ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ហេតុ​ម៉េច​បាន​អត់​ចាត់ការ​ទៅលើ​លោក ជូ កុ​ល្លា និង​លោក ហេង រស់ រឿង​ ដាក់​កំណត់​យក​លុយ​រថយន្ដ​ដឹកជញ្ជូន​ទំនិញ​?

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តកំពង់ធំ ៖ ប្រធាន​-​អនុប្រធាន និង​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​ត្រើយ​ម្យ៉ាប ឃុំ​ប្រាសាទ ស្រុក​សន្ទុក ខេត្ត​កំពង់ធំ ក្រោម​ការគ្រប់គ្រង​របស់ លោក ហេង រស់ ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៦ ស្រុក​សន្ទុក​នេះ កំពុង​សប្បាយ​ប្រមូល​លុយ​តាម​របៀប​ពុករលួយ ដោយ​បង្ខំ​ឱ្យ​រថយន្ដ​ដឹកទំនិញ​ផ្សេងៗ ជាពិសេស រថយន្ដ​ដឹក​កសិផល បង់លុយ​ឱ្យ​ពួកគេ​តាម​ការកំណត់ បើ​មិន​ដូច្នោះ​ទេ ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត នឹង​ចោទថា អ៊ីចេះ​អ៊ីចុះ មិន​ឱ្យ​ទៅ​មុខ​បាន​ឡើយ​។​

​តាម​ការអះអាង​របស់​ក្រុម​ឈ្មួញ និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ ក៏ដូចជា​ដឹកជញ្ជូន​កសិផល បានឲ្យ ព័ត៍មាន​យើង ដឹងថា ទោះបី​ពួកគេ​ដឹកទំនិញ ឬ​ដឹក​កសិផល​ផ្ទុក​មិន​លើស​ទម្ងន់​ក៏ដោយ ក៏​ត្រូវតែ​បង់​លុយ​តាម​ការកំណត់​របស់​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ក្នុង​ស្រុក​សន្ទុក​នេះដែរ ទើប​អាច​បន្ត​ដំណើរ​ទៅ​មុខ​បាន​។ ក្រុម​អ្នក​ដឹក​ទំនិញ​និយាយថា អើ​… បើសិនជា ពួក​គាត់​ដឹក​លើស​ទម្ងន់​ទៅ វា​សម​ណាស់​នឹង​ឃាត់ទុក ធ្វើការ​ផាកពិន័យ​តាមច្បាប់ ប៉ុន្តែ​នេះ ពួកគាត់​មិន​បាន​ដឹក​លើស​ទេ ប៉ុន្តែ​ពួក​មន្ត្រី​ទាំងនោះ យក​អាការ​កំណត់ឱ្យ​បង់​លុយ​នោះ ធ្វើ​ជា​មុខរបរ​ជា​អលជ្ជី​ទៅវិញ តើ​ស័ក្ដិសម​ជា​មន្ត្រី​បម្រើការ​រាជការ​ដែរ​ទេ​?

​ក្រុម​ឈ្មួញ និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ បាន​ប្រាប់​ឱ្យដឹងថា លោក ហេង រស់ ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៦ ស្រុក​សន្ទុក ខេត្ត​កំពង់ធំ អាច​ប្រព្រឹត្តិ​អំពើពុករលួយ គាបសង្កត់​ក្រុម​អ្នក​ដឹក​ទំនិញ​យកលុយ​តាម​ការកំណត់​នេះ គឺ​ដោយសារ​មាន​ការឃុបឃិត​គ្នា​ជាមួយ លោក ជូ កុ​ល្លា ប្រធាម​ន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កំពង់ធំ​នេះ​តែម្ដង ព្រោះ​គេ​សង្កេត​ឃើញ លោក ជូ កុ​ល្លា ឧស្សាហ៍​ចុះឡើងៗ​ទៅកាន់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៦ ស្រុក​សន្ទុក​នេះ​ញឹកញាប់​ណាស់ គឺ​ទៅ​យកលុយ​ពី លោក ហេង រស់ ដែល​ជា​ប្រធាន​ស្ថានីយ៍​ជញ្ជីង​។ មាន​ពាក្យ​និយាយា​ចំអក​ថា ដល់ពេល លោក ជូ កុ​ល្លា ទៅ​កន្លែង​ជញ្ជីង​យកលុយ​ញឹកញាប់​ពេក​ទៅ ធ្វើឱ្យ លោក ហេង រស់ ប្រធាន​ស្ថានីយ៍​ជញ្ជីង ធុញ​ថប់​… ខឹង​មិន​ស្ទើរ​ទេ​។​

