរ ត្រួតពិនិត្យ រថយន្ត​គ្រប់​លំ​ដាច់ ជា​ពិ​សេ ស​រថយន្ត​ក្រុមហ៊ុន​(SK) តែម្តង ។ ពួក​គាត់​បន្ត​ទៀត​ថា ការធ្វើការ​រឹតបន្តឹង​ការត្រួតពិនិត្យ​របស់​ថៃ​នេះ ដោយ សារ​តែ​មាន​ការប្តឹង​ពី​ខាង​ស្នាក់ការ​ច្រក ព្រោះតែ​មិន​បាន​ទទួល​លាភ​ស​ក្ការ​:​ពី​ខាង​ម្ចាស់​ក្រុមហ៊ុន ទើប​ធ្វើ​បាប ពលករ​ខ្មែរ ដោយ​ប្តឹង​ឱ្យ​ខាង​ថៃ​ធ្វើការ​រឹតបន្តឹង​បែបនេះ ។ ដូច្នេះហើយ ទើប​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ដែល​អត់​មាន​លិខិតឆ្លងដែន​ត្រឹមត្រូវ ដោយ​កាលពីមុន​អាច​ធ្វើ​ដំណើរ​តាម​ក្រុមហ៊ុន​ខាងលើ​បាន​យ៉ាង​រលូន ។ ប៉ុន្តែ នៅពេលនេះ ត្រូវ​គេ​ហាមប្រាម ហើយ​បើ​ថៃ​ឆែកឆេរ​រកឃើញ​នោះ​នឹង​មាន​ការ​ចាប់ចង​ធ្វើបាប ព្រម​ទាំង​ពិន័យ​ទៅ​លើ​ក្រុមហ៊ុន​ផងដែរ ។

​ចំណែក​ម្ចាស់​ក្រុមហ៊ុន​ខាងលើ បានឱ្យដឹងថា ការដឹកជញ្ជូន​ពលក​រ​ខ្មែរ​ពី​ថៃ​ចូល​មក​ក្នុង​ទឹកដី​ខេត្ត​ប៉ៃ លិ​ននាពេលនេះ មាន​ការលំបាក ដោយ​ដឹក​បាន​តែ​ពលករ​មាន​លិខិតឆ្លងដែន​ប៉ុណ្ណោះ ចំណែក​អ្នក​ដែល​គ្មាន លិខិត​ត្រឹមត្រូវ​នោះ​មាន​ការលំបាក​ដោយសារ​តែ​ខាង​ស្នាក់ការ​ច្រកទ្វារ​អន្តរជាតិ​ព្រំ បាន​ប្តឹង​ទៅ​ខាង​តម្រួត​ថៃ ឱ្យ​ឆែកឆេរ និង​ធ្វើបាប​ប្រជាពលរដ្ឋ​ខ្លួនឯង ។ ប្រភព​បន្តទៀតថា តាមពិត​ខាង​ក្រុមហ៊ុន​មិនមែន​រកស៊ី​ដឹក​ជញ្ជូ ន​អ្នក​ឆ្លងដែន​ខុសច្បាប់​នោះទេ ដោយ​គ្រាន់តែ​ចង់​ជួយ​ដឹក​ខ្មែរ​ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ​អត់​មាន​លិខិត​ឆ្លង ដែន​ត្រឹមត្រូវ ឱ្យមក​ធ្វើ​លិខិតឆ្លងដែន រួច​ត្រឡប់​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ​វិញ ដោយ​ស្របច្បាប់​ប៉ុណ្ណោះ ។

​ម្ចាស់​ក្រុមហ៊ុន​ខាងលើ បាន​បញ្ជាក់ទៀតថា មូលហេតុ​នេះ គឺ​មាន​ខាង​ភាគី​ថៃ បាន​និយាយថា ពួកគេ​ធ្វើ​ការត្រួតពិនិត្យ​ទៅលើ​រថយន្ត​ក្រុមហ៊ុន​ខាងលើ ដោយសារតែ​មាន​ពាក្យបណ្តឹង​ចេញពី​ស្នាក់ការ​ច្រកទ្វារ អន្តរជាតិ​ព្រំ ទើប​រឹតបន្តឹង​បែបនេះ ។ លើសពីនេះ ខាង​ស្នាក់ការ​តែងតែ​រករឿង​គ្រប់បែបយ៉ាង ដល់​ម្ចាស់​ក្រុម ហ៊ុន ដោយ​ប្រហែលជា​ចង់​ឱ្យ​បង់ប្រាក់​ជូន​ប៉ុណ្ណោះ ប៉​ន្តែ​ខាង​ក្រុមហ៊ុន​ធ្វើ​តាម​ផ្លូវច្បាប់ ដោយ​បង់​ឱ្យ​គ្រប់​ផ្នែក អស់ហើយ ។

​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ លោក សុខ សាវុធ ប្រធាន​ស្នាក់ការ​ច្រកទ្វារ​អន្តរជាតិ ខេត្ត​ប៉ៃលិន បានឱ្យ ដឹងថា ខាង​ច្រក​មិន​មាន​ការប្តឹង​ក្រុមហ៊ុន​ខាងលើ អំពី​បញ្ហា​ពលករ​ខ្មែរ​ឆ្លងដែន​ចូល​មក​ខ្មែរ អត់​មាន​លិខិត​ឆ្លង ដែន​នោះ​ទេ មាន​តែ​ធ្វើ​ការសម្របសម្រួល​ឱ្យ​ពួកគាត់​ឆ្លង​មក​ខ្មែរ​ប៉ុណ្ណោះ ។ លោក​បន្ត​ទៀត​ថា ខាង​លោក​មិ ន​ដែល​ធ្វើបាប​ប្រជាពលរដ្ឋ​ខ្មែរ ដូច​ការចោទប្រកាន់​នោះ​ឡើយ ៕
​ដោយ ៖ នីយ៉ា​

 

img20170719r1-(3) img20170719r1-(2) img20170719r1-(1) img20170719r1-(4)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.