ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ ==> ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន ==> ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ==> បារីជាច្រើនកេសបម្រុងលួចឆ្លងដែន ត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាប និងទប់ស្កាត់បានទាន់ពេលវេលា ==> អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត

​អភិបាលខេត្ត​កំពង់ចាម បាន​ជម្រុញ​ឲ្យ​សិស្ស​ថ្នាក់​ទី​១២ ខិតខំ​ប្រឹងប្រែង​រៀនសូត្រ ដើម្បី​ទទួលបាន​និទ្ទេស​ល្អ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​កំពង់ចាម ៖​នៅ​ព្រឹក​ថ្ងៃទី​០៥ ខែ​សីហា ឆ្នាំ​២០១៩​នេះ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម បាន​ផ្ដាំផ្ញើ​ដល់​សិស្ស​ថ្នាក់​ទី​១២ ដែល​កំពុង​ត្រៀមប្រលង​ទុតិយភូមិ​ឆ្នាំ ២០១៩​នេះ ត្រូវ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ និង​យកចិត្តទុកដាក់​ខ្ពស់ ចំពោះ​ការ​សម្រចចិត្ត ដើម្បី​ទទួលបាន​និទ្ទេស​ល្អ ។​

​ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម​បាន​ថ្លែង ក្នុង​ពិធី​សំណេះសំណាល​ជាមួយ លោកគ្រូ​អ្នកគ្រូ បំប៉ន​ស្ម័គ្រចិត្ត និង​សិស្ស​ថ្នាក់​ទី​១២ ក្នុង​ក្រុង​កំពង់ចាម ខេត្ត​កំពង់ចាម ។​

​ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាលខេត្ត មានប្រសាសន៍ លើកទឹកចិត្ត​ដល់​សិស្សានុសិស្ស​បន្ត​ខិតខំ​បេជ្ញាចិត្ត​រៀនសូត្រ​ឲ្យ​ខ្លាំង​ពូកែ ដោយ​ត្រូវ​យក​និទ្ទេស​A ទទួលបាន​រង្វាន់​ម៉ូតូ​មួយគ្រឿង ហើយ​បន្ត​ទៅ​រៀន​មហាវិទ្យាល័យ ក្នុង​ការ​កំណត់​គោលដៅ​ជីវិត ចូលរួម​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ឲ្យបាន​ល្អ​ប្រសើរ​បន្ថែមទៀត​ផង​។​

​ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាលខេត្ត បាន​អំពាវនាវ​ដល់​អាជីវកម្ម បើក​កន្លែង​កូ​ពី​ព្រីន ត្រូវ​បញ្ឈប់​អាជីវកម្ម​ក្នុង​ថ្ងៃ​ដំណើរ​ពេល​ប្រលង ហើយ​អាជ្ញាធរ​ខេត្ត​បាន​ត្រៀម​ថែរក្សា​នូវ​សន្តិសុខ​សណ្តាប់ធ្នាប់ នៅ​ជុំវិញ​បរិវេណ​មណ្ឌល​ប្រលង នឹង​ពេទ្យ​ប្រចាំការ​ផងដែរ​។​

​យោងតាម​របាយការណ៍ ការកំណត់​មណ្ឌល​ប្រលង​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០១៩​នេះ នៅក្នុង​ខេត្ត​កំពង់ចាម ក្រសួង អប់រំ យុវជន និង កីឡា បាន​ចែក​ចេញពីរ​ថ្នាក់ មាន​ថ្នាក់​វិទ្យាសាស្ត្រ មាន​៥​មណ្ឌល ស្មើរ នឹង​១២៧ បន្ទប់ នឹង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម មាន​៩​មណ្ឌល នឹង​២០៩​បន្ទប់ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.