ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង ==> កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ ==> ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ៖ ការពង្រឹងកម្លាំងបក្សនៅមូលដ្ឋាន ជាគន្លឹះនៃការបន្តបេសកកម្មបម្រើប្រជាជន និងអភិវឌ្ឍឃុំ-សង្កាត់ឱ្យកាន់តែរីកចម្រើន ==> សេចក្តីជូនដំណឹង និងការបំភ្លឺជាសាធារណៈ ស្តីពីការបំភ្លឺជុំវិញព័ត៌មានពាក់ព័ន្ធនឹងអត្ថលេខនាយទាហានរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សៅ សុវណ្ណី ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន! ==> (បឋម)#ក្រសួងមហាផ្ទៃ​ #រដ្ឋបាលខេត្តកំពង់​ធំ​ ដាក់ក្រុមហ៊ុនពីរចូលបញ្ជីខ្មៅ ព្រោះសង្ស័យឃុបឃិតដេញថ្លៃ តែប៉ុន្មានខែក្រោយស្រាប់តែនិរាករណ៍! តើមានមូលហេតុអ្វីនៅពីក្រោយ? ==> រដ្ឋបាលស្រុកសាលាក្រៅ សហការជាមួយមន្ទីរ ស្ថាប័នជំនាញ ចុះយុទ្ធនាការលាងសម្អាតច្រកទ្វារព្រំដែនអន្តរជាតិព្រំ ដើម្បីលើកកំពស់សោភ័ណភាពតំបន់ ==> ឯកឧត្តម ឧត្តមសេនីយ៍ឯកតាន់ សំ ណាង អគ្គស្នងការរងនគរបាលជាតិអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្តិជូន មន្រ្តីនគរបាលជាតិ នៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង៖ ==> កម្ពុជា-អាស៊ែបៃហ្សង់ បង្ហាញសុទិដ្ឋិនិយមចំពោះការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ==> អភិបាលខេត្តប៉ៃលិន ជូនដំណើរបងប្អូនប្រជាពលរដ្ឋ ត្រឡប់ទៅធ្វើការវិញ បន្ទាប់ពីបានមកលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ តាមរយៈការជិះរថយន្តក្រុងដោយមិនបង់ប្រាក់

បើក​ម៉ូតូ​បត់​មិន​មើល​ក្រោយ​ត្រូវ​រថយន្ត​បុក​របួសធ្ងន់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កែប ៖ បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់ ខណៈ​ជិះ​ម៉ូតូ​មិន​ប្រយត្ន​គឺ​បត់​ទាំង​បង្ខំ ចៃដន្យ​រថយន្ត​បោះពួយ​មក​ពី​ក្រោយ​គេច​មិន​រួច​ទើប​ព្រលះ​ប្រាវ​បណ្តាលឲ្យ​របួស​តែម្តង​។​

​គ្រោះថ្នាក់​ដ៏​គួរឲ្យ​ញាក់សាច់​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៥​និង​៤​នាទី​រសៀល​ថ្ងៃ​ទី​១២​ខែ​ឧសភា ឆ្នាំ​២០១៧​ត្រង់​ចំណុច​ផ្លូវ​ចូល​វរ​សេនា​តូច​លេខ​១ ស្ថិតក្នុង​ភូមិ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុង​-​ខេត្ត​កែប លើ​កំណាត់​ផ្លូវជាតិ​លេខ​៣៣​។​

​ប្រភព​នៅ​កន្លែងកើតហេតុ​បាន​និយាយថា មុន​ពេល​ប៉ះទង្គិច​គ្នា​គេ​ឃើញ​បុរស​រងគ្រោះ​ខាងលើ ជិះ​ម៉ូតូ​ម្នាក់ឯង​ម៉ាកវីវ៉ា តាម​បណ្តោយ​ផ្លូវ ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត លុះ​មកដល់​ចំណុច​កើតហេតុ​បុរស​រងគ្រោះ​ក៏​បាន​បត់​ម៉ូតូ​របស់​ខ្លួន​ទាំង​បង្ខំ គាប់​ជួន​មាន​រថយន្ត​ម៉ាក​សាម​យ៉ុង​បោះពួយ​មក​ពីក្រោយ​ចាប់​ហ្វ្រាំង​មិន​ទាន់​ទើប​បុក​ម៉ូតូ​មួយ​ទំហឹង​បណ្តាល​ឲ្យ​មនុស្ស​ផ្លោង​ខ្ទាត​មក​ចិញ្ចើមផ្លូវ រីឯ​ម៉ូតូ​ត្រូវ​រថយន្ត​បុក​អូស​ចម្ងាយ​ប្រហែល​២០​ម៉ែត្រ​ទើប​ទៅមុខ​លែងរួច ហើយ​ខណៈ​នោះ​ម្ចាស់​រថយន្ត​បើកទ្វារ​ដាក់​មេ​ផាយ​បាត់​ស្រមោល​តែ​ម្តង​។​

​ប៉ូលិស​ចរាចរណ៍​ដែល​បាន​មក​វាស់វែង​នៅ​កន្លែងកើតហេតុ​បានឲ្យដឹងថា បុរស​រងគ្រោះ​មាន​ឈ្មោះ ងឹ​ម សី​ហន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ចំណុច​ភូមិ សង្កាត់​កើតហេតុ​ខាងលើ ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាកវីវ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កែប 1A-0782 ។ ដោយឡែក​រថយន្ត​បង្ក​ម៉ាក សាម​យ៉ុង ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2Z-0093 អ្នកបើកបរ​គេចខ្លួនបាត់​។​

​ក្រោយ​ពី​វាស់វែង​មធ្យោបាយ​ពាក់ព័ន្ធ សមត្ថកិច្ច​បាន​នាំយក​ទៅ​រក្សាទុក នៅក្នុង​អធិការដ្ឋាន​នគរបាល​ក្រុងកែប​សម្រាប់​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ។ ចំណែក​ជនរងគ្រោះ​ត្រូវបាន​ដឹក​តាម​រថយន្ត​ទៅ​សង្គ្រោះ​នៅ​ក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​កែប ៕
​ណា​រិទ្ធ​
​

 

traffic20170513ret1-(3) traffic20170513ret1-(2) traffic20170513ret1-(1)

Filed in: គ្រោះថ្នាក់​ចរាចរណ៍

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.