​រឿង​ដែល​គួរឱ្យ​ឈឺចាប់​នោះ គឺថា អា​ដឹក​ត្រឹមត្រូវ​តាម​ការកំណត់​ទម្ងន់ គឺ​ក្រុម​មន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ក្នុង​ស្រុក​សន្ទុក ចាប់​ឃាត់​ធ្វើការ​ផាកពិន័យ​ស្ទើរតែ​ទាំងអស់​, ប៉ុន្តែ​បែរជា​ឃុបឃិត​ជាមួយ​មេ​ឈ្មួញ​ដឹក​ទំនិញ​រថយន្ដ​ធំៗ​ខ្នាត​យក្ស​ទៅវិញ គឺ​បើកដៃ​ឲ្យ​ឈ្មួញ​ម្ចាស់​រថយន្ត​ធំៗ​ផ្ទុកទំនិញ​លើស​ទម្ងន់​បើកបរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៦ តាម​អំពើ​ចិត្ត​ដោយ​មិន​ខ្វល់​ពី​ការ​ខូច​ផ្លូវ​ឬ​បាក់​ស្ពាន​នោះ​ទេ​… អា​ត្រឹមត្រូវ ចាប់​ឃាត់​ផាកពិន័យ ? អា​មិន​ត្រឹមត្រូវ បែរ​ជា​បើកដៃ​ឱ្យ​ទៅ​មុខ​យ៉ាង​រលូន​… នេះហើយ ការងារ​ជំនាញ​របស់​ប្រធាន​-​អនុប្រធាន និង​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​ត្រើយ​ម្យ៉ាប ឃុំ​ប្រាសាទ ស្រុក​សន្ទុក​។​

​ក្រុម​ឈ្មួញ និង​ក្រុម​អាជីវករ​ដឹកជញ្ជូន​ទំនិញ ដឹកជញ្ជូន​កសិផល ឆ្លងកាត់​ផ្លូវ​ជាតិ​លេខ​៦ ក្នុង​ស្រុក​សន្ទុក ខេត្ត​កំពង់ធំ បាន​ប្រាប់ ព័ត៍មាន​យើង​ថា ក្នុង​មួយ​ថ្ងៃៗ​មាន​រថយន្ត​ធុន​ធំ​ដឹក​ទំនិញ​ផ្ទុក​លើស​ទម្ងន់​រាប់រយ​គ្រឿង​បើកបរ​ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ក្នុង​ស្រុក​សន្ទុក​។ ដូច្នេះ​ក្នុង​មួយថ្ងៃៗ​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ស្រុក​សន្ទុក អាច​ប្រមូល​លុយ​បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​យក​ទៅ​ចែក​គ្នា​ធ្វើ​មាន​ធ្វើ​បាន​យ៉ាង​សុខ​ស្រួល មិន​ខ្វល់​ពី​ផ្លូវជាតិ​រងគ្រោះ ខូចខាត​អ្វី​ឡើយ ពីព្រោះ​មិន​មែន​ជា​ផ្លូវ​ម៉ែ​-​ឪ​របស់គេ​។

​បើ​តាម​មន្ត្រី​ស្មោះត្រង់ បានឲ្យដឹងថា ការ​ដែល​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៦ ស្រុក​សន្ទុក ហ៊ាន​ប្រែក្លាយ​ជញ្ជីង​ថ្លឹង​រថយន្ត​ឲ្យទៅ​ជា​ជញ្ជីង​ថ្លឹង​លុយ ធ្វើ​ជា​មុខរបរ​ប្រមូល​លុយ​ជា​អលជ្ជី​នោះ គឺ​មាន​ការឃុបឃិត​បើកដៃ​ពី​ចៅហ្វាយនាយ​របស់​ពួកគេ ដូចជា ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​កំពង់ធំ និង​មន្ត្រីជាន់ខ្ពស់​នៅ​ក្រសួង​សាធារណការ ទទួលបន្ទុក​ជញ្ជីង​ត្រួតពិនិត្យ ទើប​អ្វីៗ​អាច​ប្រព្រឹត្តិទៅបាន​ដោយ​រលូន​។ ប្រសិនបើ​គ្មាន​ការឃុបឃិត​ជា​ប្រព័ន្ធ​ទេនោះ គឺ​មន្ត្រី​ប្រចាំ​ស្ថានីយ៍​មួយ​កន្លែង​នេះ មិន​ហ៊ាន​ឃុបឃិត​ឲ្យ​រថយន្ត​ធុន​ធំ​កែច្នៃ​ដឹក​លើស​ទម្ងន់​បើកបរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៦ តាម​អំពើ​ចិត្ត​នោះឡើយ​។​

