ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត

រថយន្ត​ដឹកឈើ​ប្រណីត​អត់​ច្បាប់​មួយ​គ្រឿង ត្រូវ​សមត្ថកិច្ច​ចំរុះ​ឃាត់ និង​បញ្ជូន​ទៅ​តុលាការ​

រថយន្ត​ដឹកឈើ​ប្រណីត​អត់​ច្បាប់​មួយ​គ្រឿង ត្រូវ​សមត្ថកិច្ច​ចំរុះ​ឃាត់ និង​បញ្ជូន​ទៅ​តុលាការ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​បន្ទាយមានជ័យ ៖ កំលាំង​នគរបាល​ប្រឆាំង បទល្មើស​សេដ្ឋកិច្ច ខេត្ត​បន្ទាយមានជ័យ បាន​ឃាត់​រថយន្ត​យី​ឌុប​ប្រភេទ​ផ្លូវ​៥ ដែល​ដឹក​ឈើប្រណិត​គ្មាន​ច្បាប់​មួយ​គ្រឿង ដើម្បី​យក​មក​ចាត់ការ ទៅតាម​ផ្លូវច្បាប់ ។​

​ការចាប់​រថយន្ត​ដឹកឈើ គ្មាន​ច្បាប់​មួយគ្រឿង នៅវេលា​ម៉ោង​១២.៣០​នាទី ថ្ងៃទី​១៥​កុម្ភះ​២០១៥ នៅ​ចំណុច​កា​រ៉ា​ស​ធ្វើ​រថយន្ត​ស្ថិតក្នុង ភូមិ​អូរ​អំបិល សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ ។​

​លោក ចាប សុ​ផា​រិទ្ធ នាយការិយាល័យ​គរ​បា​ល ប្រឆាំង​បទល្មើស​សេដ្ឋ​ខេត្តបន្ទាយមានជ័យ បាន​ប្រាប់ថា​:​នៅពេល​ដែល​ឃាត់​រថយន្ត​យី​ឌុប ប្រភេទ​ផ្លូវ​៥​នេះ​គឺ​កំលាំង​ជំនាញ​បាន​ឃ្លាំមើល ឃើញ​រថយន្ត​ធុន​ធំ​ដែល​គួរ​សង្ស័យ​ដែល​ចេញ​តាម​ផ្លូវជាតិ​លេខ ៦៩ នាំចូល​ពី​ខេត្ត​ឧត្តរមានជ័យ បាន​ដេញតាម​ទាន់​នៅ​ចំណុច​កា​រ៉ា​ស​ធ្វើ​រថយន្ត ភូមិ​អូរ​អំបិល ធ្វើការ​ឆែកឆេរ​ឃើញ​ដឹកឈើ ប្រណិត​ពេញ​រថយន្ត ។ បើ​តាម​ពត៌មាន​រថយន្ត​នេះ​មាន​ក្នុង​គោលបំណង ដឹក​យក​ឈើ​នេះ​ទៅ​ស្រុក​ម៉ាឡៃ ដើម្បី​នាំចេញ​ទៅ​លក់​ប្រទេស​ថៃ​។​

​ក្រោយពេល​ឃាត់​ម្ចាស់​គេចខ្លួនបាត់ ហើយ​លោក ផាន់ វណ្ណា​រ័ត្ន ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ បាន​អោយ​កំលាំង​ជំនាញ​នាំ​យក​រថយន្ត ទៅ​រក្សាទុក​នៅ​ស្នងការ​នគ​បាល​ខេត្ត បន្ទាយមានជ័យ​ត ដើម្បី​ធ្វើ​ការឆែកឆេរ ត្រួតពិនិត្យ​មើល​ថា​តើ​រថយន្ត​ដឹកឈើ​នោះ មាន​ច្បាប់​រឺ​ទេ បើសិន រថយន្ត​នោះ​គ្មាន​ច្បាប់​វិញ​នោះ សមត្ថកិច្ច​ចំរុះ​និង​ប្រគល់ ទៅ​ឲ្យ​មន្ត្រី​ជំនាញ​ចាត់ការ​ទៅតាម​ផ្លូវច្បាប់ ៕

2015_02_20a

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.