ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាតូច ប្រជាជនតិច តែជលផល ឬកសិផលមានផលច្រើនដែលជំរុញឱ្យរាជរដ្ឋាភិបាល ប្រឹងប្រែងរកទីផ្សារនាំចេញ បន្ទាប់ពីសល់ពីការហូប (Video inside)

លោក ណុប រ័ត្ននិមល បានលើកឡើងថា៖ «សុខសន្តិភាព មានមកដល់សព្វថ្ងៃនេះ មិនមែនកើតចេញពីការស្រមើលស្រមៃ»

លោក ណុប រ័ត្ននិមល បានលើកឡើងថា៖ «សុខសន្តិភាព មានមកដល់សព្វថ្ងៃនេះ មិនមែនកើតចេញពីការស្រមើលស្រមៃ»

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កណ្តាល)៖ លោក ណុប រ័ត្ននិមល បានលេីកឡេីងថា៖« សុខសន្តិភាព មានមកដល់សព្វថ្ងៃនេះ មិនមែនកើតចេញពីការស្រមើលស្រម៉ៃ ឫក៏ជប់វាឡើងនោះទេ តតែវាកើតចេញពីកាបូជានូវសាច់ស្រស់ ឈាមស្រស់របស់ថ្នាក់ដឹកនាំ និងអតីតយុទ្ធជន ទើបពួកយើងមានសុខសន្តិភាពបានមកដល់សព្វថ្ងៃនេះ ហើយ សន្តិភាព ប្រៀបបានទៅហ្នឹងខ្យល់អុកសុីសែនដែលពួកយើងមិនអាចខ្វះបាន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ទើបប្រទេសកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍន៍»។

លោក ណុប រ័ត្ននិមល ជំនួយការ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង និងលោកជំទាវ ប៉ែន ចន្នី បានអញ្ជេីញនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន បានថ្លែងនៅក្នុងឪកាសចុះសួរសុខទុក្ខ ជួបសំណេះសំណាល និងចែកជូនដល់លោកយាយ លោកតា អ៊ំ ពូ មីង អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ចំនួន ៥៣៤គ្រួសារ ទូទាំងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២នេះ។

ក្នុងឱកាសនោះ លោក ណុប រ័ត្ននិមល បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកតា លោកយាយ អ៊ំ ពូ មីង ដែលជាអតីតយុទ្ធជន ដែលបានចូលរួមរំដោះជាតិមាតុភូមិជាមួយសម្តេចតេជោ ហ៊ុន សែន គឺជាវិរៈជនដ៏អង់អាចក្លាហាន និងជាគំរូវីរៈភាពរបស់ប្រជាជនកម្ពុជា ទាំងមូល ក៏ដូចជាសម្រាប់យុវជនំនាន់ក្រោយយកគំរូតាម ។ ហេីយយើងខ្ញុំជាយុវជនជំនាន់ក្រោយតែងតែដឹងគុណ និងមានមោទនភាពជានិច្ច សម្រាប់អតីតយុទ្ធជន និងក្រុមគ្រួសាររបស់អតីតយុទ្ធជន។

លោក ណុប រ័ត្ននិមល បានគូសបញ្ជាក់ថា កន្លងមកនេះ គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល ដែលមាន សម្តេចនាយករដ្ឋមន្រ្តីតេជោ ហ៊ុនសែន ជាប្រមុខ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា បានខិតខំយកចិត្តទុកដាក់ ចាត់តាំងក្រុមការងារ មកសួរសុខទុក្ខ និងចុះទៅដល់ខ្នងផ្ទះរបស់អតីតយុទ្ធជន និងក្រុមគ្រួសារអតីតយុទ្ធជន ដេីម្បីដឹងពីសុខទុក្ខកាន់តែច្បាស់ ជាប់ជាប្រចាំប្រៀបដូចជាក្រុមគ្រួសារតែមួយ។

បន្ទាប់មកលោកយាយ លោកតា អ៊ំ ពូ មីង ដែលជាអតីតយុទ្ធជន គ្រួសារអតីតយុទ្ធជន គាត់បានលេីកឡេីងថា (ពួកគាត់បានឆ្លងកាត់ហេីយសង្គ្រាម គឺពិបាក វេទនា ណាស់ បែកបាក់គ្រួសារ ប្តីព្រាត់ប្រពន្ធ -កូន បាត់បង់ជីវិត ពិការភាព ដៃ ជេីង ភ្នែក ដែលបន្សល់ទុកនូវ វិប្បដិសារី អស់មួយជីវិត) ប៉ុន្តែក្រោយបញ្ចប់សង្គ្រាម ក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺប្រជាពលរដ្ឋគ្រប់ក្រុមគ្រួសារ អាចរស់នៅប្រកបដោយសុភមង្គល ជួបជុំបងប្អូន កូនប្រពន្ធប្តី គ្រប់ពេលវេលា ។ ទោះបីជាពួកគាត់ពិការ ក៏ពិតមែន ប៉ុន្តែពួកគាត់អាចរស់នៅដោយសេចក្តីសុខ សុភមង្គល និងអាចប្រកបរបររកស៊ីចិញ្ចឹមជីវិតជាមួយក្រុមគ្រួសារតាម សមាជីវោ រៀងៗខ្លួន។

ហេីយអ្វីដែរសំខាន់នោះគឺ ពួកគាត់បានផ្តាំទៅកាន់យុវជនជំនាន់ក្រោយឱ្យចូលរួមថែរក្សាសុខសន្តិភាពជាមួយសម្តេចតេជោ ហ៊ុន សែន អោយខានតែបានគ្រប់ៗគ្នា ព្រោះថាមានសន្តិភាព មានសេចក្តីសុខ សុភមង្គល គ្រប់បែបយ៉ាង និង មានការអភិវឌ្ឍន៍លេីគ្រប់វិស័យ។

ក្នុងឱកាសនោះដែរ លោក ណុប រ័ត្ននិមល បានពាំនាំនូវអំណោយដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនដល់លោកតា លោកយាយ អ៊ំ ពូ មីង អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ចំនួន ៥៣៤ គ្រួសារ ដែលក្នុងមួយគ្រួសារៗ ទទួលបាន រួ មមាន អង្ករ ១បាវ ត្រី ខ ១យួរ ទឹក ត្រី ១យួរ ទឹក សុីអុីវ យួរ ប៊ី ចេង ១កញ្ចប់ ថវិកា ៥ម៉ឺន រៀល ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.