ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង ==> កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ ==> ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ៖ ការពង្រឹងកម្លាំងបក្សនៅមូលដ្ឋាន ជាគន្លឹះនៃការបន្តបេសកកម្មបម្រើប្រជាជន និងអភិវឌ្ឍឃុំ-សង្កាត់ឱ្យកាន់តែរីកចម្រើន ==> សេចក្តីជូនដំណឹង និងការបំភ្លឺជាសាធារណៈ ស្តីពីការបំភ្លឺជុំវិញព័ត៌មានពាក់ព័ន្ធនឹងអត្ថលេខនាយទាហានរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សៅ សុវណ្ណី ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន! ==> (បឋម)#ក្រសួងមហាផ្ទៃ​ #រដ្ឋបាលខេត្តកំពង់​ធំ​ ដាក់ក្រុមហ៊ុនពីរចូលបញ្ជីខ្មៅ ព្រោះសង្ស័យឃុបឃិតដេញថ្លៃ តែប៉ុន្មានខែក្រោយស្រាប់តែនិរាករណ៍! តើមានមូលហេតុអ្វីនៅពីក្រោយ? ==> រដ្ឋបាលស្រុកសាលាក្រៅ សហការជាមួយមន្ទីរ ស្ថាប័នជំនាញ ចុះយុទ្ធនាការលាងសម្អាតច្រកទ្វារព្រំដែនអន្តរជាតិព្រំ ដើម្បីលើកកំពស់សោភ័ណភាពតំបន់ ==> ឯកឧត្តម ឧត្តមសេនីយ៍ឯកតាន់ សំ ណាង អគ្គស្នងការរងនគរបាលជាតិអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្តិជូន មន្រ្តីនគរបាលជាតិ នៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង៖ ==> កម្ពុជា-អាស៊ែបៃហ្សង់ បង្ហាញសុទិដ្ឋិនិយមចំពោះការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ==> អភិបាលខេត្តប៉ៃលិន ជូនដំណើរបងប្អូនប្រជាពលរដ្ឋ ត្រឡប់ទៅធ្វើការវិញ បន្ទាប់ពីបានមកលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ តាមរយៈការជិះរថយន្តក្រុងដោយមិនបង់ប្រាក់

សម្តេចព្រះ​សង្ឃនាយក ន​ន្ទ ង៉ែត និង​សម្តេច​សង្ឃ អំ លឹម​ហេង និង សម្តេច​សង្ឃ ឈឹង ប៊ុន ឈា និមន្ត​ប្រកាស​តែងតាំង និង​ស្រោចស្រព​ព្រះ​សុគន្ធវារី ប្រគេន​ព្រះ​បាឡាត់​គណៈ​ខេត្តពោធិ៍សាត់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ពោធិ៍សាត់ ៖ សម្តេចព្រះ​សុមា​ធា​ធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត ន​ន្ទ ង៉ែត សម្តេចព្រះ​សង្ឃនាយក និង​សម្តេច​ព្រះ​ពោធិ​វង្ស​កិត្តិ​បណ្ឌិត អំ លឹម​ហេង សម្តេចព្រះ​សង្ឃនាយករ​ង​ទី​២ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៧​នេះ បាន​យាង​ជា​អធិបតី ក្នុង​ពិធី​ប្រកាស​តែងតាំង និង​ស្រោចស្រព​ព្រះ​សុគន្ធវារី ប្រគ​ន​ព្រះ​វិចិត្រ​ព្រហ្មធម៌​កែវ​រតនៈ កែវ កន ព្រះ​បាឡាត់​គណៈ​ខេត្ត​ពោធិ៍សាត់ និង​ព្រះ​អនុគណៈ​ស្រុក​កណ្តៀង និង​ស្រុក​បាកាន​។​

