ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង ==> កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ ==> ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ៖ ការពង្រឹងកម្លាំងបក្សនៅមូលដ្ឋាន ជាគន្លឹះនៃការបន្តបេសកកម្មបម្រើប្រជាជន និងអភិវឌ្ឍឃុំ-សង្កាត់ឱ្យកាន់តែរីកចម្រើន ==> សេចក្តីជូនដំណឹង និងការបំភ្លឺជាសាធារណៈ ស្តីពីការបំភ្លឺជុំវិញព័ត៌មានពាក់ព័ន្ធនឹងអត្ថលេខនាយទាហានរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សៅ សុវណ្ណី ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន! ==> (បឋម)#ក្រសួងមហាផ្ទៃ​ #រដ្ឋបាលខេត្តកំពង់​ធំ​ ដាក់ក្រុមហ៊ុនពីរចូលបញ្ជីខ្មៅ ព្រោះសង្ស័យឃុបឃិតដេញថ្លៃ តែប៉ុន្មានខែក្រោយស្រាប់តែនិរាករណ៍! តើមានមូលហេតុអ្វីនៅពីក្រោយ? ==> រដ្ឋបាលស្រុកសាលាក្រៅ សហការជាមួយមន្ទីរ ស្ថាប័នជំនាញ ចុះយុទ្ធនាការលាងសម្អាតច្រកទ្វារព្រំដែនអន្តរជាតិព្រំ ដើម្បីលើកកំពស់សោភ័ណភាពតំបន់ ==> ឯកឧត្តម ឧត្តមសេនីយ៍ឯកតាន់ សំ ណាង អគ្គស្នងការរងនគរបាលជាតិអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្តិជូន មន្រ្តីនគរបាលជាតិ នៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង៖ ==> កម្ពុជា-អាស៊ែបៃហ្សង់ បង្ហាញសុទិដ្ឋិនិយមចំពោះការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ==> អភិបាលខេត្តប៉ៃលិន ជូនដំណើរបងប្អូនប្រជាពលរដ្ឋ ត្រឡប់ទៅធ្វើការវិញ បន្ទាប់ពីបានមកលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ តាមរយៈការជិះរថយន្តក្រុងដោយមិនបង់ប្រាក់

​សម្តេច​តេជោ ហ៊ុន សែន​៖ ប្រាសាទសំបូរព្រៃគុក បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ជា​មោទនភាព​ជាតិ មិនមែន​មោទនភាព​បុគ្គល​ទេ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ ៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ថ្លែង​នូវ​ចំពោះមុខ​ប្រជាជន​ខ្មែរ នា​ព្រលប់​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៧​នេះ​ថា «​ប្រាសាទសំបូរព្រៃគុក​» ដែល​ត្រូវបាន​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នា​ពេល​នេះ គឺជា​មោទនភាព​ជាតិ​ខ្មែរ​ទាំងមូល មិនមែនជា មោទនភាព​របស់​បុគ្គ​ល​ណាមួយ​នោះ​ទេ​។​

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​បែបនេះ ខណៈ​សម្តេច​បាន​អញ្ជើញ​ចូលរួម​នៅក្នុង​ពិធី អបអរសាទរ​ការដាក់​បញ្ចូល «​តំបន់​ប្រាសាទសំបូរព្រៃគុក​» ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ដែល​ធ្វើឡើង នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក នា​ល្ងាច​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៧​នេះ​។​

​មានប្រសាសន៍​នៅក្នុង​ពិធី​នេះ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​ថ្ងៃនេះ​យើង​ពិតជា សប្បាយ រីករាយ ដែល​បាន​រួមគ្នា ចូលរួម​ក្នុង​ការអបអរសាទរ នូវ​ការ​ដាក់​តំបន់ “​ប្រាសាទសំបូរព្រៃគុក​” ជា​សម្បត្តិ​បេតិកភណ្ឌ ពិភពលោក នេះ​ជា​ព្រឹត្តិការណ៍​ថ្មី​១​ទៀត សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា​។ យើង​ពិតជា​បានបង្ហាញ​ថា សម្បត្តិ​រួម គឺជា​មោទនភាព​ជាតិ​យើង​ទាំងមូល មិនមែន​ជា​របស់​ផ្តាច់មុខ​របស់​អ្នកណា​នោះទេ​»​។​

