ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ ==> ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន ==> ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ==> បារីជាច្រើនកេសបម្រុងលួចឆ្លងដែន ត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាប និងទប់ស្កាត់បានទាន់ពេលវេលា ==> អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ

សម្តេច​ហ៊ុន​សែន​អញ្ជើញ​ប្រគល់​សញ្ញាបត្រ​និង​វិញ្ញាបនបត្រ​ដល់​មន្ត្រីនគរបាល​នៃ​សាលា​បណ្ឌិត្យសភា​នគរបាល​កម្ពុជា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​វិទ្យាសាស្ដ្រ​នគរបាល​ថ្នាក់​បរិញ្ញាបត្រ​ជាន់ ខ្ពស់ ថ្នាក់​បរិញ្ញាបត្រ និង​វិញ្ញាបនបត្រ ជូន​ដល់​និស្សិត​នាយ​នគរបាល​បន្តវេន​និង​សិក្ខាកាម ជ័យលាភី ចំនួន​១.៤០០​នាក់​នៅ​សាលា​បណ្ឌិត្យសភា​នគរបាល​កម្ពុជា ដែល​មាន​ទីតាំង​ស្ថិត​នៅក្នុង​ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល​នា​ព្រឹក​ថ្ងៃ​ចន្ទ​ថ្ងៃទី​០៥​ខែ​សីហា​ឆ្នាំ​២០១៩​។​

​និស្សិត​និង​សិក្ខាកាម​ជា​មន្ត្រីនគរបាល​ដែល​នឹង​ទទួលបាន​សញ្ញាបត្រ និង​វិញ្ញាបន ប​ត្រ​នា​ថ្ងៃនេះ រួមមាន ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ចំនួន ១៨០​នាក់ នារី ០៧​នាក់ ថ្នាក់​បរិញ្ញាបត្រ ចំនួន​៣១៩​នាក់ នារី ៤០​នាក់ សិក្ខាកាម​ថ្នាក់​វិញ្ញាបនបត្រ ចំនួន ៩៦៦​នាក់ នារី ៥៥​នាក់​។

​បណ្ឌិត្យសភា​នរគ​បាល​កម្ពុជា​គឺជា​ស្ថាប័ន​ចំណុះ​ឱ្យ​ក្រសួង​មហាផ្ទៃ​ដែល​បានធ្វើ​សកម្មភាព​យ៉ាងសកម្ម​ក្នុង​ការបណ្តុះបណ្តាល​មន្ត្រី​នគរបាល និង​មន្ត្រី​ពន្ធនាគារ ដើម្បី​លើកកម្ពស់​គុណភាព និង​សមត្ថភាព​វិជ្ជាជីវៈ​មន្ត្រីនគរបាល​ជាតិ និង​មន្ត្រី​ពន្ធនាគារ​ទូទាំងប្រទេស ស្របតាម​តម្រូវការ​របស់​សង្គម​ជាតិ និង​ស្តង់ដារ​គុណភាព​ដែល​បានកំណត់​។

​គិត​ចាប់ពី​ឆ្នាំ​២០០៧ ដល់​ឆមាស​ទី​១ ឆ្នាំ​២០១៩​នេះ និស្សិត​នាយ​នគរបាល​បន្តវេន​សិក្ខាកាម​និង​សិស្ស​នគរបាល​បាន​បញ្ចប់​ការសិក្សា​នៅ​បណ្ឌិត្យសភា​នគរបាល​កម្ពុជា​មាន​ចំនួន​សរុប​៤៤. ៩២០​នាក់ ក្នុងនោះ​នារី ២.៤៤១​នាក់​។
​របាយការណ៍​ក៏​បាន​បង្ហាញ​ទៀត​ថា ជា​មធ្យម​បណ្ឌិត្យសភា​នគរបាល​កម្ពុជា​បាន​បណ្ដុះបណ្ដាល​កងក​ម្លាំង​នគរបាលជាតិ និង​មន្ត្រី​ពន្ធនាគារ ទាំង​វគ្គ វែង និង​វគ្គ​ខ្លី​ជិត​៤.០០០​នាក់​ក្នុង​មួយឆ្នាំៗ​។ ចំពោះ​សិស្ស​នគរបាល​វគ្គ​បឋម​វិជ្ជាជីវៈ នគរបាល ក្របខ័ណ្ឌ​ថ្មី និង​មន្ត្រីនគរបាល​ប៉ុស្តិ៍​នានា បាន​បញ្ចប់​ការសិក្សា​នៅតាម​សាលា​នគរបាល​ជាតិភូមិ​ភាគ​ទាំង​៦ គិត​ចាប់ពី​ឆ្នាំ​២០០៧ ដល់​ឆមាស​ទី​១ ឆ្នាំ​២០១៩ មាន​ចំនួន​សរុប​១៤.៤៩១​នាក់ ក្នុងនោះ​នារី ១.៧៧៨​នាក់​៕
​ដោយ ៖ សហការី​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.