ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង ==> កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ ==> ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ៖ ការពង្រឹងកម្លាំងបក្សនៅមូលដ្ឋាន ជាគន្លឹះនៃការបន្តបេសកកម្មបម្រើប្រជាជន និងអភិវឌ្ឍឃុំ-សង្កាត់ឱ្យកាន់តែរីកចម្រើន ==> សេចក្តីជូនដំណឹង និងការបំភ្លឺជាសាធារណៈ ស្តីពីការបំភ្លឺជុំវិញព័ត៌មានពាក់ព័ន្ធនឹងអត្ថលេខនាយទាហានរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សៅ សុវណ្ណី ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន! ==> (បឋម)#ក្រសួងមហាផ្ទៃ​ #រដ្ឋបាលខេត្តកំពង់​ធំ​ ដាក់ក្រុមហ៊ុនពីរចូលបញ្ជីខ្មៅ ព្រោះសង្ស័យឃុបឃិតដេញថ្លៃ តែប៉ុន្មានខែក្រោយស្រាប់តែនិរាករណ៍! តើមានមូលហេតុអ្វីនៅពីក្រោយ? ==> រដ្ឋបាលស្រុកសាលាក្រៅ សហការជាមួយមន្ទីរ ស្ថាប័នជំនាញ ចុះយុទ្ធនាការលាងសម្អាតច្រកទ្វារព្រំដែនអន្តរជាតិព្រំ ដើម្បីលើកកំពស់សោភ័ណភាពតំបន់ ==> ឯកឧត្តម ឧត្តមសេនីយ៍ឯកតាន់ សំ ណាង អគ្គស្នងការរងនគរបាលជាតិអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្តិជូន មន្រ្តីនគរបាលជាតិ នៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង៖ ==> កម្ពុជា-អាស៊ែបៃហ្សង់ បង្ហាញសុទិដ្ឋិនិយមចំពោះការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ==> អភិបាលខេត្តប៉ៃលិន ជូនដំណើរបងប្អូនប្រជាពលរដ្ឋ ត្រឡប់ទៅធ្វើការវិញ បន្ទាប់ពីបានមកលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ តាមរយៈការជិះរថយន្តក្រុងដោយមិនបង់ប្រាក់

ពិធី​ប្រកាស​បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ នៅ​ភូមិ​ភ្នំ​លាវ ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​)៖ នៅ​រសៀល​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៩ មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​កែប បាន​រៀបចំ​ពិធី​ប្រកាស​បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ស្ថិតក្នុង​ភូមិ​ភ្នំ​លា​វ ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ក្រោម​អធិបតីភាព លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប​។​

​ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក​ប្រធាន​មន្ទីរ​ពាក់ព័ន្ធ និង​មន្ទីរ​អង្គភាព​ជំនាញ​ជុំវិញ​ខេត្ត កងកម្លាំង​ទាំង​បី អភិបាលស្រុក​ដំណាក់​ចង្អើរ អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ខាងលើ​។​

​តាម​របាយការណ៍​របស់ លោក វ៉ៅ សុខា ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​កែប បានឲ្យដឹងថា នីតិវិធី​នៃ​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​មាន​៥​ដំណាក់កាល​រួមមាន​៖
​ទី​១-​ត្រៀម​រៀបចំ គឺ​ការកំណត់​តំបន់​ធ្វើការ​វិនិច្ឆ័យ ការបង្កើត​គណៈកម្មកា​រ​រដ្ឋបាល ការ​ជូ​ដំណឹង កិច្ចប្រជុំ​ផ្សព្វផ្សាយ និង​ដំណើរការ​ផ្សព្វផ្សាយ ពី​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​។​
២-​ប្រតិ​ប​តិ្ត​ការ​បច្ចេកទេស គឺ​ការចុះ​កំណត់​ព្រំ វាស់វែង និង​វិនិច្ឆ័យ ដើម្បី​កសាង​ប្លង់​សុរិយោដី និង​បញ្ជី​ឈ្មោះ​ម្ចាស់​ដី​។​
៣-​បិទ​ផ្សាយ​សាធារណៈ​នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ (​ប្លង់​សុរិយោដី និង​បញ្ជី​ឈ្មោះ​ម្ចាស់​ដី​) រយៈពេល​១៥​ថ្ងៃ ដើម្បី​ទុក​លទ្ធភាព​ឲ្យ​ម្ចាស់​ដី និង​អ្នក​ដែល​ពាក់ព័ន្ធ ធ្វើការ​ផ្ទៀងផ្ទាត់​ឈ្មោះ ស្ថានភាព​គ្រួសារ និង​ក្បាល​ដី​របស់​ខ្លួន ព្រមទាំង​ធ្វើ​ការតវ៉ា ក្នុងករណី​មាន​ការខុសឆ្គង​។​
៤-​សម្រេច​លើ​ឯកសារ​វិនិច្ឆ័យ គឺ​របាយការណ៍​ពី​លទ្ធផល​នៃ​ការបិទ​ផ្សាយ​ជា​សាធារណៈ នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ​របស់​គណៈ​កម្ម​ការ​រដ្ឋបាល ជូន​អភិបាលខេត្ត​ដើម្បី​ពិនិត្យ និង​សម្រេច​លើ​ការផ្តល់​សិទ្ធិ​ចំពោះ​ក្បាល​ដី​ណា​ដែល​មិន​មាន​ទំនាស់ ឬ​មិន​មាន​ពាក់ព័ន្ធ​នឹង​ដី​រដ្ឋ​។​និង​ទី​៥-​ការចុះបញ្ជី​ប័ណ្ណ និង​ចែក​ប័ណ្ណ​ជូន​ម្ចាស់​ដី​។​

