ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ ==> ម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិត ==> ប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពរោងចក្រ DSS ខេត្តបាត់ដំបង ==> សម្ដេចតេជោ ហ៊ុន សែន ណែនាំឱ្យស្រាវជ្រាវរក អ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា​ ព្រមទាំងណែនាំឱ្យអ្នករកស៊ីបែបនេះ ដកខ្លួនជាបន្ទាន់ ==> អភិបាលខេត្តរតនគិរី ដឹកនាំប្រជុំបូកសរុបការងារ ចុះត្រួតពិនិត្យ និងធ្វើរដ្ឋបាលចំហរប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ==> ម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិត ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តបន្ទាយមានជ័យ ==> កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ចុះរដ្ឋបាល៩០ទីតាំង រកឃើញជនបរទេសស្នាក់នៅចំនួន ៤៩៤នាក់ តែមិនពាក់ព័ន្ធបទល្មើស Online Scams ទេ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសំណេះសំណាលជាមួយក្រុមភ្លេងកាយរឹទ្ធិ ត្រៀមចេញទៅប្រកួតក្រុមភ្លេងកាយរឹទិ្ធថ្នាក់ជាតិ លើកទី៣ ==> សម្តេចតេជោ ហ៊ុន សែន ប្រាប់អ្នកសារព័ត៌មានថៃឱ្យពិនិត្យប្រសាសន៍សម្តេចឡើងវិញ៖ ការប្រើកម្លាំងដោះស្រាយបញ្ហាព្រំដែន មិនមែនជាជម្រើសរបស់កម្ពុជាឡើយ

ចាប់ពី​ឆ្នាំ​២០២០​តទៅ គ្រប់​គម្រោង និង​កញ្ចប់​ថវិកា​សម្រាប់​រៀប​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​នៅតាម​មូលដ្ឋាន គឺ​ត្រូវ​ប្តូរ​ពី​ផ្លូវ​ក្រាល​ខ្សាច់​ភ្នំ ទៅ​ជា​ផ្លូវ​ចាក់​ប៉េតុង ឬ​ផ្លូវ​អ៊ុត​កៅស៊ូ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ស្វាយរៀង​៖ នា​ព្រឹក​ថ្ងៃ​ពុធ ៣​កើត ខែ​ក​ត្ដិក ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៩​នេះ នៅ​សាលប្រជុំ​ន​ន្ទី អគារ ខ សាលាខេត្ត​ស្វាយរៀង មាន​រៀបចំ​វេទិកា​ពិគ្រោះ​យោបល់​ក្នុង​ការរៀបចំ និង​កសាង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល ២០២០-២០២២ និង​ផ្សព្វផ្សាយ​សិក្ខាសាលា​សមាហរណកម្ម​វិនិយោគ​បី​ឆ្នាំ​រំកិល​ក្រុង ស្រុក និង​ឃុំ សង្កាត់ នៅ​ថ្នាក់​ក្រុង ស្រុក ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សម្របសម្រួល​បច្ចេកទេស​ក្រុមប្រឹក្សា​ខេត្ត​ស្វាយរៀង និង​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្ដម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត លោក លោកស្រី​នាយករង​រដ្ឋបាល​សាលាខេត្ត លោក លោកស្រី​ប្រធាន​មន្ទីរ​-​អង្គភាព អភិបាលក្រុង ស្រុក ព្រមទាំង​លោក លោកស្រី ដែល​ជា​តំណាង​អង្គការ​សង្គម​ស៊ីវិល​នានា​ក្នុង​ខេត្ត ។​

