ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត

សង្វៀនបញ្ជល់មាន់មួយកន្លែងនៅក្នុងក្រុងបាវិតកំពុងបើកលេងយ៉ាងពេញបន្ទុកតែសមត្ថកិច្ចពាក់ព័ន្ធក្នុងការចុះបង្រាបហាក់មើលមិនឃើញទៅវិញ!

សង្វៀនបញ្ជល់មាន់មួយកន្លែងនៅក្នុងក្រុងបាវិតកំពុងបើកលេងយ៉ាងពេញបន្ទុកតែសមត្ថកិច្ចពាក់ព័ន្ធក្នុងការចុះបង្រាបហាក់មើលមិនឃើញទៅវិញ!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ស្វាយរៀង)៖ មានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានអោយដឹងថាមានលេង ល្បែងសុីសងសង្វៀនបញ្ជល់មាន់មួយកន្លែងកំពុងបើកលេងយ៉ាងរលួន ទទួលអតិថិជនខ្មែរចូល លេងរាល់ថ្ងៃយ៉ាងអាណាធិបតេយ្យបន្ទាប់ពីបិតមួយរយៈដោយសារជំងឺកូវិដ ១៩ (COVID19 ) ដែលមានទីតាំងនៅក្រុងបាវិតដែលខ្មានផ្លាកយីហោ ស្ថិតនៅក្នុងភូមិបាវិតកណ្ដាលសង្កាត់បាវិតក្រុងបាវិត។

ទោះបីជា ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់​វិធានការ​បើកសាលារៀន Ktv មង្គលការ និង​កម្មវិធី ផ្សេងៗ អោយ​ជួបជុំគ្នាយ៉ាងណា ក៏ដោយតែកុំភ្លេចវិធានការទប់ស្កាត់ ជំងឺ​កូវី​ដ​១៩ និង​ជំងឺ​សាយភាយ​ថ្មី(អូមីក្រុង)បីកុំនឹងបីការពារ បែរជាម្ចាស់បទល្មើសល្បែងសុីសងមួនេះ ផ្គើន​និង​អានុ​សាស្ត្រ របស់សម្តេច​តេជោ ហ៊ុន សែន ទៅវិញ ឬ មួយ​ម្ចាស់បនល្បែងទាំងនោះបាន​សែនព្រេន ទៅ​សមត្ថកិច្ច​ពាក់​ពន្ធ័ ក្នុង​មូលដ្ឋាន​ទាំងនោះទេ​ដឹង ទើប​បណ្តែតបណ្តោយ អោយ​លេង​យ៉ាង​សុខ​ស្រួលបែបនេះ ។​

ប្រភពពីប្រជាពលរដ្ឋបានលើកឡើងទៀតថាប្រហែលជាអាជ្ញាធរមានសមត្ថកិច្ចនៅក្នុងសង្កាត់និងក្រុងហាក់បីដូចជាបណ្តែតបណ្តោយឲ្យម្ចាស់បទល្មើសល្បែងសុីសងមួយកន្លែងនេះបើកលេងបានយ៉ាងរលូនដោយគ្មានខ្លាចអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋចុះមកបង្រ្កាបទាល់តែសោះ ។

គួរបញ្ជាក់ថាល្បែងស៊ីសងខុសច្បាប់ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាកំណត់ជាចំណុចដែលត្រូវប្រយុទ្ធប្រឆាំងនិងបង្ក្រាបឲ្យខានតែបាននៅក្នុងគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ដើម្បីឲ្យអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ អនុវត្តឲ្យមានប្រសិទ្ធភាព។ យោងតាមមាត្រា ៥នៃច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសងខុសច្បាប់បានចែងថាអ្នកបើកកន្លែងលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសងអ្នកចាត់ចែងនិងភ្នាក់ងារល្បែងស៊ីសង ត្រូវប្រឈមការផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ៥ឆ្នាំ។

ទោះយ៉ាងណាក្តី ប្រជាពលរដ្ឋ នៅតែមាន ជំនឿនឹងកំពុងរងចាំមើលចំណាត់ការរបស់ លោកម៉ែនវិបុលអភិបាលនៃគណៈអភិបាលខេត្តស្វាយរៀងនិង លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្ត ស្វាយរៀងនឹងមានវិធានការច្បាប់ចំពោះបនល្បែងស៊ីសងខាងលើនេះ
នឹងប្រាកដជាប្រើវិធានការក្តៅចំពោះទីតាំងល្បែងស៊ីសងខុសច្បាប់ ខាងលើនេះ ជាក់ជាមិនខាន។ (សូមអរគុណ)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.