ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី ! ==> អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! ==> សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ==> ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង... ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា

សមត្ថកិច្ចមូ​លដ្ឋានហាក់រក្សាភាពស្ងប់ស្ងាត់ មិន​ឃើញ​ចុះ​ណែនាំ​និងបង្ក្រាបទាល់តែសោះ ខណៈល្បែងស៊ីស​ងប្រភេទជល់​មាន់ អាប៉ោង និងយូរគី កំពុងបើកឲ្យ​លេងយ៉ាងគគ្រឹកគគ្រេង​ស្ថិត​នៅក្នុង​ភូមិអូរតូច សង្កាត់​អណ្ដូងខ្មែរ ​ក្រុងកំពត​ខេត្តកំព​ត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តកំពត៖សមត្ថកិច្ចមូ​លដ្ឋានហាក់រក្សាភាពស្ងប់ស្ងាត់ មិន​ឃើញ​ចុះ​ណែនាំ​និងបង្ក្រាបទាល់តែសោះ ខណៈល្បែងស៊ីស​ងប្រភេទជល់​មាន់ អាប៉ោង និងយូរគី កំពុងបើកឲ្យ​លេងយ៉ាងគគ្រឹកគគ្រេង​ស្ថិត​នៅក្នុង​ភូមិអូរតូច សង្កាត់​អណ្ដូងខ្មែរ ​ក្រុងកំពត​ខេត្តកំព​ត​ ដែលជាការព្រួយបារម្ភ​និងភ័យខ្លាច របស់ប្រជាពលរដ្ឋ ព្រោះថា មានល្បែងស៊ីសងកើ​តមានឡើងតែងតែមាននូវបទ​ល្មើស​ផ្សេងៗដូច​ជា អំពើ​ចោរកម្ម អំពើ​ហិង្សាក្នុងគ្រួសារ និងប​ទល្មើស​ជួញ​ដូរនិង​ប្រើ​ប្រាស់​គ្រឿង​ញៀនជាដើម។​

 

ទីតាំងដែល​កំពុងបើក​ឲ្យលេងល្បែងស៊ីសង​ប្រភេទ​​ជល់មា​ន់​អាប៉ោង និងយូរគី យ៉ាងគក្រើក ដោ​យមិ​នខ្វល់​ពី​ការ​រំខានដ​ល់អ្នក​ជិត​ខាងនេះហាក់បីដូចជាផ្គើនទៅនឹងវិធា​ការរបស់ថ្នាក់ដឹ​កនាំ និងក្រ​សួង​សុខាភិបាល ដោយសារភាគ​ច្រើនអ្នកចូលទៅលេង​មិ​ន​មាន​កា​រ​ពាក់​ម៉ា​សកា​រពារ​ជំងឺឆ្ល​ងកូវី​ដ​នោះ​ឡើយ ខ​ណៈ​ជំងឺ​នេះ​នូវ​មិន​ទាន់​សា​បរលា​ប​នៅ​ឡើយ ឯ​ជំងឺឆ្លង​ប្រ​ភេ​ទថ្មីក៏​កំពុង​កើត​មានឡើង​ដ៏គួរ​ឲ្យព្រួយ​បារម្មពី​ថ្នាក់ដឹក​នាំផងដែរ​នោះ​។

 

ពាក់ព័ន្ធបញ្ហាខាងលើ​នេះអង្គភាពគេហ​ទំព័រ ខ្មែរម្ចា​ស់ការ បាន​ខ​លរាយ​កការជូននាយប៉ុស្តិ៍​ស្តីទី​អណ្តូ​ងខ្មែរ នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ លោ​កបាន​ឆ្លើយថា លោករឿង​ហ្នឹងលោក​មិនហាន​ធ្វើទេ​ទាល់​តែមានប​ទបញ្ជា ដោ​យ​សា​រគេ​បាន​និយា​យត្រូវរ៉ូ​វគ្នា​ជា​មួយថ្នាក់​លើអស់​ហើយ។ដោយឡែក​លោកអធិការក្រុងកំពតវិ​ញបានប្រាប់​ថា ពាក់ព័ន្ធ​រឿងហ្នឹង​លោ​ក​ក៏បាន​លើក​ឡើងក្នុង​កិច្ចប្រជុំហើយ​ដែរ តែលោ​កមិនបានបញ្ជាក់​អំពីការចុះបង្ក្រាបនោះទេ។

 

ដូច្នេះសង្ឃឹមថាស្នងការ​នគរបាល​ខេត្តកំពត លោក​ឧត្តមសេនីយ៍ទោ​ ម៉ៅ ច័ន្ទម​ធុ​រិទ្ធ នឹង​មាន​ចំ​ណាត់​ការ ដើម្បី​​​​​​​​​​​​ឲ្យស្រប​តាមគោ​​ល​នយោ​​បាយភូមិ ឃុំ ​មា​នសុវត្ថិភា​ពរបស់​ប្រមុខរាជ​រដ្ឋាភិ​បា​លក​ម្ពុ​ជា​ដែលបា​នដាក់ចេញ៕ដោយៈលោក ផូង បញ្ញា

 

 

 

 

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.