ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

ពិធី​ចែក​វិញ្ញាបនបត្រ​ដល់​សិក្ខាកាម​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តសៀមរាប ៖ សិក្ខាកាម​សមាជិកសមាគម​អ្នកបើកបរ​ដឹក​ភ្ញៀវ​ទេសចរណ៍​ប្រចាំ​ព្រលាន​អាកាសយានដ្ឋាន​អន្តរជាតិ សៀមរាប ចំនួន​២៣៦​នាក់​និង សិក្ខាកាម​អ្នកបកប្រែ​ភាសា​កូរ៉េ ចំនួន ១១៦​នាក់ ដែល​ទើប​បញ្ចប់​ការសិក្សា ត្រូវបាន​ទទួល​វិញ្ញាបនបត្រ កាលពី​រសៀល​ថ្ងៃ​ទី​៣០ ខែ ធ្នូ ឆ្នាំ​២០១៥ នៅ​សាកលវិទ្យាល័យ​អង្គរ ខេត្តសៀមរាប ក្រោម​អធិបតីភាព​របស់ ឯ​.​ឧ​បណ្ឌិ​តឃឹម ប៊ុន​សុង​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ឯកឧត្តម​ឧកញ៉ា​បណ្ឌិត​សៀង ណាំ​សាកលវិទ្យាធិការ នៃ​សាកលវិទ្យាល័យ​អង្គរ ដោយ​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​មន្ទីរ​សាកលវិទ្យាធិការ​រង ផងដែរ ។​

​បន្ទាប់​ពី​កិច្ច​ស្វាគមន៍​របស់​លោក​ង៉ូវ សេង​កាក់​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​និង​ការប្តេជ្ញាចិត្ត​របស់ តំណាង​សិក្ខាកាម​រួចមក មានប្រសាសន៍​នោះ​ឯកឧត្តម​ឧកញ៉ា​បណ្ឌិត​សៀង ណាំ​សាកលវិទ្យាធិការ​នៃ​សាកល វិទ្យាល័យ​អង្គរ បាន​ធ្វើ​ការបញ្ជាក់​ថា ក្នុង​កិច្ច​សហការ​បាន​ល្អ​ជាមួយ​សមាគម​អ្នកបើកបរ​ដឹក​ភ្ញៀវ​ទេសចរណ៍​ប្រចាំ​ព្រលាន​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប សាកលវិទ្យាល័យ​អង្គរ​បាន​ធ្វើ​ការបណ្តុះបណ្តាល​ដល់ សមាជិកសមាគម​ទាំង ២៣៦​នាក់​ឲ្យ​កាន់តែ​បាន​យល់​ច្បាស់​អំពី​តួនាទី​កាតព្វកិច្ច​របស់ ក្នុង​ការបើកបរ​បម្រើ​ជូន ដល់​ភ្ញៀវ​ទេសចរ​ដែល​ចូល​មក​ទស្សនា​កម្សាន្ត​នៅលើ​ទឹកដី​ប្រវត្តិសាស្ត្រ​សៀមរាប​។ ចំពោះ​ការបណ្តុះបណ្តាល មគ្គុទេសក៍​ភាសារ​កូរ៉េ​នេះ​ជា​វគ្គ​ទី​៥​ហើយ​មាន​ចំនួន ១១៦​នាក់ ដែល​បាន​ឆ្លងកាត់​បណ្តុះបណ្តាល​កន្លង​មក​នៅ សាកលវិទ្យាល័យ​អង្គរ​នេះ ។​

​មានប្រសាសន៍​សំណេះសំណាល​នោះដែរ​ឯ​.​ឧ បណ្ឌិត ឃឹម ប៊ុន​សុង បានបញ្ជាក់​ថា នេះ​គឺជា​លទ្ធផល ដែល​សិក្ខាកាម​បាន​ខិតខំ​សិក្សា​រៀនសូត្រ​រហូត​ទទួលបាន​ជោគជ័យ ដែល​ជា​ផ្នែក​មួយ​ធ្វើឲ្យ​វិស័យ​ទេសចរ មាន​ការរីកចម្រើន ក្នុង​រួមចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​ក្នុង​យុគសម័យ​សកលភាវូបនីយកម្ម និង ការ​ដែល​កម្ពុជា ត្រូវ​ត្រៀម​ខ្លួន ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​។​

