ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង

លោក​សក្តិ ៥ អេង ឃាង មេបញ្ជាការ​វរៈ​សេនា​តូច​ការពារ​ព្រំដែន​លេខ​៣០១ ចំណុះ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តតាកែវ ត្រូវ​កូនចៅ​ក្រោម​ឱវាទ​ប្តឹង​ទាមទារ​ថ្នាក់លើ​ដក​តំណែង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តតាកែវ ៖ យោង​បណ្តឹង​ដែល​ការិយាល័យ​នៃ​សារព័ត៌មាន​យើង​បាន​ទទួល​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែ​មករា ឆ្នាំ​២០១៦​នេះ លោក​សក្តិ ៥ អេង​ឃាង មេបញ្ជាការ​វរៈ​សេនា​តូច​ការពារ​ព្រំដែន​លេខ​៣០១ ចំណុះ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តតាកែវ ស្ថិតក្នុង​ឃុំ​គិរី​ចុង​កោះ​ស្រុក​គិរីវង់​ខេត្ត​តាកែវ​
​ត្រូវបាន​នាយទាហាន​នាយទាហានរង​ពិសេស​កូន ចៅ​ក្រោម​ឱវាទ​ប្តឹង​ទាមទារ​ថ្នាក់លើ​ធ្វើការ​ផ្លាស់ប្តូរ​ចេញពី តំណែង​ជា​មេបញ្ជាកា​ររ​វៈ​ចំនួន​៧​លើក​រួចមកហើយ​។ ប៉ុន្តែ​គេ​ពុំ​ទាន់​ឃើញ​មាន​ការដោះស្រាយ​ចេញ​ជា​ដុំកំភួន​នោះទេ មិនតែប៉ុណ្ណោះ​មេបញ្ជាកា រ​រូបនេះ​ត្រូវបាន​តម្លើង​ឋានន្តរសក្តិ​ទៀតផង ។​

​នៅក្នុង​អត្ថន័យ​បណ្តឹង​លោក អេង ឃាង ជាប់​ពាក់ព័ន្ធ​ការប្រព្រឹត្ត​ទង្វើ​ជាច្រើន​ដូចជា​ប្រើ​អំណាច​ផ្តាច់ការ បក្ខពួកនិយម គ្រួសារនិយម គំរាមកំហែង​គ្រប់បែបយ៉ាង​ផ្នែក​សតិអារម្មណ៍​ដោយ​គាត់​បាន​យកឈ្មោះ​ថ្នាក់ដឹកនាំ​មក​បំភិតបំភ័យ​ដល់​នាយទាហាន នាយទាហានរង ក្រោម​ឱវាទ ។ មិនតែប៉ុណ្ណោះ បាន​ប្រព្រឹត្ត​អំពើពុករលួយ រួម​មាន​កាត់​ប្រាក់​ហូបចុក​របស់​កងទ័ព ជាច្រើន​ឆ្នាំ ដោយ​យក​លេស​កសាង​អង្គភាព ស៊ីដាច់​ប្រាក់ឧបត្ថម្ភ​១​ម៉ឺន​ដុល្លារ ដែល​លោក​ឧកញ៉ា លី យ៉ុង​ផាត់ ផ្តល់ជូន​សម្រាប់​ទិញ​រថយន្ត​ប្រើប្រាស់​ក្នុង​អង្គភាព ស៊ីដាច់​ប្រាក់ឧបត្ថម្ភ​ដែល​ក្រសួង កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ផ្តល់​ជូន​នាយ ទា​ហា និង​នាយទាហានរង​ក្នុង​រដូវ​បុណ្យទាន ប្រើ​អំណាច​ទឹកប្រាក់​ជាមួយ​ថ្នាក់លើ​ដើម្បី​ទប់​តំណែង​របស់​ខ្លួន ដែល​ត្រូវ​មន្ត្រី​យោធា​ក្រោម​ឱវាទ​ប្តឹង  ។​

​នៅក្នុង​នោះ មន្ត្រី​យោធា​ក្នុង​អង្គភាព​ក៍​បាន​លើកឡើង​ថា បណ្តឹង​ទាំងឡាយ​ខាងលើ​បាន​អូសបន្លាយ​រយៈពេល​ជា​យូរ​មក​ហើយ ។  ប៉ុន្តែ​នៅតែ​គ្មាន​ចំណាត់ការ​ណាមួយ​ពី​ថ្នាក់លើ ទាំងអស់​គឺ​មានតែ​ការផ្លាស់ប្តូរ​មុខ​តំណែង​មេបញ្ជាការ​មេបញ្ជាការរង អនុ​សេនា​តូច អនុ​សេនា​ធំ និង​មេបញ្ជាការរង​វរៈ ដែល​សុទ្ធសឹង​ជា​ខ្សែបណ្តាញ​របស់លោក អេង ឃាង តែប៉ុណ្ណោះ ។​

​នៅ​ក្នុង​បណ្តឹង​ទាំងនេះ​ស្នើសុំ​អោយ​សារព័ត៌មាន​យើង​ធ្វើការ​ចុះផ្សាយ​និង​មាន ការដោះស្រាយ​ពី​ថ្នាក់ជាតិ បើ​មិន​នោះ​សោត មន្ត្រី​យោធា​ដែល​ផ្តិត​មេដៃ​មាន​ចំនួន​៨០​នាក់ រួម​និង​ក្រុមគ្រួសារ​សាច់ញាតិ​នឹងមិន​ទៅ​បោះឆ្នោត​នៅ​អណត្តិ​ខាង​មុខឡើយ ។​

​ពាក់ព័ន្ធ​សេចក្តីរាយការណ៍​នេះ​ផង​ដែរ នៅវេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០១៦ នេះ យើង​បាន​ទទួល​ទូរស័ព្ទ​ពី​មន្ត្រី​យោធា​ម្នាក់​ក្នុង​ចំ ណោម​៨០​នាក់ ប្រាប់អោយដឹង​ថា កន្លងទៅ ក្រុម​អធិការកិច្ច​លោក​ឧត្តមសេនី យ៍​ទោ​ផ្កាយ ២ សូរ តាន់​រិទ្ធី តំណាង​ដ៍​ខ្ពង់ខ្ពស់​នាយ​ឧត្តមសេនីយ៍ ប៉ុល សារឿ​ន បាន​ចុះមក​ធ្វើ​អធិការកិច្ច ដោយ​បាន​ហៅ​នាយទាហាន និង​ពលទាហាន​ទាំងអស់​១៥៧​នាក់​ធ្វើ​ការសាកសួរ​ម្នាក់​ម្តង រួច​ធ្វើ​របាយការណ៍​ដាក់ជូន​នាយកដ្ឋាន​កងទ័ពជើងគោក នាយ​ឧត្តមសេនីយ៍ មាស សុភា ចាត់វិធានការ​បន្ត ។ ប៉ុន្តែ​រហូត​ម ក​ដល់​បច្ចុប្បន្ន បែរ​ជា​ស្ងាត់ឈឹង គ្មាន​ដំណោះស្រាយ​អ្វី​ទាំងអស់ ។​

​សារព័ត៌មាន​យើង​បាន​ព្យាយាម​ទូរស័ព្ទ​ទៅ​លោក អេង ឃាង មេបញ្ជាកា​ររ​វៈ​សេនា​តូច លេខ​៣០១​។ ប៉ុន្តែ​ទូរ​សព្ទ័​ចូល​តែ​មិន​លើក ៕

 

hunsen_engkheang_meassophea letter_page1

Filed in: ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.