ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត

​ពិធី​ប្រកាស​តែងតាំង​តំណែង​អភិបាលរង​ខេត្ត​កំពត​ថ្មី​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ការតែងតាំង​មុខតំណែង​អភិបាលរង​ខេត្ត​នេះ គឺជា​ដំណើរការ​ធម្មតា​នៃ​ការរៀបចំ​មុខ​តំណែង​មន្ត្រី​រាជការ​ក្នុង​គោល បំណង​បន្ត​និរន្តរភាព និង​ចូលរួម​ក្នុងការ​ជម្រុញ​ប្រសិទ្ធភាព​ការងារ​ដឹកនាំ​គ្រប់គ្រង​រដ្ឋបាល​ខេត្ត​ឱ្យបាន​កាន់តែ​ល្អប្រសើរ ទៅ តាម​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី ៣ របស់​រាជរដ្ឋាភិបាល​សម្រាប់​នីតិកាល​ទី ៥ នៃ​រដ្ឋសភា ។​

​លោក លេង វី អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍​ដូចនេះ ក្នុងពេល​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី ប្រកាស​តែងតាំង​ចូលកាន់​មុខតំណែង​របស់​លោក ស៊ឹម វុទ្ធា នាយក​រដ្ឋបាល​សាលាខេត្ត ជា​អភិបាលរង​ខេត្ត ជំនួស​លោក ហេង វន្ថា អភិបាលរង​ខេត្ត​ដែល​ត្រូវ​ចូលនិវត្តន៍ ។ លោក​អនុរដ្ឋលេខាធិការ បាន​ថ្លែង​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​លោក ស៊ឹម វុទ្ធា ជា​មន្ត្រី​ដែល​បាន​ប្រឡូក​ក្នុង​ការងារ​នៅ​មូលដ្ឋាន​ខេត្ត​កំពត តាំងពី​ឆ្នាំ​១៩៩៨ មានបទពិសោធន៍​លើ​ការងារ​ដឹកនាំ និង​គ្រប់គ្រង​បានល្អ ដោយសារ​លោក​បាន​កាន់​មុខតំណែង​ជា​បន្តបន្ទាប់ រហូត​ក្លាយជា​នាយក​រដ្ឋបាល​សាលាខេត្ត មុន​នឹង​លោក​មក​ទទួល​តំណែង​ជា​អភិបាលរង​ខេត្ត​នាពេលនោះ ។​

​ក្នុងនាម​រាជរដ្ឋាភិបាល ក្នុងនាម​សម្តេច​ក្រឡាហោម ស ខេង និង​ក្នុងនាម​ខ្លួន​លោក​ផ្ទាល់​សូម​សម្តែង​នូវ​ការ​កោត​សរ សើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​លោក ហេង វន្ថា ដែល​បាន​ធ្វើ​ពលី​ក​ម្មយ៉ាង​ធំធេង​ក្នុង​ការចូលរួម​ដឹកនាំ​គ្រប់គ្រង​កសាង អភិវឌ្ឍន៍​ប្រទេសជាតិ ក្នុង​មុខតំណែង​ជា​បន្តបន្ទាប់​តាំង​ពី​លោក​បាន​ចូល​បម្រើ​ការងារ​តាំងពី​ឆ្នាំ ១៩៧៩ មក​ផង​ដែរ ។​

​លោក​អនុរដ្ឋលេខាធិការ ក៏​បាន​មានប្រសាសន៍​ផ្តាំផ្ញើ នឹង​សំណូមពរ​ដល់​ក្រុមប្រឹក្សា​ខេត្ត អភិបាលខេត្ត ស្រុក​-​ក្រុង ឃុំ​-​សង្កាត់ នៅ​ទូទាំង​ខេត្ត សូម​ចូលរួម​សហការ​ការងា​រ​ល្អ​ជាមួយ​លោក ស៊ឹម វុទ្ធា ដែល​ទើបនឹង​ទទួល​តំណែង​ជា​អភិបាលរង​ខេត្ត​នា​ពេល​នេះ ៕
​ដោយ​ ៖ សារ៉េត​

 

 

img-20160917-wa0005 img-20160917-wa0003 img-20160917-wa0004

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.