ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង

បង្ក្រាប​រថយន្ត​ម៉ាក​ឡង់​គ្រីស័រ ដឹកឈើ​ប្រណីត​មួយ​ករណី ឃាត់ខ្លួន​មនុស្ស ៥ នាក់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​មណ្ឌលគិរី ៖  ក្រោយពី​មាន​បទបញ្ជា​យ៉ាង​មុតមាំ​របស់​សម្តេច​តេជោ ហ៊ុន សែន កាលពី​ពាក់កណ្តាល​ខែ​មករា ឆ្នាំ​២០១៦​មក គឺ​មាន​ករណី​ចាប់​បង្ក្រាប​បទល្មើស​ព្រៃឈើ​ជាច្រើន​ហូ​ហែរ​បន្តបន្ទាប់ រហូតមក​ដល់​យប់​ថ្ងៃទី​២៨ ខែ​មករា ឆ្នាំ​២០១៦ មាន​មួយ​ករណី​ថ្មី​ទៀត គឺ​យុវជន​មួយក្រុម​ព្រហើន ហ៊ាន​លួច​ដឹក​ឈើ​ខុសច្បាប់ បណ្តាលឲ្យ​កម្លាំង​សមត្ថ​កិច្ច​ខេត្ត​មណ្ឌលគិរី​មាន​ស្នាដៃ​បន្ថែមទៀត​។​

​នៅវេលា​ម៉ោង​១១:៤៥​នាទី យប់​ថ្ងៃ​ខែ​ឆ្នាំ​ខាង​លើ កម្លាំង​អាវុធហត្ថ​ស្រុក​កែវ​សីមា​បាន​សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ខេត្ត​ក្រចេះ ចាប់​បង្ក្រាប​បាន​រថយន្ត​ដឹក​ឈើ​មួយ​គ្រឿង ម៉ាក​ឡង់​គ្រីស័រ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ និង ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់ ។​

​តាម​ប្រភព​ពី​លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​កែវ​សីមា​បានអោយដឹងថា ជនសង្ស័យ​ទី​១​មានឈ្មោះ ឈន ចាន់​រិទ្ធី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ សញ្ជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ភូមិ​ជើង​ឃ្លេ ឃុំ​២​ធ្នូរ ស្រុក​ស្នួល ខេត្ត​ក្រចេះ ទី​២​ឈ្មោះ ចេង រដ្ឋា ភេទ​ប្រុស​អាយុ ១៩​ឆ្នាំ សញ្ជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ស្រែ​ព្រះ ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា ខេត្ត​មណ្ដលគិរី ទី​៣​ឈ្មោះ ចេង រិទ្ធី ភេទ​ប្រុស អាយុ​២២​ឆ្នាំ សញ្ជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ស្រែ​ព្រះ ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី ទី​៤​ឈ្មោះ អៀម ស៊ី​វន ភេទ​ប្រុស អាយុ ២៥​ឆ្នាំ សញ្ជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ជើង​ឃ្លេ ឃុំ​២​ធ្នូរ ស្រុក​ស្នួល ខេត្ត​ក្រចេះ និង ជនសង្ស័យ​ទី​៥ មានឈ្មោះ សម្បត្តិ វេ​ហា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់​ភូមិ​ស្រែ​ខ្ទុម ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី ។ បច្ចុប្បន្ន​ជនសង្ស័យ ព្រមទាំង​វត្ថុតាង​ទាំងអស់​ ​កម្លាំង​អាវុធហត្ថ​កំពង់​ឃាត់ខ្លួន​នៅក្នុង​បរិវេណ​ក្រុមហ៊ុន ប៊​ញ​ហ្វឿក​១ និង ធ្វើការ​បញ្ជូន​ទៅ​ផ្នែក​ជំនាញ​បទល្មើស​ព្រៃឈើ នៅពេល​ក្រោយ​ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់ ៕
​ដោយ ៖ គឹម ចំរើន​

 

IMG-20160130-WA0002 IMG-20160130-WA0000 IMG-20160130-WA0001

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.