ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី ! ==> អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! ==> សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ==> ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង... ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា

ស្នងការនគរបាលខេត្តសៀមរាប ណែនាំពីការការពារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈក្នុងពិធីបុណ្យចូលឆ្នាំចិន-វៀតណាម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(សៀមរាប)៖ ស្នងការនគរបាលខេត្តសៀមរាប ចេញសេចក្តីណែនាំស្ដីពីការ ការពារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ ក្នុងពិធីបុណ្យចូលឆ្នាំចិន-វៀតណាម ឆ្នាំ២០២២ ដើម្បីធានាបាននូវសន្ដិសុខ និងសុវត្ថិភាពសង្គមបានល្អប្រសើរ ជូនប្រជាពលរដ្ឋ ចូលរួមអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនជាតិចិន និងវៀតណាម ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣១-០៣ ខែកុម្ភៈ ឆ្នាំ២០២២ខាងមុខនេះ។

យោងតាមសេចក្តីជូនដំណឹងរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានណែនាំដល់បណ្ដាអធិការដ្ឋាននគរបាលក្រុង-ស្រុក ទូទាំងខេត្តសៀមរាប ត្រូវយកចិត្តទុកដាក់ប្រមូលព័ត៌មានពាក់ព័ន្ធសភាពការណ៍សន្ដិសុខ សណ្ដាប់ធ្នាប់សារធារណៈ ពិសេសក្ដាប់ឲ្យបាននូវឧបាយកល សកម្មភាពបង្កអរសន្ដិសុខ ឬការញុះញង់នានាធ្វើអោយសង្គមមានចលាចល។ ចាត់វិធានការការពារសន្ដិសុខ សណ្ដាប់ធ្នាប់នៅតាមទីអារាម ព្រះវិហារចិន និងវៀតណាមក៏ដូចជាទីសក្ការៈ និងរមណីយដ្ឋានមួយចំនួនដែលមានការប្រារព្ធពិធីបុណ្យផ្សេងៗ ដោយយកចិត្តទុកដាក់បង្ការទប់ស្កាត់មិនឲ្យមានបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ ជាពិសេសសកម្មភាពបង្កការអុកឡុកដោយក្មេងទំនើង និងត្រូវរៀបចំសណ្ដាប់ធ្នាប់ឲ្យបានល្អប្រសើរ។

ក្នុងសេចក្តីជូនដំណឹងបានបន្តទៀតថា ត្រូវរៀបចំសណ្ដាប់ធ្នាប់ចរាចរណ៍ បង្ការភាពកកស្ទះ និងបង្កើតការរឹតបន្ដឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកសំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបង្កលក្ខណៈឲ្យប្រជាពលរដ្ឋធ្វើដំណើរទៅសួរសុខទុក្ខញាតិមិត្ត ឬទៅកំសាន្ដតាមតំបន់រមណីយដ្ឋាននានា ដោយប្រព្រឹត្ដទៅសប្បាយរីករាយ និងសុវត្ថិភាព។ អាជ្ញាធរដែនដីត្រូវដាស់តឿនប្រជាពលរដ្ឋឲ្យប្រុងប្រយ័ត្ន ចំពោះអគ្គីភ័យ ជាពិសេស ទៀន ធូប នៅពេលសែនព្រេន ភ្លើងចង្រ្កាន ចរន្ដអគ្គិសនី គ្រឿងឆេះ ព្រមទាំងហាមឃាត់មិនឲ្យមានការតាំងលក់ ផាវ កាំជ្រួច និងគ្រឿងផ្ទុះផ្សេងៗ ។ ជាមួយគ្នានេះត្រូវប្រមូលផ្ដុំកម្លាំង និងមធ្យោបាយប្រចាំការ ដើម្បីត្រៀមចេញអន្ដរាគមន៍ពន្លត់ និងសង្រ្គោះហេតុការណ៍អគ្គិភ័យ ដែលអាចកើតមានឡើងជាយថាហេតុ។

ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលខេត្ត ក៏បានណែនាំឱ្យមន្រ្តីទាំងអស់ ត្រូវបន្ដពង្រឹងកិច្ចសហការជាមួយស្ថាប័ន អង្គភាពពាក់ព័ន្ធ ជាពិសេសជាមួយគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ គ្រប់ថ្នាក់ ដោយត្រៀមកម្លាំង មធ្យោបាយ សម្ភារ សំដៅរួមចំណែកក្នុងការអនុវត្តសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល ក្នុងការបង្ការទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.