​ឯកឧត្តម​បណ្ឌិត​ក៏​បាន​លើក​ផងដែរ​ថា ក្រោម​កិច្ច​ដឹកនាំ​ដ៏ ឈ្លាសវៃ​ប្រកប​ទៅ​ដោយ​គតិបណ្ឌិត​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ដាក់ចេញ​នូវ គោលនយោបាយ និង យុទ្ធសាស្ត្រ​ក្នុង​ការអភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ ដែល​ជា​វិស័ល​ស្នូល​មួយ​នៃ​កំណើន​សេដ្ឋ កិច្ច​ជាតិ និង កំពុង​បន្ត​ជម្រុញ​ការអភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​កម្ពុជា​ជា​ទេសចរណ៍​វប្បធម៌ ធម្មជាតិ ប្រវត្តិសាស្ត្រ ប្រកបដោយ​គុណភាព និង​ចីរភាព ដោយ​ប្រកាន់ខ្ជាប់​នូវ​ទស្សនៈ (​ការអភិវឌ្ឍន៍​បម្រើ​ឲ្យ​ការអភិរក្ស និង ការអភិរក្ស បម្រើ​ឲ្យ​ការអភិវឌ្ឍន៍ )​ដើម្បី​ចូលរួម​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច និង លើកស្ទួយ​ជីវភាព​របស់​ប្រជាពលរដ្ឋ​សំខាន់ ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​បៃតង ដែល​ជា​និន្នាការ​រួម​នៃ​ពិភពលោក​បច្ចុប្បន្ន ។​ឯ​.​ឧ​បណ្ឌិ​តឃឹម ប៊ុន​សុង​បាន​គូសបញ្ជាក់ថា កត្តា​នេះ​ចាំបាច់​ត្រូវ​ការអនុវត្ត​ទន្ទឹមគ្នា និង បង្កើន​សមត្ថភាព​ប្រកួតប្រជែង​ជា​ការធានា​ចីរភាព ដែល កើតចេញពី​ការអភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ ក្នុង​តំបន់ ។

​ទាំងនេះហើយ​ដែល​តម្រូវ​ធ្វើឲ្យ​ខេត្ត​គោលដៅ​របស់​ភ្ញៀវទេសចរ​ពិភពលោក​បន្ត​ធ្វើការ​អភិរក្ស អភិវឌ្ឍន៍​ការពារ កែលម្អ​ក្រុង​ប្រវត្តិសាស្ត្រ ដែល​សម្បូរ​ទៅដោយ​សម្បត្តិ វប្បធម៌ និង ធនធានធម្មជាតិ​ហើយ​ក៏​ជា​គោលដៅ​ទេសចរណ៍​របស់​ជាតិ ។
​កត្តា​ទាំងនេះហើយ​ទើប​រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​គ្រប់គ្រង និង អភិវឌ្ឍន៍​គោលដៅ​ទេសចរណ៍​សំខាន់ៗ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ និង​ប្រុងប្រយ័ត្ន​ខ្ពស់​ព្រមទាំង​ជម្រុញ​ការវិនិយោគ​វិស័យ​ទេសចរណ៍ ក្នុង​ការបង្កើត​ផលិតផល​ទេសចរណ៍​ថ្មីៗ​ប្រកបដោយ​គុណភាព​ដើម្បី​ទ្រទ្រង់​ដល់​សកម្មភាព​ទេសចរណ៍​បាន​យូរអង្វែង​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ផង ដែរ​។​ក្នុងនោះដែរ​ឯកឧត្តម​បណ្ឌិត ក៏​បាន​លើក​ផងដែរ ពី​ការផ្អាក់​ធ្វើ​និង ប្តូរ​ប័ណ្ណបើកបរ ដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បានប្រកាស ដើម្បី​ធ្វើ​ការពិភាក្សា​ទៅ​លើ​តម្លៃ​សេវា​ឲ្យបាន​សមស្រប កុំឲ្យ​ធ្លាក់​ទៅលើ​បន្ទុករបស់​ប្រជាពលរដ្ឋ ក្នុង​ការសម្រួល​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ផងដែរ ។ ក្នុងនោះដែរ បងប្អូន​ជា​សមាជិក សមាគមន៍ អ្នកបើកបរ​ដឹក​ភ្ញៀវ​ទេសចរណ៍​ក៏​បាន​ធ្វើការ​សាទរ​ចំពោះ​ការសន្តោសប្រណី ដល់​ប្រជាព​រដ្ឋ ក្នុង​ការផ្តល់​នូវ​កម្រៃ មួយ​ដែល​ប្រជាពលរដ្ឋ​យើង​ទទួលយកបាន​ពីព្រោះ​ថា​តម្រូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ​ដែល​មាន​យានយន្ត​គឺ បណ្ណ័បើកបរ​ប្រចាំថ្ងៃ​របស់​ពួកគាត់ ៕
​ដោយ ៖ លុច ណា​ម​

 

2015_12_31g (1) 2015_12_31g (2) 2015_12_31g (3)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.