ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី ! ==> អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! ==> សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ==> ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង... ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា

សម្ដេចតេជោ ហ៊ុន សែន បង្ហាញកត្តា៤យ៉ាង ដែលបង្កលក្ខណៈឲ្យពលរដ្ឋអាចធ្វើដំណើរកម្សាន្តដោយសេរីនៅទូទាំងប្រទេស

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២នេះ ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ស្ពានអាកាសផ្លូវជាតិលេខ៥ បានបង្ហាញពីកត្តា៤យ៉ាង ដែលបង្កលក្ខណៈសម្រាប់ប្រជាពលរដ្ឋអាចធ្វើដំណើរកម្សាន្ដបានដោយសេរី នៅទូទាំងប្រទេស។

កត្តា៤យ៉ាងដែលលើកឡើងដោយសម្ដេចតេជោ ហ៊ុន សែន រួមមាន៖

*ទី១៖ សន្តិភាព បើគ្មានសន្តិភាពប្រជាពលរដ្ឋគ្មានឱកាសដើរលេងកម្សាន្តនោះឡើយ
*ទី២៖ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ និងស្ពាន ដែលបានតភ្ជាប់ជាបន្តបន្ទាប់ បើមិនមានការតភ្ជាប់ផ្លូវ និងស្ពានទេ មិនអាចឱ្យពលរដ្ឋធ្វើកម្សាន្តពីតំបន់មួយ ទៅតំបន់មួយទៀតបានឡើយ
*ទី៣៖ ធម្យោបាយដឹកជញ្ជូនកើនឡើង, សម្តេចតេជោ បានកត់សម្គាល់ថា ការដឹកជញ្ជូនទាំងផ្ទាល់ខ្លួន និងឯកជន បានកើនឡើងច្រើន
*ទី៤៖ ប្រជាពលរដ្ឋមានប្រាក់កាក់គ្រប់គ្រាន់។

សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា កត្តា៤យ៉ាងនេះជារឿងសំខាន់ដែលផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋ អាចកម្សាន្ដសប្បាយនៅពេលមានពិធីបុណ្យនីមួយៗ ដោយគ្មានការភ័យខ្លាចនោះឡើយ។

បើតាមប្រសាសន៍របស់សម្ដេចតេជោ នាយករដ្ឋមន្ដ្រី គិតចាប់តាំងពីពិធីបុណ្យភ្ជុំបិណ្ឌ រហូតមកដល់បុណ្យឆ្លងឆ្នាំសកល កន្លងទៅថ្មីៗនេះ ភ្ញៀវទេសចរក្នុងស្រុកមានរហូតដល់ជាង៣លាននាក់។ សម្ដេចតេជោ ហ៊ុន សែន បានអះអាងទៀតថា គ្រាន់តែក្នុងថ្ងៃសៅរ៍ ថ្ងៃអាទិត្យចុងសប្ដាហ៍ ក៏មានទេសចរណ៍ក្នុងស្រុកប្រមាណជាង២០ម៉ឺននាក់ ដែលពង្រាយនៅទូទាំងប្រទេស។

សូមរំលឹកថា បន្ទាប់ពីគ្រប់គ្រងបាននៃការរីករាលដាលជំងឺកូវីដ១៩ ហើយបានបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនោះ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសពីការបើកដំណើរការប្រទេសឡើងវិញលើគ្រប់វិស័យ ក្រោយជោគជ័យលើយុទ្ធសាស្ដ្រនៃការស្រោចវ៉ាក់សាំងដល់ប្រជាពលរដ្ឋតាំងពីដូសមូលដ្ឋាន រហូតដល់ដូសជំរុញ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.