ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង ==> កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ ==> ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ៖ ការពង្រឹងកម្លាំងបក្សនៅមូលដ្ឋាន ជាគន្លឹះនៃការបន្តបេសកកម្មបម្រើប្រជាជន និងអភិវឌ្ឍឃុំ-សង្កាត់ឱ្យកាន់តែរីកចម្រើន ==> តើហេតុអ្វីបានជាមានបទល្មើសនេសាទកើនឡើងពេញបន្ទុកលើផ្ទៃទឹកក្នុងដែននៃស្រុកបូរីជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវមិនបង្ក្រាប…! ==> សេចក្តីជូនដំណឹង និងការបំភ្លឺជាសាធារណៈ ស្តីពីការបំភ្លឺជុំវិញព័ត៌មានពាក់ព័ន្ធនឹងអត្ថលេខនាយទាហានរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សៅ សុវណ្ណី ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន! ==> (បឋម)#ក្រសួងមហាផ្ទៃ​ #រដ្ឋបាលខេត្តកំពង់​ធំ​ ដាក់ក្រុមហ៊ុនពីរចូលបញ្ជីខ្មៅ ព្រោះសង្ស័យឃុបឃិតដេញថ្លៃ តែប៉ុន្មានខែក្រោយស្រាប់តែនិរាករណ៍! តើមានមូលហេតុអ្វីនៅពីក្រោយ? ==> រដ្ឋបាលស្រុកសាលាក្រៅ សហការជាមួយមន្ទីរ ស្ថាប័នជំនាញ ចុះយុទ្ធនាការលាងសម្អាតច្រកទ្វារព្រំដែនអន្តរជាតិព្រំ ដើម្បីលើកកំពស់សោភ័ណភាពតំបន់ ==> ឯកឧត្តម ឧត្តមសេនីយ៍ឯកតាន់ សំ ណាង អគ្គស្នងការរងនគរបាលជាតិអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្តិជូន មន្រ្តីនគរបាលជាតិ នៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង៖ ==> កម្ពុជា-អាស៊ែបៃហ្សង់ បង្ហាញសុទិដ្ឋិនិយមចំពោះការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ

​សូម​ស្វាគមន៍​! ម្ចាស់​កាស៊ីណូ​ភូមិ​យើង ក្នុង​ឃុំ​កក់ ស្រុក​ពញាក្រែក បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ល្បែងស៊ីសង​យ៉ាង​សុខ​សប្បាយ ជា​ប្រភព​ចំណូល​របស់​មន្ដ្រី​ពុករលួយ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ត្បូងឃ្មុំ ៖ ប្រភព​ថ្មីៗ​ពី​ប្រជាពលរដ្ឋ​និង​មន្ដ្រី​តូចតាច ក្នុងភូមិ​អន្លង់​ជ្រៃ ឃុំ​កក់ ស្រុក​ពញាក្រែក បានឲ្យដឹងថា រហូតមកដល់​ពេលនេះ​ម្ចាស់​កាស៊ីណូ​ភូមិ​យើង នៅ​តែ​បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ល្បែងស៊ីសង​យ៉ាង​ពពាក់ពពូន​ដោយ​មិន​ខ្វល់​ពី​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ ទាល់តែសោះ​។

​ចំណែក​លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ​និង​លោក បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ កំពុង​បណ្តោយ​ឲ្យ​ម្ចាស់​កាស៊ីណូ​ភូមិ​យើង ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់​ខ្លួន​។​

​ដូច្នេះហើយ​ទើប​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ និង​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចាត់វិធានការ​ទប់ស្កាត់​ទង្វើ​មិន​ប្រក្រតី​របស់​ម្ចាស់​កាស៊ីណូ​ភូមិ​យើង ជាបន្ទាន់​។​

​សេចក្តីរាយការណ៍​ពី​អ្នក​ធ្លាប់​ចូលទៅ​ក្នុង​ទីតាំង​កាស៊ីណូ​ភូមិ​យើង បានឲ្យដឹងថា នៅ​ក្នុង​កាស៊ីណូ​នោះ​មាន​ល្បែង​បញ្ជល់មាន់​បៀ​អាប៉ោង និង​យូគី ក៏ដូចជា​ល្បែងស៊ីសង​ច្រើន​ប្រភេទ​ទៀត​ដំណើរការ​យ៉ាង​រលូន ហើយ​អ្នកលេង​ល្បែង​៩៥​ភាគរយ​ជា​ពលរដ្ឋ​ខ្មែរ​។ ប្រភព​បានឲ្យដឹង​ទៀតថា សម្រាប់​ការ​បញ្ជល់មាន់​១​គូៗ មាន​ដាក់​ដើម​ថា​ន់​រាប់ពាន់​ដុល្លារ​ដល់​រាប់ម៉ឺន​ដុល្លារ ហើយ​អាប៉ោង​និង​បៀ​យូគី​ក៏​ស៊ីសង​ក្នុង​ទ្រង់ទ្រាយ​ធំ​ដែរ​។​

​ម្ចាស់​កាស៊ីណូ​ភូមិ​យើង ត្រូវបាន​គេ​ដឹងថា​មាន​ខ្នងបង្អែក​រឹងមាំ​ទើប​លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ និង​លោក បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ មិន​ហ៊ាន​ប៉ះពាល់​ទាល់តែសោះ ហើយ​ប្រភព​ខ្លះ​សង្ស័យថា មន្ត្រី​ធំៗ​ក្នុង​ខេត្ត​ត្បូងឃ្មុំ សម្ងំ​ទទួល​ផលប្រយោជន៍​យ៉ាង​ត្រជាក់ចិត្ត​ពី​ម្ចាស់​កាស៊ីណូ​ភូមិ​យើង​។​

​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ បានឲ្យដឹងថា ដោយសារ​ម្ចាស់​កាស៊ីណូ​ភូមិ​យើង បើក​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ចូល​លេង​ល្បែង​យ៉ាង​ពពាក់ពពូន​ទើប​បច្ចុប្បន្ន​អំពើ​ចោរកម្ម​និង​បទល្មើស​ផ្សេងៗ​កើត​ឡើង​គួរ​ឲ្យ​ភ័យខ្លាច​នៅ​ស្រុក​ពញាក្រែក​។

​ដូច្នេះ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​និង​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ មិន​គួរ​មើលរំលង​ភាព​អសកម្ម​របស់លោក បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ និង​លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ នោះទេ​។​

​ដោយហេតុ​ថា​មកដល់​ពេល​នេះ​ម្ចាស់​កាស៊ីណូ​ភូមិ​យើង នៅ​តែ​បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ល្បែងស៊ីសង​យ៉ាង​ពេញបន្ទុក ហើយ​មន្ត្រី​អាជ្ញ​ធរ​និង​សមត្ថកិច្ច​ខេត្ត​ត្បូងឃ្មុំ នាំគ្នា​សម្ងំ​ស្ងាត់ឈឹង យក​ធ្វើ​មាន ធ្វើបាន​៕

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​សំខាន់ៗ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.