ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត

​អាជ្ញាធរ​ខេត្ត​ប៉ៃលិន បញ្ជា​ឱ្យ​អាជ្ញាធរ​ស្រុក​សាលា​ក្រៅ ដឹកនាំ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ស្តារលូ​ស្ទះ​នៅ​ភូមិ​ផ្សារ​ព្រំ​

​អាជ្ញាធរ​ខេត្ត​ប៉ៃលិន បញ្ជា​ឱ្យ​អាជ្ញាធរ​ស្រុក​សាលា​ក្រៅ ដឹកនាំ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ស្តារលូ​ស្ទះ​នៅ​ភូមិ​ផ្សារ​ព្រំ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​ប៉ៃលិន ៖ ក្រោយ​ពី​សង្កេត​ឃើញ​កំទេច​សម្រាម​គ្រប់​ប្រភេទ បាន​ធ្លាក់​ចូលទៅក្នុង​លូ​បង្ហូរ​ទឹកស្អុយ ត្រង់​ចំណុច​សំបុកចាប ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ​បណ្តាលឱ្យ​កកស្ទះ​ហូរ​ទឹក​ពី​លើ​គម្រប​លូ អស់​រយៈពេល​ជា​យូរថ្ងៃ រហូតដល់​វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៥ កន្លងទៅនេះ អភិបាលខេត្ត​ប៉ៃលិន បាន​ប ញ្ជា​ឱ្យ​អាជ្ញាធរ​ស្រុក​សាលា​ក្រៅ​ដឹកនាំ​ក្រុម​ការងារ​ខាង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត យក​គ្រឿងច​ក្រអេ​ស្កវ៉ា​ទ័រទៅ​ជី​កកកាយ​បើក​គម្រប​លូ ដើម្បី​ចូក​យក​ថង់ សំបក​ដប​ទឹក​សុទ្ធ និង​សម្រាម​ផ្សេងៗ ចេញពី​លូ​ដើម្បី​កុំឱ្យ​បង្ក​ការស្ទះ​តទៅទៀត ។​

​ប្រភព​ព័ត៌មាន​ពី​លោក មាស សាវ៉ាត មេភូមិ​ផ្សារ​ព្រំ បាន​រៀបរាប់​ឱ្យដឹងថា ដោយ សារ​ប្រជាពលរដ្ឋ​មួយចំនួន ខ្វះ​ការយល់ដឹង​ចំពោះ​ការចាក់ចោល​សម្រាម ដោយ​អ្នកខ្លះ​បោះចោល​ក្នុង​លូ លុះ​យូរៗ​ទៅ បណ្តាល​ឱ្យ​កកស្ទះ​ក្នុង​លូទឹកស្អុយ​ហូរ​ទៅណា​លែងកើត បណ្តាលឱ្យ​ហូរ​លើ​គម្រប​លូ ជះក្លិន​ស្អុយ​អា​សោ​ច ទើប​កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ រហូតដល់ ព្រឹ ក​ថ្ងៃទី​២៤​នេះ ប្រជាពលរដ្ឋ​នៅ​បន្ត​នាំ​គ្នា​កើប​សំរាម​ចេញពី​ក្នុង​លូ បន្ទាប់​ពី​អភិបាលខេត្ត​ប៉ៃ លិន បញ្ជា​ឱ្យ​អភិបាល​ស្រុក​សាលា​ក្រៅ ដឹកនាំ​ក្រុម​ការងារ​ខាង​មន្ទីរ​សាធារណការ និង​ដឹក ជញ្ជូន ឱ្យ​យក​គ្រឿងចក្រ​ទៅ​បើក​គម្រប​រួចមក ។ លោក​បន្ត​ទៀត​ថា រហូតមកដល់​ពេលនេះ​ប្រជាពលរដ្ឋ មន្ត្រីរាជការ បាននាំគ្នា​ចូក​កកាយ​យក​សម្រាម​ទាំងនោះ​ចេញ​ស្រឡះ​ល្អ ហើយ តែ​នៅ​ថ្ងៃស្អែក​បន្តទៀត ។

​លោក​ក៏​បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ផ្លូវ​ថ្នល់ លើគ​ម្រ ប​លូ មិន​ត្រូវ​បន្ត​នាំគ្នា​បោះ​សម្រាម​ចោល​ទៅក្នុង​លូទឹកស្អុយ​នេះឡើយ ព្រោះ​អាច​ឱ្យ​កក ស្ទះ​ហូរ​ចុះ​ទៅ​ក្រោម​មិន​រួច បណ្តាលឱ្យ​ហូរ​លើផ្លូវ បង្ក​ជា​ក្លិន​អាក្រក់​ប៉ះពាល់​ដល់​សុខភាព យើង​ម្នាក់ៗ​ដែល​រស់នៅ​ក្បែរ​នោះ​ដែរ ។ ដូច្នេះ​បន្ទាប់​ពី​អាជ្ញាធរ​ស្តារលូ​នេះហើយ បងប្អូន ទាំងអស់ ត្រូវ​តែ​រក្សា​អនាម័យ ត្រូវដាក់​សម្រាម​ក្នុង​ថង់ ឬ​ធុង រួច​ឱ្យ​រថយន្ត​ដឹក​ទៅ​ចាក់ចោ ល​នៅ​ទីលាន​ចាក់សម្រាម ទើប​នៅ​ថ្ងៃ​ខាង​មុខ​មិន​បង្ក​ឱ្យមាន​ការកកស្ទះ​លូ​ទៀតឡើយ ។

​ចំណែក​ប្រជាពលរដ្ឋ​បាន​លើកឡើង​ថា ខណៈ​អាជ្ញាធរ​កំពុងតែ​យក​គ្រឿងចក្រ​ទៅ បើក​គម្រប​លូ ស្រាប់តែ​មាន​ជន​អគតិ​មួយចំនួន​បាន​ចេញ​មក​ហាមឃាត់ ដោយ​សំអាង​ថា ដី​ត្រង់ចំណុច​សំបុក​ចាប នៅក្បែរ​លូទឹកស្អុយ​នោះ​ជា​ដី​ទំនាស់ មិន​ត្រូវ​ឱ្យ​អាជ្ញាធរ​ឬ​នរណា ម្នាក់​ប៉ះពាល់​នោះឡើយ ។ តែ​ទោះបីជា​យ៉ាងណា អាជ្ញាធរ​មាន​តួនាទី​គ្រាន់​តែ​បើក​លូ​បង្ហូរ ទឹកស្អុយ​ចេញ​ពី​ផ្លូវ​ប៉ុណ្ណោះ មិនមាន​អ្វី​ពាក់ព័ន្ធ​ក្នុង​រឿង​នេះ​ទេ ហើយ​ក៏​បន្ត​នាំ​គ្នា​បើក​គម្រប លូ​រហូតដល់​បាន​សម្រេច និង​យក​សម្រាម​ចេញ​ផងដែរ ៕
​អត្ថបទ រតនៈ​

 

2015_10_31ch2 (1) 2015_10_31ch2 (2) 2015_10_31ch2 (3)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.