មណ្ឌលគិរី ៖ លោក អេង ប៊ុនហ៊ាង អភិបាលខេត្តមណ្ឌលគីរី ត្រូវបានប្រជាសហគមន៍ជនជាតិ ដើមភាគតិចនៅខេត្តមណ្ឌលគិរីប្តឹងសុំឲ្យមានការដោះដូរតំណែង ដោយបានចោទថា លោកអភិបាលខេត្តរូបនេះ មិនគោរពសិទ្ធិជនជាតិភាគតិចទៅតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ហើយថែមទាំងរំលោភយកដីធ្លី ទ្រព្យសម្បត្តិថែមទៀត ។ នេះបើយោងតាមឯកសារបណ្តឹងចុះថ្ងៃទី កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៥ នេះ ។
ការដាក់ពាក្យបណ្តឹងរបស់ប្រជាសហគមន៍ជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរី ពាក់ព័ន្ធនឹងការ សុំដកអភិបាលខេត្តមណ្ឌលគិរី ត្រូវបានក្រសួងមហាផ្ទៃឆ្លើយតប និងសុំឲ្យអភិបាលខេត្ត លោក អេង ប៊ុនហ៊ាង បំភ្លឺមកក្រសួងមហាផ្ទៃផងដែរ កាលពីថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ ២០១៥នេះ ។
សារព័ត៌មានយើងខ្ញុំមិនធ្វើការអត្ថាធិប្បាយអ្វីទេ ដោយសូមធ្វើការចុះផ្សាយឯកសារទាំងស្រុងដូចខាងក្រោម ៖







