ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង

គោយន្ត​កែច្នៃ​បុក​សិស្សសាលា មួយ​ស្លាប់ មួយ​របួសធ្ងន់ បើក​រត់គេច​ខ្លួន តែ​ត្រូវ​សមត្ថកិច្ច​ឃាត់​ជាប់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

មណ្ឌលគិរី​៖ ក្មេងប្រុស​សិស្សសាលា​ម្នាក់​ត្រូវ​បែកក្បាល​ស្លាប់ ហើយ​ម្នាក់ទៀត រងរ​បូស​ធ្ងន់ ក្រោយ​រង​នូវ​ការបុក​ពី​រថយន្ត​កែឆ្នៃ​យ៉ាង​ពេញទំហឹង ។

​ហេតុការណ៍​នេះ​បាន​កើតឡើង​នា​វេលា​ម៉ោង​ប្រមាណ​ជា​៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​៣១​មករា​២០១៦ ត្រង់​ចំនុច​ផ្លូវបំបែក​ចូល​ភូមិ​ទី​០៤ ស្ថិតក្នុង​ភូមិ​ពូ​ទិល ឃុំ​ប៊ូ​ស្រា ស្រុក​ពេជ្រា​ដា ខេត្ត​មណ្ឌលគិរី​។​

​អ្នកឃើញ​ហេតុការណ៍ បានអោយដឹង​ថា​មុន​កើតហេតុ​គេ​ឃើញ ក្មេង​សិស្សសាលា​ទាំងពីរ​បាន​ជិះ​ម៉ូតូ​ឌុប​គ្នា​ចេញពីផ្ទះ ហើយ​ឡើង​មកដល់​លើផ្លូវ ក៏​ត្រូវ​គោយន្ត​ដឹក​ដំឡូង​មី​១​គ្រឿង​បោះពួយ​ពី​ទិសខាងកើត បុក​ពេញ​ទំហឹង និង​កិន តែម្តង ។ ប៉ុន្តែ​អ្នកបើកបរ​មិន​បាន​ឈប់​នោះទេ ក៏​ព្យាយាម​បើក​គេច រហូត​ដល់​ចំនុច​អូរ​ប្លាយ ស្ថិតក្នុង​ភូមិ​ស្រែ​អំពូ​ម ឃុំ​ស្រែ​អំពូ​ម ស្រុក​ពេជ្រា​ដា ក៏​ឈប់​លាង​កង់​រថយន្ត ដែល​ប្រឡាក់​ឈាម ដើម្បី​បំភ័ន្ទភ្នែក​សមត្ថកិច្ច ហើយ​ក៏​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​តែម្តង ។

​នគរបាល​នៃ​អធិការដ្ឋាន​ស្រុក​ពេជ្រា​ដា បានអោយដឹងថា ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​បង្ក​អោយ​ក្មេង​សិស្សសាលា​ម្នាក់​បាន​ស្លាប់ និង​ម្នាក់​ទៀត​កំពុង​ត្រូវ​ជួយ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ក្រុង​ភ្នំពេញ ។​

​មន្ត្រី​រូប​នោះ​បន្តថា ជនរងគ្រោះ​ដែល​បាន​ស្លាប់​មានឈ្មោះ រ័ត្ន ហេ ភេទ​ប្រុស អាយុ​១២​ឆ្នាំ ជនជាតិខ្មែរ ហើយ​ម្នាក់​ដែល​រងរបួស​ធ្ងន់​មានឈ្មោះ នី​ន រាជ ភេទ​ប្រុស អាយុ​១៣​ឆ្នាំ ជិះ​ម៉ូតូឌុប​គ្នា​ម៉ាក​វេវ មាន​ទីលំនៅ​ក្បែរ​កន្លែង​កើតហេតុ ។ ចំណែក​អ្នកបើកបរ​មានឈ្មោះ  សេង វណ្ណា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ប៊ូ​ស្រា ឃុំ​ប៊ូ​ស្រា ស្រុក​ពេជ្រា ។ បច្ចុប្បន្ន​នគរបាល បាន​ចាប់ខ្លួន​ជនបង្ក​និង​បញ្ជួន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​កសាង​សំណុំរឿង ចាត់ការ​តាម​និតិ​វិធី​។​

​សូមបញ្ជាក់​ថា បច្ចុប្បន្ន​យាន្ត​យន្ត​ខុស បច្ចេកទេស​នៅ​តែ​មាន​ចំនួន​ច្រើន​ដដែល នៅក្នុង​ខេត្ត​ម  ណ្ឌលគិរី​នេះ  ហើយ​វា​បាន​បង្ករ​អោយ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើនឡើង និង​បាន​សំលាប់​មនុស្ស​ជារឿយៗ​ផងដែរ​៕
ដោយ ៖ ហេង ចាន់​ណុប​

 

IMG-20160131-WA0003 IMG-20160131-WA0004

Filed in: គ្រោះថ្នាក់​ចរាចរណ៍

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.