ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត

រថយន្ត​មួយ​គ្រឿង​ដឹក​ខា​រ៉ា​បាវ​ចំនួន​២០០​កេះ​ត្រូវ​ម្ចាស់​ក្រុមហ៊ុន​ប្តឹង​នគរបាល​បទ​រំលោភ​សិទ្ធ​បញ្ញា​ឃាត់​

រថយន្ត​មួយ​គ្រឿង​ដឹក​ខា​រ៉ា​បាវ​ចំនួន​២០០​កេះ​ត្រូវ​ម្ចាស់​ក្រុមហ៊ុន​ប្តឹង​នគរបាល​បទ​រំលោភ​សិទ្ធ​បញ្ញា​ឃាត់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បាត់ដំបង ៖ រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ្វុយ​សូ​ដឹក​ភេសជ្ជៈ​ខា​រ៉ា​បាវ​ចំនួន ​២០០ កេស ​ពី​ក្រុងភ្នំពេញ ​មក​ខេត្ត​បាត់ដំបង​ ត្រូវ​ម្ចាស់​ក្រុមហ៊ុន​ តាំង​ សេង​ហួត ​ប្តឹង​ទៅ​នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ពី​បទ​រំលោភ​សិទ្ធ​បញ្ញា​ ​ដោយ​បញ្ជារ​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ សហការ​ជាមួយ​កម្លាំង​បង្ការ​បង្ក្រាប​ឃាត់​រថយន្ត​ខាងលើ​ កាល​វេលា​ម៉ោង ​១១ ​ថ្ងៃត្រង់​កាលពី​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០១៥​ត្រង់ចំណុច​ក្បែរ​ផ្លូវ​រថភ្លើង ស្ថិតក្នុង​ភូមិ​ទួល​តា​ឯក សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ។​

​លោក វរសេនីយ៍ឯក ម៉ៅ រង្សី នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បាន​មានប្រសាសន៍ថា ក្រោយពី​ទទួលបាន​នូវ​ពាក្យបណ្ដឹង​របស់​ក្រុមហ៊ុន​តាំង​សេង​ហួត​នាំចូល​ ផ្ដាច់មុខ​នៅ ទំនិញ​ភេសជ្ជៈ​ខា​រ៉ា​បាវ​    ​និង​មាន​គេ​ដឹក​ជញ្ជូន​មក​ខេត្ត​បាត់ដំបង​បាន​បំពាន​នឹង​ច្បាប់​ កម្មសិទ្ធិបញ្ញា​នោះ​    ​រូបលោក​បាន​ចាត់​កម្លាំង​ស្រាវជ្រាវ​និង​កំណត់​មុខសញ្ញា​ហើយ​ក៏​ដឹកនាំ​ កម្លាំង​បង្ការ​បង្ក្រាប​នៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ចេញ​ ប្រតិបត្តិការ​ល្បាត​គ្រប់​ច្រកល្ហក​ក្នុង​ក្រុង​បាត់ដំបង ក៏​បាន​ប្រទះឃើញ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​Fuso​ពាក់​ស្លាក​លេខ​បាត់ដំបង​ 3A0885 ដោយមាន ផ្ទុក​ទំនិញ​ពេញ​រថយន្ត ក្នុងនោះ​ក៏​មាន​ភេសជ្ជៈ​ខា​រ៉ា​បាវ​ជាច្រើន​កេះ​ផងដែរ រួច​នាំយក​មក​សាកសួ​រ​តែម្តង​។​

​ឈ្មោះ ខន សុខុម ហៅ​សំ​អូន ភេទ​ប្រុស អាយុ​៣២ ឆ្នាំ​អ្នកបើកបរ​រថយន្ត​និង​ព្រូ​រថយន្ត​ឈ្មោះ លឹម ប៊ុនធឿន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ អ្នក​ទាំង​ពីរ​រស់នៅ​ភូមិ​ខ្នាចរមាស​ឃុំ​ខ្នាចរមាស​ស្រុក​ប​វេល​ខេត្ត​ បាត់ដំបង​បាន​អោយ​ដឹងថា​ពួកខ្លួន​មានមុខ​របរ​ស៊ីឈ្នួល​បើក​រថយន្ត​ឲ្យឈ្មោះ ឈី រស់នៅ​ភូមិ​ន​រា​ឃុំ​ន​រា ស្រុក​សង្កែ គឺ​ដឹដង​តែ​បើករថយន្ត​ទៅ​ដឹក​ទំនិញ​មិន​បាន​ដឹង​ភេសជ្ជៈ​ខា​រ៉ា​បាវ​ចំនួន​ ២០០​កេស​ខាងលើ​ជា​របស់​ក្លែងក្លាយ​ឬ​ខុសច្បាប់​ទេ ។

​ខា​រ៉ា​បាវ​ នេះ​ដឹក​ចេញពី​ចំណុចឃ្លាំង​ស្តុក​ឡោ ម៉េងហ៊ួត ដែល​មាន​ទីតាំង​នៅក្បែរ​ផ្ទះ​ប្អូន​ប្រាក់ លី​ហ៊ួ​រន តាម​បណ្តោយ​ផ្លូវ​ជា​សុផារ៉ា រាជធានី​ភ្នំពេញ​យកមក​ប្រគល់ឲ្យ​ឈ្មោះ អ៊ឹម សេង ជា​អាជីវករ​លក់​ទំនិញ​នៅ​ភូមិ​ទួល​តា​ឯក ហើយ​ក៏​ត្រូវ​សមត្ថកិច្ច​ជំនាញ​ឃាត់​តែម្តង​។​
​លោក​ជេតវណ្ណ​នី​ ស្នងការរង​កណ្តាល​យុត្តិធម៌​បាន​អោយដឹងថា​ការដឹកនាំ​បង្ក្រាប​មិន​ថា​ បទល្មើស​សិទ្ធ​បញ្ញា​នោះទេ​អោយតែ​ថ្នាក់លើ​ដាក់​ផែនការ​រូបលោក​និង​ដឹកនាំ​ កម្លាំង​ចុះ​ប្រតិបត្តិការ​ភ្លាម​។​

​លោក ឡុង ស្រេង ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បាន​អោយដឹងថា ភេសជ្ជៈ​ខា​រ៉ា​បាវ​របស់​ក្រុមហ៊ុន​តាំង​សេង​ហួត នាំចូល​ផ្តាច់មុខ​មាន​ដាក់​អក្សរ​ខ្មែរ នៅជាប់​កំប៉ុង ចំណែក​ភេសជ្ជៈ​ខា​រ៉ា​បាវ​ចំនួន​២០០​កេស ដែល​ឃាត់​បាន​មាន​អក្សរ​បរទេស និង​ដឹកជញ្ជូន​ចែកចាយ​លក់​គ្មាន​ការអនុញ្ញាត​ពី​ក្រុមហ៊ុន ។ បច្ចុប្បន្ន​អ្នកបើកបរ​និង​សម្ភារៈ​ដែល​ឃាត់​បាន​ត្រូវ​កសាង​សំណុំរឿង​ បញ្ជូន​ទៅ​តុលាកា​ដោះស្រាយ​តាម​និតិ​វិធី ៕

DCIM100MEDIA 2015_02_15a (5) DCIM100MEDIA DCIM100MEDIA

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.