ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង ==> កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ ==> ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ៖ ការពង្រឹងកម្លាំងបក្សនៅមូលដ្ឋាន ជាគន្លឹះនៃការបន្តបេសកកម្មបម្រើប្រជាជន និងអភិវឌ្ឍឃុំ-សង្កាត់ឱ្យកាន់តែរីកចម្រើន ==> សេចក្តីជូនដំណឹង និងការបំភ្លឺជាសាធារណៈ ស្តីពីការបំភ្លឺជុំវិញព័ត៌មានពាក់ព័ន្ធនឹងអត្ថលេខនាយទាហានរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សៅ សុវណ្ណី ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន! ==> (បឋម)#ក្រសួងមហាផ្ទៃ​ #រដ្ឋបាលខេត្តកំពង់​ធំ​ ដាក់ក្រុមហ៊ុនពីរចូលបញ្ជីខ្មៅ ព្រោះសង្ស័យឃុបឃិតដេញថ្លៃ តែប៉ុន្មានខែក្រោយស្រាប់តែនិរាករណ៍! តើមានមូលហេតុអ្វីនៅពីក្រោយ? ==> រដ្ឋបាលស្រុកសាលាក្រៅ សហការជាមួយមន្ទីរ ស្ថាប័នជំនាញ ចុះយុទ្ធនាការលាងសម្អាតច្រកទ្វារព្រំដែនអន្តរជាតិព្រំ ដើម្បីលើកកំពស់សោភ័ណភាពតំបន់ ==> ឯកឧត្តម ឧត្តមសេនីយ៍ឯកតាន់ សំ ណាង អគ្គស្នងការរងនគរបាលជាតិអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្តិជូន មន្រ្តីនគរបាលជាតិ នៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង៖ ==> កម្ពុជា-អាស៊ែបៃហ្សង់ បង្ហាញសុទិដ្ឋិនិយមចំពោះការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ==> អភិបាលខេត្តប៉ៃលិន ជូនដំណើរបងប្អូនប្រជាពលរដ្ឋ ត្រឡប់ទៅធ្វើការវិញ បន្ទាប់ពីបានមកលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ តាមរយៈការជិះរថយន្តក្រុងដោយមិនបង់ប្រាក់

​បណ្ឌិត ម៉ុក ម៉ារ៉េត ចែក​ម៉ូតូ​និង​ថវិកា​ជូន គ្រូ​និង​សិស្ស​និទ្ទេស​A-B ព្រមទាំង​ធ្វើ​ជា​អធិបតី ប្រកាស​ទទួលស្គាល់​សមា​សភាព ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​ជួួយ​ឃុំទាំង​០៣ នៃ​ស្រុក​សំរោង និង​ត្រៀម​រៀបចំ ពិធី​«​ហូប​អំបុក ការពារជាតិ សាសនា ព្រះ​ម​​ហា​ក្សត្រ​» នា​ថ្ងៃ​៩​វិច្ឆិកា​ខាង​មុខ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

តាកែវ​៖ ឯកឧត្តម​បណ្ឌិត ម៉ុក ម៉ារ៉េត តំណាងរាស្ត្រ​មណ្ឌល​តាកែវ និង លោក កេត ម៉ៅ អភិបាល​ស្រុក​សំរោង បាន​អញ្ជើញ​ប្រគល់​រង្វាន់​ដល់​សិស្ស​ជ័យលាភី និទ្ទេសអេ​និង​ប៊ី ដែល​ទើបបាន​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​សិក្សា ២០១៨-២០១៩ នៅ​ទីស្នាក់ការ​គណបក្ស ប្រជាជន​កម្ពុជា​ស្រុក​សំរោង នា​ព្រឹក​ថ្ងៃអាទិត្យ ៨​កើត ខែ​អស្សុជ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០១៩​នេះ ដែល​មាន​ការអញ្ជើញ​ចូលរួម​ពី លោក លោកស្រី​ក្រុមការងារ មន្ត្រី​ជុំវិញ​ស្រុក​សំរោង លោកគ្រូ និង សិស្សានុសិស្ស ព្រមទាំង​អាណាព្យាបាល សរុប​ចំនួន ១៨៤​នាក់​។​

​ក្នុង​នោះ​សិស្ស​ជាប់​និទ្ទេស​A ១​នាក់​ទទួល​បាន​ម៉ូតូ ១ គ្រឿង និង​និទ្ទេស​B ១៤ នាក់ ក្នុង​ម្នាក់ៗ​ថវិកា​ចំនួន ១០០,០០០ រៀល​។ លោក នាយក នាយករង ០៣ វិទ្យាល័យ ដែល អញ្ជេី​ញ​មក​ចំនួន ៩ នាក់ ក្នុង​ម្នាក់​ទ​ទូល​បាន​ថវិកា​ចំនួន ១០០,០០០ រៀល​។

​បន្ទាប់ពី​ចប់​ពិធី​ខាងលើ ឯកឧត្តម​បណ្ឌិត និង ក្រុម​ការងារ​បាន​បន្ត​អញ្ជើញ​ជា​អធិបតីភាព​ក្នុ​ពិធី​ប្រកាស​ទទួលស្គាល់​សមាសភាព​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​ជួួយ​ឃុំទាំង​០៣​គឺ ឃុំ​ខ្វាវ លំ​ចង់ និង បឹង​ត្រាញ់​ខាងត្បូង ដែល​ជា​ឃុំ ឯកឧត្តម​បណ្ឌិត ជា​ប្រធាន​ក្រុមការងារ​។ ក្រៅពីនេះ ឯកឧត្តម​បណ្ឌិត​ក៏​បាន​ឲ្យ​ក្រុម​ការងារ​ត្រៀម​រៀបចំ ពិធី​«​ហូប​អំបុក ការពារជាតិ សាសនា ព្រះ​ម​
​ហា​ក្សត្រ​» នា​ថ្ងៃ​៩​វិច្ឆិកា​ខាង​មុខ ឲ្យបាន​អធិកអធម ស្រប​តាម​ការប្រកាស​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​៕
(​ដោយ គេហទំព័រ កម្ពុជា​អភិវឌ្ឍន៍​)
www.Kap-news.com
077797952/0887797952
WhatsApp=012580455

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.