​ពិធី​នេះ​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​នៅ​បរិវេណ​ព័ទ្ធសីមា​វត្ត​កែវ​វិជ័យ ស្ថិតក្នុង​ឃុំ​កណ្តៀង ស្រុក​កណ្តៀង ខេត្ត​ពោធិ៍សាត់ ដោយ​បាន​ការ​និមន្ត និង​អញ្ជើញ​ចូលរួម​ពី ព្រះ​ពោធិ​វង្សា​វិមល យ៉ែម ហន ព្រះសង្ឃ​កិច្ច​កោសល ព្រះ​រាជាគណៈ​ថ្នាក់​កិត្តិយស និង​ជា​ព្រះ​មេគណៈ​ខេត្ត លោកស្រី ជុ​ក សុ​ផានី អភិបាលរង​ខេត្ត ព្រះ​មន្ត្រី​សង្ឃ​ស្រុក ក្រុង​ទូទាំង​ខេត្ត ដោយ​មាន​ការចូលរួម​ពី​ប្រធាន​មន្ទីរ អនុប្រធាន​មន្ទីរ និង​អង្គភាព​ពាក់ព័ន្ធ​នានា​នៅក្នុង​ខេត្ត ព្រមទាំង​ពុទ្ធបរិស័ទ​ចូលរួម​យ៉ាងច្រើន​កុះករ​ផងដែរ​។​

​សម្តេចព្រះ​សុមា​ធា​ធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត ន​ន្ទ ង៉ែត មាន​ថេរដិ​កាបញ្ជាក់​ថា ការកសាង​នូវ​គ្រប់​សមទ្ធិ​ផល​នានា គឺជា​គុណប្រយោជន៌ សម្រាប់​ព្រះពុទ្ធសាសនា ហើយ​ក៍​ជា​ការបង្ហាញ ពី​ភាព​សាមគ្គី​ធម៌ ប្រមូលផ្តុំ នូវ​កម្លាំង​សទ្ធា​ដ៏​ធំធេង​របស់​ពុទ្ធបរិស័ទ ក្នុងការ​អភិវឌ្ឃន៍​វិស័យ​ព្រះពុទ្ធសាសនា និង​ការរួមចំណែក​ដល់​សង្គម​ជាតិ​។​

​សម្តេច​ព្រះសង្ឃ​នាយក​មាន​ថេរ​ដិកា​បន្តថា «​ផ្ទុយទៅវិញ​បើ​មាន​សមិទ្ធផល​ជាច្រើន​ហើយ​នោះ យើង​ត្រូវមាន​ធនធាន​ព្រះសង្ឃ ដែល​មានចំណេះដឹង មានការ​បដិបត្តិ​ក្នុង​ធម៌​វិន័យ ប្រកប​ដោយ​គុណធម៌ ទើប​អាច​ផ្សព្វផ្សាយ​ព្រះធម៌ ជ្រួតជ្រាប​ដល់​គ្រប់​ស្រទាប់​ពុទ្ធបរស័ទ ក្នុងការ​ទ្រទ្រង់ អភិរក្ស ថែរក្សា​វប្បធម៌ អរិយធម៌ ប្រពៃណី ដែល​ជា​អត្តសញ្ញាណ​ជាតិខ្មែរ​យូរអង្វែង​តទៅ​»​។​

​នា​ក្នុង​ឱកាស​នោះ​សម្តេច​ព្រះ​សុមា​ធា​ធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត ន​ន្ទ ង៉ែត ក៏​មាន​ប្រទាន និង​ប្រគេន​ប្រកាស​នី​យ​ប័ត្រ ព្រះ​អនុគណ និង​សហការី​អនុគុណ​ចំនួន​២​ស្រុក ព្រមទាំង​ប្រទាន និង​ប្រគេន​គ្រឿង​ឥស្សរិយយស ថ្នាក់​មុនី​សា​រាភ័ណ្ឌ ថ្នាក់​មហា​សេរី​វឌ្ឍន៍ និង​គ្រឿង​ឥស្សរិយយស ព្រះរាជាណាចក្រ​កម្ពុជា ថ្នាក់​មហា​សេរី​វឌ្ឍន៍​ដល់ ព្រះ​ពោធិ​វង្សា​វិមល យ៉ែម ហន ព្រះ​មេគណ​ខេត្ត​ពោធិ៍សាត់​, ព្រះ​វិចិត្រ​ព្រហ្ម​ធម៌ កែវ កន ព្រះ​បាឡាត់​គណៈ​ខេត្ត​ពោធិ៍សាត់ និង​លោក រ៉ុន សុភារិន ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា ខេត្តពោធិ៍សាត់​ផងដែរ​៕

 

 

img20170718r4 (2) img20170718r4 (1)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.