​ជាមួយគ្នា​នោះ សម្តេច​តេជោ ក៏​បាន​កោតសរសើរ និង​ថ្លែងអំណរគុណ​ដល់​មន្ត្រី​រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ន និង​អង្គការ​ទាំងអស់ ដែល​បាន​ចូលរួម អបអរសាទរ «​ប្រាសាទសំបូរព្រៃគុក​» ជា​សម្បត្តិ​បេតិកភណ្ឌ ពិភពលោក​។ បន្ថែម​ពីលើ​នេះ សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​ថ្លែង​អំ​អរគុណ​ដល់​ប្រព័ន្ធ​ផ្សព្បផ្សាយ ដែល​យកចិត្តទុកដាក់​លើ «​ប្រាសាទសំបូរព្រៃគុក​» ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ជួយ​ក្នុង​ការផ្សព្វផ្សាយ​ឲ្យបាន​ទូលំទូលាយ​នៅ​ទូទាំង ប្រទេស​។​

​សូមបញ្ជាក់​ថា ការសម្រេច​បញ្ចូល «​តំបន់​ប្រាសាទសំបូរព្រៃគុក​» ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នេះ ត្រូវបានធ្វើ ឡើង​នៅក្នុង កិច្ចប្រជុំ​កំពូល​លើក​ទី​៤១ នៃ​គណៈកម្មាការ​បេតិកភណ្ឌ​ពិភពលោក ដែល​ប្រារព្ធ​ឡើង​នៅ​ពី​ថ្ងៃ​ទី​០២-១២ ខែកក្កដា ឆ្នាំ​២០១៧ ដោយមាន​១៩៣ ប្រទេស​ជា​សមាជិក និង​២១​ប្រទេស ជា​គណៈកម្មាធិការ​អចិន្ត្រៃយ៍ បានសម្រេច​អនុម័ត​បញ្ចូល «​ប្រាសាទសំបូរព្រៃគុក​» ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក នា​វេលា​ម៉ោង​៩៖៤០​នាទី (​ម៉ោង​នៅ​កម្ពុជា​) យប់​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ទីក្រុង Cracovie ប្រទេស​ប៉ូឡូញ​។​

​ប្រាសាទសំបូរព្រៃគុក មាន​ទីតាំង​ស្ថិតនៅក្នុង​ភូមិ​សំបូរ ឃុំ​សំបូរ ស្រុក​ប្រាសាទ​សំបូរ ខេត្ត​កំពង់ធំ ដែលមាន ចំងាយ ២៥​គីឡូម៉ែត្រ ពី​ទី​រួម​ខេត្តកំពង់ធំ តាម​ផ្លូវជាតិ​លេខ​៦៤ បត់​ស្តាំ​តាម​ផ្លូវកូន​ត្នោត​។ ប្រាសាទ​នេះ ជា​រាជធានី​ចាស់ បុរាណ​ឈ្មោះ ថា​ឥសាន​បុរៈ ដែល​កាលពី​សម័យ​នោះ ជា​មជ្ឈមណ្ឌល​នៃ​សាសនា ឧទ្ទិស​ថ្វាយ​ដល់​សិវៈ​និយម ។ ក្រុម​ប្រាសាទ​នេះ​សាងសង់​អំពី​ឥដ្ឋតាន់ ថ្ម​បាយក្រៀម និង​ថ្មភក់​ជាដើម​៕
​លោក លោក ហុក វិបុល​
​

 

img20170718k2 (1)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.