​ក្នុងឱកាស​នោះ​ដែរ លោក កែ​ន សត្ថា អភិបាលខេត្ត​កែប បានបញ្ជាក់​ថា ការកំណត់​វិនិច្ឆ័យ​ចុះបញ្ជី​ដីធ្លី​ជា​លក្ខណៈ​ប្រព័ន្ធ គឺ​ត្រូវ​ឆ្លងកាត់​ច្រើន​ដំណាក់កាល ដូចជា​ការផ្សព្វផ្សាយ​ប្រកាស​កំណត់​តំបន់​វិនិច្ឆ័យ ពិសេស​ការជូនដំណឹង​ជា​សាធារណៈ​ដល់​ប្រជាពលរដ្ឋ​ក៏ដូចជា​សាធារណៈ​ជន​ទាំង​អស់ ដោយ​ផ្សព្វផ្សាយ​តាមរយៈ វុទ្យុ ទូរទស្សន៍ និង​បណ្តាញសារព័ត៌មាន​ផ្សេងៗ ដើម្បី​ឲ្យ​ម្ចាស់​ក្បាលដី​ដែល​មាន​ទីលំនៅ​ឆ្ងាយ​បាន​ជ្រាប និង​មក​ចង្អុលបង្ហាញ​ទីតាំង​ព្រំប្រទល់​ដី​របស់​ខ្លួន​ដើម្បី​ផ្តល់​ជា​ព័ត៌មាន និង​ឯកសារ​ចាំបាច់​ដល់​មន្ត្រី​អនុវត្ត​ការងារ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​។​

​លោក កែ​ន សត្ថា បាន​បញ្ជាក់បន្ថែម ដោយ​ជំរុញ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​ក្បាលដី​នៅ​ភូមិ​ភ្នំ​លាវ ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ទាំងអស់​មេត្តា​ចូលរួម​ពិនិត្យ​ទិន្នន័យ​ដែល​បាន​បិទ​ផ្សាយ​ក្នុង​រយៈពេល​១៥​ថ្ងៃ​(​រាប់​ទាំង​ថ្ងៃ​ឈប់សំរាក​)​ដែល​មាន​ទីតាំង​ស្ថិតនៅ “​ផ្ទះ​មេព្រៃ​” ក្នុង​ឃុំ​ពងទឹក ដើម្បី​ធានា​នូវ​ភាពត្រឹមត្រូវ ក្នុងករណី​ពិនិត្យឃើញថា ទិន្នន័យ​ដែល​បាន​បិទ​ផ្សាយ​ពុំ​មាន​ភាពជាក់លាក់ ឬ​មិន​ពេញលេញ មិន​គ្រប់គ្រាន់ សាធារណៈ​ជន​ទាំង​អស់ និង​ស្ថាប័ន​ពាក់ព័ន្ធ មាន​សិទ្ធិ​សុំ​មន្ត្រី​ជំនាញ​ជួយ​បំភ្លឺ​លើ​ខ្លឹមសារ​នៃ​ឯកសារ​ដែល​បាន​បិទ​ផ្សាយ​ជា​សាធារណៈ​នោះ​។​

​ជា​ចុងក្រោយ លោក​អភិបាលខេត្ត​កែប ក៏​សូម​ផ្តាំផ្ញើ​ដល់​មហាជន ពិសេស​ប្រជាពលរដ្ឋ​គ្រប់​មូលដ្ឋាន សូម​កុំ​ជឿ​ការ​ញុះញង់​របស់​ក្រុម​ឧទ្ទាម​ក្បត់ជាតិ មាន ទណ្ឌិត សម រង្សុី ជា​មេក្លោង ដែល​គេ​កំពុង​ដឹកនាំ​ក្រុម​ឧទ្ទាម​ក្រៅ​ស្រុក​មក​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ គឺ​ពួកគេ​កំពុង​រៀបចំ​ផែនការ​វិលត្រឡប់​មក​ធ្វើ​រដ្ឋប្រហារ​នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ខាងមុខនេះ​។​ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​កុំ​ជៀការ​បោក​បញ្ឆោត​ហើយ​កុំទៅ​ចូលរួម​ក្នុង​ចលនា​ជាមួយ​ពួក​ក្បត់ជាតិ​នោះ​ឲ្យសោះ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.