ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត

​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ អ៊ី ឈាន ផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ជូន​ប្រជាពលរដ្ឋ​ខេត្ត​ប៉ៃលិន​ដល់​គេហដ្ឋាន​ផ្ទាល់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នៅ​ព្រឹក​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៦ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន បាន​អញ្ជើញ​ជួប​សួរសុខទុក្ខ និង​ផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ដល់​គេហដ្ឋាន​ប្រជាពលរដ្ឋ​ជនបទ​ចំនួន​២០០​នាក់ ក្នុង​ភូមិ​អូរ​ឈើ​ក្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។​

​ក្នុងឱកាស​នោះ​ឯកឧត្តម បាន​ធ្វើ​ការសួរសុខទុក្ខ និង​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​ទទួលបាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ថ្មី​នា​ពេល​នេះ ឲ្យ​អញ្ជើញ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៦​នេះ ឲ្យបាន​គ្រប់ៗ​គ្នា ដើម្បី​បំពេញ​កាព្វកិច្ច​ជា​ពលរដ្ឋ​ល្អ និង​ដើម្បី​ចូលរួម​ធ្វើ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់​អាណត្តិ​ទី​៥ ក្នុង​ឆ្នាំ​២០១៧ ខាងមុខនេះ ។ ឯកឧត្តម​ក៏បាន​គូសបញ្ជាក់​ផងដែរ សូមឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​ខេត្ត ធ្វើការ​បោះឆ្នោត​ជូន គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​បន្ត​ដឹកនាំ ថែរក្សា​ការពារ​សុខសន្តិភាព ស្ថេរភាព សន្តិភាព និង​ការអភិវឌ្ឍ​ប្រទេស​ប្រកបដោយ​ចេរភាព សម្រាប់​ទុក​ជូន​កូនចៅ​ជំនាន់​ក្រោយៗ​ទៀត និង​សូម​កុំឲ្យ​ចាញ់បោក​អ្នកនយោបាយ​ដែល​តែង​តែ​ដើរ​ឃោសនា​បោកប្រាស់ ដែល​មិន​អាច​ធ្វើបាន និង​មិន​ដែល​បាន​ធ្វើ​អ្វី​ជូន​ប្រជាពលរដ្ឋ និង​ប្រទេសជាតិ ពិតប្រាកដ ។​

​ឆ្លៀត​ក្នុង​ឱកាស​ចុះ​ជួប​ប្រជាពលរដ្ឋ​ដល់​មូលដ្ឋាន​ឯកឧត្តម អ៊ី ឈាន បាន​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​គ្រួសារ​សព​លោក ចាន់ ច្រឹប ដែល​ជា​អតីយុទ្ធជន​តស៊ូ​សម័យ​សង្គ្រាម​លំបា​ក​ជាមួយគ្នា​នា​ពេលកន្លងមក និង​បាន​ផ្តល់​ប្រាក់​មរណៈ​សង្គ្រោះ​របស់​សមាគម​អតីតយុទ្ធជន​កម្ពុជា ចំនួន ៤​លាន​រៀល រួម​នឹង​ថវិកា​លោកជំទាវ អ្នកតំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​មណ្ឌល​ប៉ៃលិន ចំនួន ១​លាន​រៀល​បន្ថែម ជូន​គ្រួសារ​សព សម្រាប់​ដោះស្រាយ​ការលំបាក​នាពេលនេះ ផងដែរ ។​

​សូមបញ្ជាក់​ថា ប្រជាពលរដ្ឋ​ទាំង​២០០​នាក់ ដែល​ទទួលបាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ថ្មី​នា​ពេល​នេះ កន្លងមក ឯកឧត្តម នាយឧ​ត្ត​មនី​យ៍ អ៊ី ឈាន បាន​រៀបចំ​ក្រុមការងារ សហការ​ជាមួយ​ជំនាញ នៃ​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន ចុះ​ចល័ត​ធ្វើ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ ដោយ​ឯកឧត្តម និង​លោកជំទាវ បាន ស្រីមុំ អ្នកតំណាងរាស្ត្រ គណបក្ស​ប្រជាជន​កម្ពុជា មណ្ឌល​ប៉ៃលិន បងថ្លៃ​សេវា​ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ជូន​ទាំងស្រុង ៕

 

 

img-20161012-wa0014 img-20161012-wa0015 img-20161012-wa0013

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.