​មានប្រសាសន៍​បើក​អង្គ​វេទិកា​នា​ឱកាស​នោះ ជាមួយនឹង​ការ​បញ្ជាក់ជូន​ពី​គោលបំណង​នៃ​ការរៀបចំ​វេទិកា​នៅ​ថ្ងៃនេះ ឯកឧត្ដម​អភិបាលខេត្ត បាន​ថ្លែង​នូវ​ការ​គុណ ចំពោះ​មន្ទីរ​ផែនការ​ខេត្ត និង​ទីចាត់ការ​ផែនការ និង​វិនិយោគ​សាលាខេត្ត ដែល​បាន​សហការ​រៀបចំ​វេទិកា​នេះ​ឡើង និង​សម្ដែង​នូវ​ការកោតសរសើរ​ចំពោះ​មន្ទីរ​-​អង្គភាព រដ្ឋបាល​ក្រុង ស្រុក និង​អង្គការ​សង្គម​ស៊ីវិល​ពាក់ព័ន្ធ​ទាំងអស ដែល​បាន​ខិតខំ​សហការ និង​ជួយ​គាំទ្រ​ក្នុង​ការអនុវត្ត​គម្រោង និង​ផែនការ​សកម្មភាព ដែល​មានកំណត់​នៅក្នុង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល កន្លងទៅ បាន​ល្អប្រសើរ ។​

​ទន្ទឹមនេះ ឯកឧត្ដម​អភិបាលខេត្ត ក៏​បាន​សំណូមពរ​ឲ្យ​សមាជិក សមាជិកា​នៃ​អង្គ​វេទិកា​ទាំងមូល ចូលរួម​បញ្ចេញមតិ​យោបល់​ឲ្យបាន​ផុលផុស ជួយ​គាំទ្រ​រាល់​គម្រោង​ដែល​បានលើកឡើង និង​ធ្វើ​យ៉ាងណា​បង្រួម​សកម្មភាព​ក្រៅ​គម្រោង​ឲ្យនៅ​តិច ដោយ​បញ្ចូល​សកម្មភាព​ទាំងនោះ​ទៅ​ក្នុង​គម្រោង​ឲ្យបាន​ច្រើន ធ្វើយ៉ាងណា​ឲ្យ​ការរៀបចំ​គម្រោង​វិនិយោគ​បី​ឆ្នាំ​រំកិល ២០២០-២០២២ របស់​ខេត្ត កាន់តែ​មាន​ភាព​សុ​ក្រឹត្យ មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ និង​ធានា​នូវ​ភាពស៊ីចង្វាក់​ប្រទាក់ក្រឡា​គ្នា​រវាង​គ្រប់​អង្គភាព និង​រដ្ឋបាល​ក្រុង ស្រុក ឃុំ សង្កាត់ ដើម្បី​ចូលរួម​អនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា ផែនការ​អភិវឌ្ឍន៍​ខេត្ត​ប្រាំ​ឆ្នាំ ឲ្យ​កាន់តែ​ទទួល​បាន​លទ្ធផល​ជោគជ័យ រួមចំណែក​ក្នុង​ការអភិវឌ្ឍ​មូលដ្ឋាន​ឲ្យ​កាន់តែ​រីកចម្រើន ឈាន​ទៅ​កាត់បន្ថយ​នូវ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​ឲ្យបាន​កាន់តែ​ឆាប់រហ័ស ។​

​ឯកឧត្តម​បន្តថា យោងតាម​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ចាប់ពី​ឆ្នាំ​២០២០​តទៅ រាល់​គម្រោង​និង​កញ្ចប់​ថវិកា​សម្រាប់​រៀប​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​នៅតា​មមូលដ្ឋាន គឺ​ត្រូវ​ប្តូរ​ពី​ផ្លូវ​ក្រាល​ខ្សាច់​ភ្នំ ទៅ​ជា​ផ្លូវ​ចាក់​ប៉េតុង ឬ​ផ្លូវ​ចាក់​កៅស៊ូ ទោះបី​កញ្ចប់​ថវិកា​នោះ តិច ឬ​ច្រើន​ក៏ដោយ ដើម្បី​ធានាបាន​នូវ​គុណភាព​យូ​អង្វែង​។ ចំពោះ​ការអភិវឌ្ឍ​ក្រុង​បាវិត​ចាប់ពី​ឆ្នាំ​២០២០​ខាងមុខនេះ រដ្ឋបាល​ខេត្ត​ស្វាយរៀង និង​រៀបចំ​កញ្ចប់​ថវិកា​សម្រាប់​ក៏​សាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​នៅ​ក្រុង​ឲ្យមាន​ការអភិវឌ្ឍ​រីកចម្រើ​ន​បន្ថែមទៀត ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.