ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង ==> កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ ==> ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ៖ ការពង្រឹងកម្លាំងបក្សនៅមូលដ្ឋាន ជាគន្លឹះនៃការបន្តបេសកកម្មបម្រើប្រជាជន និងអភិវឌ្ឍឃុំ-សង្កាត់ឱ្យកាន់តែរីកចម្រើន ==> តើហេតុអ្វីបានជាមានបទល្មើសនេសាទកើនឡើងពេញបន្ទុកលើផ្ទៃទឹកក្នុងដែននៃស្រុកបូរីជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវមិនបង្ក្រាប…! ==> សេចក្តីជូនដំណឹង និងការបំភ្លឺជាសាធារណៈ ស្តីពីការបំភ្លឺជុំវិញព័ត៌មានពាក់ព័ន្ធនឹងអត្ថលេខនាយទាហានរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សៅ សុវណ្ណី ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន! ==> (បឋម)#ក្រសួងមហាផ្ទៃ​ #រដ្ឋបាលខេត្តកំពង់​ធំ​ ដាក់ក្រុមហ៊ុនពីរចូលបញ្ជីខ្មៅ ព្រោះសង្ស័យឃុបឃិតដេញថ្លៃ តែប៉ុន្មានខែក្រោយស្រាប់តែនិរាករណ៍! តើមានមូលហេតុអ្វីនៅពីក្រោយ? ==> រដ្ឋបាលស្រុកសាលាក្រៅ សហការជាមួយមន្ទីរ ស្ថាប័នជំនាញ ចុះយុទ្ធនាការលាងសម្អាតច្រកទ្វារព្រំដែនអន្តរជាតិព្រំ ដើម្បីលើកកំពស់សោភ័ណភាពតំបន់ ==> ឯកឧត្តម ឧត្តមសេនីយ៍ឯកតាន់ សំ ណាង អគ្គស្នងការរងនគរបាលជាតិអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្តិជូន មន្រ្តីនគរបាលជាតិ នៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង៖ ==> កម្ពុជា-អាស៊ែបៃហ្សង់ បង្ហាញសុទិដ្ឋិនិយមចំពោះការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ

របួសធ្ងន់​ស្រាល​ពីរ​នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរ រថយន្ត​បុក​ម៉ូតូ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​)៖ មនុស្ស​ម្នាក់​បាន​រងរ​បួស​យ៉ាងដំណំ និង​ម្នាក់​ទៀត​រងរបួស​ស្រាល ដោយសារ​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ រវាង​រថយន្ត​និង​ម៉ូតូ​ក្នុង​ទិស​ខ្វែងគ្នា លើ​កំណាត់​ផ្លូវ​លេខ​៣៣​អា​។​

​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០១៩ ត្រង់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​២​និង​លេខ​៣ ទល់មុខ​ក្លោងទ្វារ សាលាបឋមសិក្សា​អង្គ​ភ្នំ​តូច ស្ថិតនៅ​ភូមិ​កំពង់ត្រឡាច សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប​។

​យោងតាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រីប៉ូលិស​មូលដ្ឋាន​បានបញ្ជាក់​ថា គ្រោះថ្នាក់​នេះ​បង្ក​ឡើង​រវាង​រថយន្ត​និង​ម៉ូតូ​(​មាន​ទិសដៅ​កែង​គ្នា​)​រវាង​រថយន្ត​ម៉ាក វី​ហ្គូ​ពណ៌​ទឹកប្រាក់ ស្លាក​លេខ ភ្នំពេញ 2I-8082 អ្នកបើកបរ ឈ្មោះ គង់ សុជាតិ ភេទ ប្រុស អា​យ​៥៤​ឆ្នាំ មុខរបរ អ្នកបើកបរ​(​របួសស្រាល​)​មាន​ទីលំនៅ ភូមិ​ផ្សារ​ថ្មី​ពីរ សង្កាត់​ផ្សារ​ថ្មី​ទី​ពីរ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​ប្រភព​បាន​បន្ត​ថា​មុនពេល​ជួប​គ្រោះថ្នាក់​រថយន្ត​បាន​បោះពួយ​នៅលើ​ទ្រូងផ្លូវ ស្រាប់តែ​មក​ដល់​ចំណុចកើតហេតុ​ក៏​មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ក្រ​-​កែប 1A-0120 បើក​ចេញ​មកពី​ផ្លូវលំ ក៏​វាក់​អើ​ុ​គ្នា រួប​ព្រលះ​គ្នា​ប្រាវ​តែម្តង​។​ប៉ូលិស​បន្តថា អ្នកបើកបរ​ម៉ូតូ ឈ្មោះ មាស តឹម ភេទ​ប្រុស អាយុ​៦៧​ឆ្នាំ មុខរបរ កសិករ (​រងរបួស​ធ្ងន់​)​មាន​ទីលំនៅ ភូមិ​កំពង់​ត្រឡាច សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប​។ មូលហេតុ​ដែល​បង្ក​បញ្ហា គឺ​ម៉ូតូ​បើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន​ទើប​បង្ក​ជា​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​បែប​នេះ​។​

​បច្ចុប្បន្ន​ជនរងគ្រោះ​ត្រូវបាន​នាំ​ទៅ​សង្គ្រោះ​ទៅ​មន្ទីរពេទ្យ​។​ដោយឡែក វត្ថុតាង​ទាំង​ពីរ​យក​មក​រក្សាទុក​នៅ​អធិការនគរបាល​ក្រុងកែប​៕ សេង ណា​រិទ្ធ​

 

Filed in: គ្រោះថ្នាក់​ចរាចរណ៍

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.