ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង ==> កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ ==> ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ៖ ការពង្រឹងកម្លាំងបក្សនៅមូលដ្ឋាន ជាគន្លឹះនៃការបន្តបេសកកម្មបម្រើប្រជាជន និងអភិវឌ្ឍឃុំ-សង្កាត់ឱ្យកាន់តែរីកចម្រើន ==> សេចក្តីជូនដំណឹង និងការបំភ្លឺជាសាធារណៈ ស្តីពីការបំភ្លឺជុំវិញព័ត៌មានពាក់ព័ន្ធនឹងអត្ថលេខនាយទាហានរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សៅ សុវណ្ណី ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន! ==> (បឋម)#ក្រសួងមហាផ្ទៃ​ #រដ្ឋបាលខេត្តកំពង់​ធំ​ ដាក់ក្រុមហ៊ុនពីរចូលបញ្ជីខ្មៅ ព្រោះសង្ស័យឃុបឃិតដេញថ្លៃ តែប៉ុន្មានខែក្រោយស្រាប់តែនិរាករណ៍! តើមានមូលហេតុអ្វីនៅពីក្រោយ? ==> រដ្ឋបាលស្រុកសាលាក្រៅ សហការជាមួយមន្ទីរ ស្ថាប័នជំនាញ ចុះយុទ្ធនាការលាងសម្អាតច្រកទ្វារព្រំដែនអន្តរជាតិព្រំ ដើម្បីលើកកំពស់សោភ័ណភាពតំបន់ ==> ឯកឧត្តម ឧត្តមសេនីយ៍ឯកតាន់ សំ ណាង អគ្គស្នងការរងនគរបាលជាតិអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្តិជូន មន្រ្តីនគរបាលជាតិ នៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង៖ ==> កម្ពុជា-អាស៊ែបៃហ្សង់ បង្ហាញសុទិដ្ឋិនិយមចំពោះការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ==> អភិបាលខេត្តប៉ៃលិន ជូនដំណើរបងប្អូនប្រជាពលរដ្ឋ ត្រឡប់ទៅធ្វើការវិញ បន្ទាប់ពីបានមកលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ តាមរយៈការជិះរថយន្តក្រុងដោយមិនបង់ប្រាក់

ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត​ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេជោ​(TYDA)​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​បញ្ចូល​សមាជិក សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេជោ​(TYDA)

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត​ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេជោ​(TYDA)​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​បញ្ចូល​សមាជិក សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេជោ​(TYDA)
​រាជធានី​ភ្នំពេញ ៖ ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០១៩ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត​ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេជោ​(TYDA) ថ្លែង​នៅក្នុង​ពិធី​បញ្ចូល​សមាជិក​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេជោ​(TYDA) ដូចជា ៖

១-​កម្មវិធី​បញ្ចូល​សមាជិក​សមាគម​សមាគម​គ្រូពេទ្យ​យុវជន​សម្ដេច​តេជោ​(TYDA) មាន​អត្ថន័យ​ពីរ​ទី​១ គឺជា​សក្ខីភាព​បញ្ជាក់​ពី​ការរីក​ធំធាត់​របស់​សមាគម និង​ទី​២ គឺជា​ការ​ថ្លែងអំណរគុណ​ចំពោះ​សមាជិក​TYDA​ទាំងអស់់​ដែល​បាន​ចូលរួម​សកម្មភាព​មនុស្សធម៌​នៅ​ក្នុង​សមាគម​ដោយ​ផ្អែក​លើ​គោលការណ៍​ស្ម័គ្រចិត្ត ដែល​ការចូលរួម​នេះ​បាន​កសាង​នូវ​សមាជិក និង​គុណភាព​នៃ​ការព្យាបាល​ប្រកបដោយ​វិជ្ជាជីវៈ និង​បេះដូង​។​

២-​អ្វី​ដែល​សំខាន់​នៃ​ការចូលរួម​របស់​សមាជិក​TYDA គឺ​ការជួយ​ពិនិត្យ និង​ព្យាបាល​ប្រជាជន​ដោយ​ឥតគិតថ្លៃ​។ ការចូលរួម​សកម្មភាព​មនុស្សធម៌​នេះ​គឺ​បាន​ទទួល​គុណ​តម្លៃ​ពី​សមាជិក និង​ប្រជាពលរដ្ឋ តាមរយៈ​ការងារ​មនុស្សធម៌​ប្រកប​ដោយ​វិជ្ជាជីវៈ ទឹកចិត្ត ការទទួលខុសត្រូវ និង​ការពិនិត្យ​ព្យាបាល​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​អ្វី​ទាំងអស់​។​

៣-​សមាជិក​TYDA គួរតែ​មាន​មោទនភាព​ចំពោះ​លទ្ធផល​សកម្មភាព​មនុស្សធម៌​ដែល​បាន​ជួយ​ដល់​ប្រជាជន​ឲ្យមាន​ជីវិត​ថ្មី ស្នាមញញឹម​ថ្មី និង​សុភមង្គល​នៅក្នុង​គ្រួសារ ។ TYDA​គឺជា​យន្តការ​ខ្មែរ​ជួយ​ខ្មែរ​ដែល​មាន​ទឹកចិត្ត​ជួយ​គ្នា​ដែល​បេះដូង​ដោយ​គុណភាព​របស់​សមាជិក​ទាំ​ង​អស់​។ TYDA ក៏​ជា​យន្តការ​ជួយ​បណ្ដុះ​ទឹកចិត្ត​មនុស្សធម៌ និង​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ផង​ដែរ ។​

៤-​សូម​ថ្លែងអំណរគុណ​គ្រប់​សមាជិក​TYDA​ទាំងអស់​ដែល​បាន​ចូលរួម​សកម្មភាព​មនុស្សធម៌​ជាមួយ​សមាគម​ប្រកបដោយ​ជំនាញ ឆន្ទៈ​និង​បេះដូង​ដើម្បី​ជួយ​ដល់​ប្រជាជន ដែល​ជា​លទ្ធផល​មកដល់​ឆ្នាំ​២០១៩​នេះ TYDA​បាន​ចុះ​ពិនិត្យ និង​ព្យាបាល​ប្រជាពលរដ្ឋ​ជាង​៣០​ម៉ឺន​នាក់ និង​បាន​បញ្ជូន​អ្នកជំងឺ​មក​ព្យាបាល​បន្ត​បាន​ចំនួន​ជាង ៥​ពាន់​នាក់​ក្រោម​ការឧបត្ថម្ភ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន​សែន​។​

​សូមបញ្ជាក់​ថា នេះ​គឺជា​លើក​ទី​២​ហើយ​ដែល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេជោ​(TYDA) បានរៀបចំ​ពិធី​បញ្ចូល​សមាជិក​របស់ខ្លួន ដែល​លើក​ទី​១​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​នៅ​ឆ្នាំ​២០១៦ ៕

(​ដោយ គេហទំព័រ កម្ពុជា​អភិវឌ្ឍន៍​)
www.Kap-news.com
077797952/0887797952
WhatsApp=012580455

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.