ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត

មន្ត្រី​ច្រកទ្វារ​អូរ​រំដួល​ឃុបឃិត​គ្នា​អោយ​ឈ្មួញ​នាំ​ជីគីមី​ជាច្រើន​ប្រភេទ​ខុសច្បាប់​ចូល​ទឹកដី​កម្ពុជា​

មន្ត្រី​ច្រកទ្វារ​អូរ​រំដួល​ឃុបឃិត​គ្នា​អោយ​ឈ្មួញ​នាំ​ជីគីមី​ជាច្រើន​ប្រភេទ​ខុសច្បាប់​ចូល​ទឹកដី​កម្ពុជា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បាត់ដំបង ៖ មន្ត្រី​ច្រកទ្វា​អូរ​រំដួល​ឃុបឃិត​គ្នា​អោយ​ឈ្មួញ​នាំ​ជីគីមី ជាច្រើន​ប្រភេទ​ខុសច្បាប់ ចូល​ទឹកដី​កម្ពុជា ដោយ​ថវិកា​ទាំងនោះ មិន​បាន​ចូល​ពន្ធ​រដ្ឋ​ជា​ផ្លូវការ​ឡើយ ។​

​តាម​ការ​អោយ​ដឹង​កាល​ថ្ងៃទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៥ ចំណុច​ច្រកទ្វា​ព្រំដែន​គោក​កម្ពុជា​ថៃ ច្រកទ្វា​អូរ​រំដួល ភូមិ​អូរ​តា​សុខ ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក​ខេត្ត​បាត់ដំបង ។​

​ប្រភព​បាន​អោយដឹងថា ជីគីមី​ដែល​ឈ្មួញ​នាំ​ចូល​នៅលើ​កា​រ៉ុង ដាក់​អក្សរ​ថៃ​ក្នុង​នោះ ស្គាល់​តែ​ប្រភេទ​ជីគីមី​អាចម៍​មាន់ ឯកា​រ៉ុង​ជី​ខ្លះ ដាក់​រូប​ផ្លែ​អំពិល ស្គាល់​មិន​អស់​ទេ ។ ជាធម្មតា ប្រជាកសិក​រទិញ​មក​ដាក់​ដីចំការ ដើម្បី​ដាំ​ដំណាំ​អោយបាន​មើម​ច្រើន ព្រោះ​ដី​ខ្លះ​វា​តឹងរឹង​ក្តាំង ហើយ​ជី​ខ្លះ​ដាក់​សម្លាប់​សត្វល្អិត​និង​ស្មៅ ជី​ខ្លះ​ដាក់​អោយ​មាន​ផ្លែ​ច្រើន ។ ជីគីមី​ទាំងនោះ ប្រជាកសិករ​ទិញ​ពី​ប្រទេស​ថៃ​ដោយ​បង់ប្រាក់​ជូន​មន្ត្រី​កាំកុងត្រូល និង​មន្ត្រី​គយ​ឈ​ជើង នៅ​ច្រក​ទ្វារ​ខាងលើ ដោយ​មិន​មាន​ប័ណ្ណ​បង់ពន្ធ​ទេ ។​

​មន្ត្រី​ពាក់ព័ន្ធ​ខាងលើ​បាន​និយាយថា ដល់​រដូវ​ដាំ​ដុះ​ដោយ​មេឃ​ធ្លាក់ភ្លៀង ក៏​មាន​ការយោគយល់​ដល់​ប្រជា​កសិករ​រស់នៅ​ជាប់​តំបន់​ព្រំដែន អោយ​ពួគគាត់​ទិញ​ជីគីមី ពី​ប្រទេស​ថៃ​យក​ទៅ​ប្រើប្រាស់​ប្រាកដ​មែន ។​

​លោក អៀង ថេន ប្រធាន​ស្នាក់ការ​គយ និង​រដ្ឋាករ​ច្រកទ្វារ​អូរ​រំដួល ពេល​អ្នកសារព័ត៌មាន​ទូរស័ព្ទ​ចូល សុំ​ការបំភ្លឺ​រូប​លោក​មិន​លើក​ទូរស័ព្ទ ។​

​ពាក់ព័ន្ធ​ករណី​ខាងលើ​លោក ឈឹម វិជ្ជ​រ៉ា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​បាត់ដំបង បានអោយ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ​ថា ចំពោះ​ជីគីមី​ដែល​គ្មាន​អក្សរ​ខ្មែរ ត្រូវបាន​ក្រួងកសិកម្ម និង​រុក្ខាប្រម៉ាញ់ និង​នេសាទ ហាមឃាត់​ហើយ​នៅ​ចំណុច​ច្រកទ្វារ​ព្រំដែន​ខាងលើ រូប​លោក​ធ្លាប់បាន​ចុះបង្ក្រាប​ម្តង​ដែរ កាល​ឆ្នាំ​២០១៤ ។ ជីគីមី​ដែល​គ្មាន​ស្លាក​សញ្ញា​អក្សរ​ខ្មែរ វា​អាច​ប៉ះពាល់​ដល់​បរិស្ថាន និង​សុខភាព​ប្រជាពលរដ្ឋ ព្រោះ​ប្រជា​កិ​សករ​មិន​អាច​ដឹង​របៀប​ប្រើប្រាស់​របស់​វា​ទេ ។ រូបលោក​នឹង​ដាក់​កម្លាំង​ចុះ​ស្រាវជ្រាវ បង្ក្រាប​ការ​នាំចូល​នូវ​ជីគីមី​ខុសច្បាប់​ខាងលើនេះ ៕
​គឹម​សុខ​ជា​

2015_02_22ch (2) 2015_02_22ch (1)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.