ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត

ប៉ូលិស​សេដ្ឋកិច្ច​បង្ក្រាប​រថយន្ត​យី​ឌុប​ដឹកឈើ ០៤ គ្រឿង រួច​ដោះ​លែង​វិញ សង្ស័យ​​?

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សេចក្តី​រាយ​ការណ៏​បាន​ឲ្យដឹងថា កាលពី​ល្ងាច​ថ្ងៃទី​៦ តុលា ២០១៦ ចំនុច​ផ្លូវ​ចំណោត​អូរ​រ​មី​ស ក្នុងភូមិ​ពូ​តាំង សង្កាត់​រម្យ​នា​ក្រុង​សែ​មនោរម្យ រថយន្ត​ខ្នាត​យក្ស​(​យី​ឌុប​)​ចំនួន​៤​គ្រឿង ត្រូវបាន​ប៉ូលិស​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ ចាប់​ឃាត់​បាន​រយៈពេល​ប្រមាណ​៣​ម៉ោង សង្ស័យ​ដឹកឈើ​ខុសច្បាប់ តែ​ក៏​ដោះលែង​វិញ​នៅ​ថ្ងៃ​ដដែល ដោយ​មិន​មាន​មន្ត្រី​ជំនាញ​ណា​អះអាង​ថា មាន​ច្បាប់​ឬ​អត់​ច្បាប់​នោះទេ​។​

​ប្រភព​បានឲ្យដឹងថា ក្បួន​រថយន្ត​យី​ឌុប​នោះ​គឺ​របស់​លោក​ឧកញ៉ា វី​ដា ដែល​បាន​ដឹកឈើ​ចេញពី​ស្រុក​កោះ​ញែក តែ​មិនដឹងថា ដឹកយក​ទៅ​ណា​ឲ្យ​ប្រាកដ​ទេ​ ។​ ការដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​កោះ​ញែក ត្រូវបាន​គេ​ដឹងថា មាន​សកម្មភាព​ប្រមាណ​១​សប្តាហ៏​រួចមកហើយ ខណៈ​មន្ត្រី​ជំនាញ​ព្រៃឈើ​និយាយថា ឈើ​ទាំង​នោះ​គេ​មាន​ច្បាប់​ត្រឹមត្រូវ​។​

​អ្នកយក​ព័ត៌មាន​មិន​អាច​សុំ​ការបំភ្លឺ​ពី​លោក​ឧកញ៉ា វី​ដា ឬ​អ្នកតំណាង​របស់​លោក​បាន​ទេ នៅ​រសៀល​ថ្ងៃ​ទី​៧ តុលា ។ ចំណែក​សមត្ថកិច្ច​ពាក់ព័ន្ឋ​នានាក៏​មិន​អាច​សុំ​ការបំភ្លឺ​បាន​ដែរ ប្រហែល​ត្រូវដង​ត្រូវផ្លែ​អស់​ទៅហើយ​។​

​ប្រជា​សហគម​ន៏​នៅ​ស្រុក​កោះ​ញែក​បាន​និយាយថា មុនពេល​មាន​សកម្មភាព​ដឹកឈើ​តាម​រថយន្ត​យី​ឌុប​របស់​លោក​ឧកញ៉ា គេ​បាន​ឃើញ​ក្រុម​ឈ្មួញ​ជាច្រើន​បាន​សម្រុក​ដឹកឈើ​ចេញពី​ព្រៃ​អភិរក្ស និង​ព្រៃ​ការពារ​យកទៅ​ទម្លាក់ ក្នុង​ឃ្លាំ​មួយ​កន្លែង​ដែល​ហ៊ុំ​ព័​ទ្ឋទៅ​ដោយរ​បងបិត​ស័ង្កសី​ពណ័​ខៀវ ។​

​ប្រជា​សហគម​ន៏​បានដាក់​ការសង្ស័យថា ការដឹកជញ្ជូន​ឈើ​តាម​រយៈ​រថយន្ត​យី​ឌុប​ទាំងនោះ អាច​មាន​ភាពមិនប្រក្រតី ព្រោះ​តាំងពី​មួយ​ឆ្នាំ​មុន គេ​ឮ​តែ​ឧកញ៉ា វី​ដា ព្យាយាម​រត់​ការសុំ​ជំនាញ​និង​សមត្ថកិច្ច​ជាច្រើន​ស្ថាប័ន ដើម្បី​បាន​ដឹកឈើ​ចេញពី​ស្រុក​កោះ​ញែក តែ​ត្រូវ​បរាជ័យ​ព្រោះ មាន​យុទ្ឋ​ការបង្ក្រាប​ការរត់ពន្ឋ​ឈើ​ទូទាំងប្រទេស ទើប​ធ្វើឲ្យ​ដំណើរការ​ដឹកជញ្ជូន​ឈើ​របស់លោ​ក​ឧកញ៉ា​ម្នាក់​នោះ ត្រូវ​អាក់ខាន រហូតមកដល់​ពេលនេះ ទើប​ឃើញ​មាន​ការដឹកជញ្ជូន​ឡើងវិញ​។​

​មហាជន​បាន​សំនូមពរ​ដល់​អាជ្ញាធរខេត្ត ត្រូវ​ចាត់វិធានការ​ការដឹក​ជញ្ជូន​ឈើ​ទាំងនោះ​ផង បើសិន​ជា​ឈើ​ទាំងនោះ​ពិតជា​បាន​បង់​ព​ន្ឋចូល​រដ្ឋ​ពិតមែន​ក៏​គួរ​សាលា​ខេត្តមណ្ឌលគិរី​ចេញ​សេចក្តីជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ឲ្យបាន​ជ្រាប ព្រោះ​សព្វថ្ងៃ​ប្រព័ន្ឋ​ផ្សព្វផ្សាយ​មាន​ច្រើន​មិន​ពិបាក​នោះទេ ឬ​មួយ​ថា ឈើ​ទាំង​នោះ​ពិតជា​ខុសច្បាប់​ដូច​គេ​ថា មែន ?៕​

 

 

img-20161009-wa0049 img-20161009-wa0044 img-20161009-wa0048

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.