ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង ==> កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ ==> ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ៖ ការពង្រឹងកម្លាំងបក្សនៅមូលដ្ឋាន ជាគន្លឹះនៃការបន្តបេសកកម្មបម្រើប្រជាជន និងអភិវឌ្ឍឃុំ-សង្កាត់ឱ្យកាន់តែរីកចម្រើន ==> សេចក្តីជូនដំណឹង និងការបំភ្លឺជាសាធារណៈ ស្តីពីការបំភ្លឺជុំវិញព័ត៌មានពាក់ព័ន្ធនឹងអត្ថលេខនាយទាហានរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សៅ សុវណ្ណី ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន! ==> (បឋម)#ក្រសួងមហាផ្ទៃ​ #រដ្ឋបាលខេត្តកំពង់​ធំ​ ដាក់ក្រុមហ៊ុនពីរចូលបញ្ជីខ្មៅ ព្រោះសង្ស័យឃុបឃិតដេញថ្លៃ តែប៉ុន្មានខែក្រោយស្រាប់តែនិរាករណ៍! តើមានមូលហេតុអ្វីនៅពីក្រោយ? ==> រដ្ឋបាលស្រុកសាលាក្រៅ សហការជាមួយមន្ទីរ ស្ថាប័នជំនាញ ចុះយុទ្ធនាការលាងសម្អាតច្រកទ្វារព្រំដែនអន្តរជាតិព្រំ ដើម្បីលើកកំពស់សោភ័ណភាពតំបន់ ==> ឯកឧត្តម ឧត្តមសេនីយ៍ឯកតាន់ សំ ណាង អគ្គស្នងការរងនគរបាលជាតិអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្តិជូន មន្រ្តីនគរបាលជាតិ នៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង៖ ==> កម្ពុជា-អាស៊ែបៃហ្សង់ បង្ហាញសុទិដ្ឋិនិយមចំពោះការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ==> អភិបាលខេត្តប៉ៃលិន ជូនដំណើរបងប្អូនប្រជាពលរដ្ឋ ត្រឡប់ទៅធ្វើការវិញ បន្ទាប់ពីបានមកលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ តាមរយៈការជិះរថយន្តក្រុងដោយមិនបង់ប្រាក់

​លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត បាន​ចុះ​សួរសុខទុក្ខ​និង នាំយក​អំណោយ​ជូន ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់ កាលពី​យប់​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០១៩

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក ថ្ងៃ​ពុធ ៣​កើត ខែ​កត្តិក ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៩ លោក ជាវ តា​យ អភិបាលខេត្ត និង​ជា​ប្រធាន​គណ​:​កម្មា​ធិ​ការ​សាខា​កាកបាទក្រហមក​ម្ពុ​ជា​ខេត្ត​កំពត បាន​ដឹកនាំ​សមាជិក សមាជិកា គណៈកម្មាធិការ​សាខា ចុះសួរសុខទុក្ខ​និង នាំយក​អំណោយ​មនុស្សធម៌​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន​រា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់ ចំនួន​២៣២​គ្រួសារ នៅ​ស្រុក​អង្គរជ័យ និង ស្រុក​ឈូក ខេត្ត​កំពត​។​

​អំណោយ​នេះ​ដែល​ត្រូវ​ផ្តល់ជូន​នាពេលនេះ មាន​ថវិកា​សរុប ៣៧,៦០០,០០០​រៀល សម្រាប់​ឧបត្ថម្ភ​ជូន​ដល់​ប្រជាពលរដ្ឋ​រលំ​ផ្ទះ​ទាំងស្រុង​ចំនួន​៨​គ្រួសារ , ធ្លាក់​ផ្ទះ​ពីលើ​ជើងតាង​ចំនួន​១៨​គ្រួសារ , និង​របើក​ដំបូល​ផ្ទះ ចំនួន​២០៦​គ្រួសារ​។​ក្រៅពី​នោះ​សាខា​បាក​បទ​ក្រហម​កម្ពុជា​ខេត្ត​កំពត ក៏​បាន​ឧបត្ថម្ភ​ថវិកា​សរុប ១,៧៥០,០០០​រៀល​ថែមទៀត ជូន​ដល់​ប្រជាពលរដ្ឋ​រងរបួស​ដោ​យ​សារ​ខ្យល់​កន្ត្រាក់​ចំនួន​៣​នាក់ ដែល​កំពុង​ស្នាក់នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​អង្គរជ័យ​។​

​ដោយឡែក លោក ជាវ តា​យ អភិបាល​ខេត្ត​ក៏​បាន​ឧបត្ថម្ភ​ថវិកា​សរុប ១,០៨០,០០០​រៀល ដល់​យុវជន​កាកបាទក្រហម​ចំនួន​១៦​នាក់ , កងកម្លាំង​ប្រជា​ការពារ​ចំនួន ៣២​នាក់ , និង​ក្រុមប្រឹក្សា​ឃុំ​ចំនួន​៦​នាក់​ផង​ដែរ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.