ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង ==> កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ ==> ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ៖ ការពង្រឹងកម្លាំងបក្សនៅមូលដ្ឋាន ជាគន្លឹះនៃការបន្តបេសកកម្មបម្រើប្រជាជន និងអភិវឌ្ឍឃុំ-សង្កាត់ឱ្យកាន់តែរីកចម្រើន ==> សេចក្តីជូនដំណឹង និងការបំភ្លឺជាសាធារណៈ ស្តីពីការបំភ្លឺជុំវិញព័ត៌មានពាក់ព័ន្ធនឹងអត្ថលេខនាយទាហានរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សៅ សុវណ្ណី ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន! ==> (បឋម)#ក្រសួងមហាផ្ទៃ​ #រដ្ឋបាលខេត្តកំពង់​ធំ​ ដាក់ក្រុមហ៊ុនពីរចូលបញ្ជីខ្មៅ ព្រោះសង្ស័យឃុបឃិតដេញថ្លៃ តែប៉ុន្មានខែក្រោយស្រាប់តែនិរាករណ៍! តើមានមូលហេតុអ្វីនៅពីក្រោយ? ==> រដ្ឋបាលស្រុកសាលាក្រៅ សហការជាមួយមន្ទីរ ស្ថាប័នជំនាញ ចុះយុទ្ធនាការលាងសម្អាតច្រកទ្វារព្រំដែនអន្តរជាតិព្រំ ដើម្បីលើកកំពស់សោភ័ណភាពតំបន់ ==> ឯកឧត្តម ឧត្តមសេនីយ៍ឯកតាន់ សំ ណាង អគ្គស្នងការរងនគរបាលជាតិអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្តិជូន មន្រ្តីនគរបាលជាតិ នៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង៖ ==> កម្ពុជា-អាស៊ែបៃហ្សង់ បង្ហាញសុទិដ្ឋិនិយមចំពោះការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ==> អភិបាលខេត្តប៉ៃលិន ជូនដំណើរបងប្អូនប្រជាពលរដ្ឋ ត្រឡប់ទៅធ្វើការវិញ បន្ទាប់ពីបានមកលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ តាមរយៈការជិះរថយន្តក្រុងដោយមិនបង់ប្រាក់

ជនរងគ្រោះ​ម្នាក់​បាន​ស្លាប់​នៅក្នុង​ហេតុ​ការណ៏គ្រោះថ្នាក់​ចរាចរណ៏​មួយនា​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​នេះ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

មណ្ឌល​គី​រី ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៏​បង្ករ​អោយ​មាន​មនុស្ស​ស្លាប់​លើ​ក​នេះ​បាន​កើតឡើង​នៅ ម៉ោង ៧​និង​៣០​នាទី​ព្រឹក ថ្ងៃទី​១​មករា​ឆ្នាំ​២០១៦​ចំនុច​គីឡូ​ម៉ែត​លេខ​៦៣​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី​។​

​អ្នកឃើញ​ហេតុ​ការណ៏​បាន​អោយដឹងថា គេ​បាន​ឃើញ​រថយន្ត​ប្រភេទ​សាំ​យ៉ុង​ព​ណ៍សរ​មួយគ្រឿង បើកបរ​ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង លើ​កំណាត់​ផ្លូវជាតិ​លេខ​៧៨ លុះ​មកដល់​ចំនុច​កើតហេតុ​ស្រាប់តែ​មាន​ម៉ូតូ​កែច្នៃ​មួយគ្រឿង បើក​បោះពួយ​ចេញពី​ចិញ្ចើម​ផ្លូវ​កាត់​មុខ​រថយន្ត​បង្ករ​អោយ​បុក​គ្នា​ពេញទំហឹង​តែ​ម្ដង​។

​នគរបាល​ចរា​ចរណ៏នៃ​អធិការដ្ឋាន​ស្រុកកែ​វសីមា​បានអោយដឹងថា​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៏​នេះ​បង្ករ​ដោយ​រថយន្ត​សាំ​យ៉ុង​និង​ម៉ូតូ​កែច្នៃ​ក្នុងនោះ​ក៏​មាន​ម្នាក់​ស្លាប់​ផងដែរ​។

​នគរបាល​បន្តថា ជនរងគ្រោះ​ដែល​ស្លាប់​ជា​អ្នកបើកបរ​ម៉ូតូ​មាន​ឈ្មោះ​ជ័យ នៅ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​មាន​ទីលំនៅ​ក្បែរ​កន្លែង​កើតហេតុ​។ ចំនែក​ភាគី​រថយន្ត​សាំ​យ៉ុង​ពាក់​ស្លាក​លេខ 2AH3634 បើកបរ​ដោយ​ឈ្មោះ​យឹង សុ​ផានិត​ភេទ​ប្រុស អាយុ ២៧​ឆ្នាំ​កាន់​ប័ណ្ណបើកបរ​លេខ B.KCH0008501 មាន​ទីលំនៅ​ភូមិ​ឆ្នែង ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវ​សីមា​។​

​សូមបញ្ជាក់​ថា​នគរបាល​ចរាចរណ៏​នៃ​ស្នងការ​ដ្ឋា​ន​ខេត្តមណ្ឌលគិរី​នៅ​ថ្ងៃ​១​មករា​២០១៦​នេះ ក៏​កំពុងតែ​បើក​ប្រតិ​ប​ត្ត​ការ​រឹតបន្តឹង​ចរ​ចរណ៍ នៅក្នុង​ក្រុង​សែន​មនោ​រម្យ​ផងដែរ ៕
​ហេង ចាន់​ណុប​

 

2016_01_01ch1 (4) 2016_01_01ch1 (3)

Filed in: គ្រោះថ្នាក់​ចរាចរណ៍

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.