​មន្ត្រី​ស្មោះត្រង់ និង​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​សន្ទុក ខេត្ត​កំពង់ធំ បាន​អំពាវនាវ​ឲ្យ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ពិនិត្យ​ឡើងវិញ​ជា​បន្ទាន់​ផង​ទៅលើ​លោក ជូ កុ​ល្លា ប្រធាម​ន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កំពង់ធំ និង​លោក ហេង រស់ ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៦ ស្រុក​សន្ទុក ចំពោះ​ការប្រព្រឹត្តិ​អំពើ​ពុករលួយ​យ៉ាង​គឃ្លើន​បែបនេះ​… អំពើ​ពុករលួយ​នេះ កើត​មាន​យូរណាស់​ហើយ ប៉ុន្តែ​មិនដឹងថា ហេតុ​ម៉េច​បាន​ជា​ថ្នាក់លើ មិន​ស្រាវជ្រាវ​បង្ក្រាប​? ឬ​មួយ​ក៏​មាន​ការចូល​ហ៊ុន​គ្នា​ជា​ប្រព័ន្ធ​ជាមួយ​ថ្នាក់លើ​មែន​?

​ក្រុមមន្ត្រី​ស្មោះត្រង់ ក៏​បាន​ធ្វើ​ការអំពាវនាវ​ឲ្យ លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការស៊ើបអង្កេត​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់​ក្រុមមន្ត្រី​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ស្រុក​សន្ទុក​នេះ​ឱ្យបាន​ហ្មត់ចត់​ផង ព្រោះ​អំពើពុករលួយ​របស់​ពួកគេ​ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់​រួចមកហើយ​។​

​អ្នក​កត់សម្គាល់​រឿង​ពុករលួយ​នេះ បាន​ប្រាប់​ព័ត៍មាន​យើង ថា រឿងអាស្រូវ​ពុករលួយ​និង​ទង្វើ​មិន​ប្រក្រតី​របស់​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៦ ភូមិ​ត្រើយ​ម្យ៉ាប ឃុំ​ប្រាសាទ ត្រូវបាន​បណ្ដាញ​ព័ត៌មាន​នានា​ចុះផ្សាយ​ជា​បន្តបន្ទាប់​ចាប់តាំងពី​អំឡុង​ឆ្នាំ​២០១៨ រហូតមកដល់​ពេលនេះ​, ក៏ប៉ុន្តែ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បែរ​ជា​សំងំស្ងៀម​ធ្វើ​មិនដឹង មិនឮ​អ្វី​ទាំងអស់ ហើយ​ទុក​ឲ្យ​មន្ត្រី​ពុករលួយ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត , យក​ជញ្ជីង​របស់​រដ្ឋ បង្កើត​ជា​មុខរបរ​ប្រមូល​លុយ​សម្រាប់​បក្ខពួក និង​ក្រុមគ្រួសារ​របស់​ពួកគេ​ទៅ​វិញ​។​

​ករណីនេះ ព័ត៍មាន​យើង រង់ចាំ​ការបំភ្លឺ​បកស្រាយ​ដោយ​រីករាយ ពី​គ្រប់ភាគី​ពាក់ព័ន្ធ ជាពិសេស លោក ជូ កុ​ល្លា ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​កំពង់ធំ និង​លោក ហេង រស់ ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ដ​ស្រុក​សន្ទុក​, ហើយ​យើង​សន្យាថា ប្រសិន​បើ​ភាគី​អាជីវករ​ដឹកទំនិញ និង​ក្រុមមន្ត្រី​ស្មោះត្រង់ មាន​ព័ត៌មាន​ច្បាស់​ការណ៍​យ៉ាងណា​ទៀត​នោះ យើង​ក៏​នឹង​ផ្សាយ​ជា​បន្ត​ទៀត​ផង​ដែរ​៕
(​ដោយ គេហទំព័រ កម្ពុជា​អភិវឌ្ឍន៍​)
www.Kap-news.com
077797952/0887797952
WhatsApp=012580455

Filed in: ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.