ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង ==> កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ ==> ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ៖ ការពង្រឹងកម្លាំងបក្សនៅមូលដ្ឋាន ជាគន្លឹះនៃការបន្តបេសកកម្មបម្រើប្រជាជន និងអភិវឌ្ឍឃុំ-សង្កាត់ឱ្យកាន់តែរីកចម្រើន ==> សេចក្តីជូនដំណឹង និងការបំភ្លឺជាសាធារណៈ ស្តីពីការបំភ្លឺជុំវិញព័ត៌មានពាក់ព័ន្ធនឹងអត្ថលេខនាយទាហានរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សៅ សុវណ្ណី ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន! ==> (បឋម)#ក្រសួងមហាផ្ទៃ​ #រដ្ឋបាលខេត្តកំពង់​ធំ​ ដាក់ក្រុមហ៊ុនពីរចូលបញ្ជីខ្មៅ ព្រោះសង្ស័យឃុបឃិតដេញថ្លៃ តែប៉ុន្មានខែក្រោយស្រាប់តែនិរាករណ៍! តើមានមូលហេតុអ្វីនៅពីក្រោយ? ==> រដ្ឋបាលស្រុកសាលាក្រៅ សហការជាមួយមន្ទីរ ស្ថាប័នជំនាញ ចុះយុទ្ធនាការលាងសម្អាតច្រកទ្វារព្រំដែនអន្តរជាតិព្រំ ដើម្បីលើកកំពស់សោភ័ណភាពតំបន់ ==> ឯកឧត្តម ឧត្តមសេនីយ៍ឯកតាន់ សំ ណាង អគ្គស្នងការរងនគរបាលជាតិអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្តិជូន មន្រ្តីនគរបាលជាតិ នៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង៖ ==> កម្ពុជា-អាស៊ែបៃហ្សង់ បង្ហាញសុទិដ្ឋិនិយមចំពោះការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ==> អភិបាលខេត្តប៉ៃលិន ជូនដំណើរបងប្អូនប្រជាពលរដ្ឋ ត្រឡប់ទៅធ្វើការវិញ បន្ទាប់ពីបានមកលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ តាមរយៈការជិះរថយន្តក្រុងដោយមិនបង់ប្រាក់

បុរស​ម្នាក់​ជា​កម្មករ​រ៉ែ​មាស​រងរបួស​ធ្ងន់ធ្ងរ ទំនង​ដោយសារ​ជម្លោះ​កាប់​ចាក់​គ្នា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

មណ្ឌល​គី​រី ៖ កម្មករ​ធ្វើ​រ៉ែ​មាស​នៅ​ឃុំ​ចុង​ផ្លាស់​ម្នាក់ រងរបួស​ធ្ងន់ធ្ងរ ត្រូវបាន​គេ​បញ្ជូន​មក​ដល់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​នៅ​ព្រលឹម​ថ្ងៃទី​០២ មករា ឆ្នាំ ២០១៦ ។  ហេតុ​ការណ៏​នេះ កើតឡើង​ដោយសារ​ជំលោះ​កាប់​ចាក់​គ្នា  ទើប​បណ្តាលឱ្យ​ភាគី​ម្ខាង​របួស​ផ្នែក​ក្បាល​ធ្ងន់ធ្ងរ​ជាច្រើ​កន្លែង ។

​ក្នុង​ហេតុការណ៍​នេះ​គ្មាន​សមត្ថកិច្ច​ណា​ម្នាក់ ធ្វើការ​អះអាង​ថា កើតឡើង​ម៉ោង​ប៉ុន្មាន និង​បង្ក​ឡើង​ដោយ​មូល​ហេ​ត​អ្វី​នោះឡើយ​។​

​លោក ឡេវ វិបុល នាយប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា​នៅ ព្រឹក​ថ្ងៃ​ទី​០២ មករា ឆ្នាំ ២០១៦ បានបញ្ជាក់​ថា លោក​ពុំ​ទាន់​ដឹងថា បង្ក​ដោយសារ​មូលហេតុ​អ្វី​នៅឡើយ ។ សូមជម្រាបថា គ្មាន​សមត្ថកិច្ច​និង​អាជ្ញាធរ​ណា​ម្នាក់​នៅ​ទី​នោះ​ថា អ្នករងគ្រោះ​ជា​អ្នក​ណា​នោះឡើយ ប៉ុន្តែ​មាន​ប្រភព​ជា​ផ្លូវការ​បាន​អះអាង​ថា អ្នករងគ្រោះ​នោះ​គឺជា​កម្មករ​របស់​ប្រធាន​សហគមន៍​រ៉ែ​មាស ។

​លោក អ៊ុន  ឈាន​លឹម ប្រធាន​សហគមន៍​រ៉ែ​មាស និង​ជា​ម្ចាស់​រណ្តៅ​មាស​ផង​នោះ លោក​បាន​បញ្ជាក់​ប្រាប់ថា អ្នក​រងរបួស​នេះ គឺជា​កម្មករ​របស់​គាត់ ។​

​ក្រុម​គ្រូពេទ្យ​ឱ្យដឹងថា ឈ្មោះ ឈិន សុខ​នី ភេទ​ប្រុស​អាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន​រស់នៅ​ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី ហើយ​បច្ចុប្បន្ន​បាន​បញ្ជូន​អ្នករបួស​ទៅ​ព្យាបាល​នៅ​ភ្នំពេញ ៕
​ហេង ចាន់​ណុប​

IMG-20160102-WA0019 IMG-20160102-WA0020

Filed in: សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.