ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត

អាជ្ញាធរ​ក្រុង​ទទួល​កញ្ចប់​ថវិកា​ពី​មន្ទីរ​បរិស្ថាន​ខេត្ត ដើម្បី​រៀបចំ​ធ្វើ​អនាម័យ​សម្អាត​ក្រុងប៉ៃលិន ឱ្យមាន​សោភ័ណភាព​ល្អ

អាជ្ញាធរ​ក្រុង​ទទួល​កញ្ចប់​ថវិកា​ពី​មន្ទីរ​បរិស្ថាន​ខេត្ត ដើម្បី​រៀបចំ​ធ្វើ​អនាម័យ​សម្អាត​ក្រុងប៉ៃលិន ឱ្យមាន​សោភ័ណភាព​ល្អ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ រហូតមកដល់​ពេលនេះ បន្ទាប់ពី​អាជ្ញាធរ​ក្រុងប៉ៃលិន​ទទួលបាន​កញ្ចប់​ថវិកា​ចំនួន​១៤៨​លាន​រៀល ពី​មន្ទីរ​បរិស្ថាន​ខេត្ត ក៏​បាន​ដាក់​ឱ្យ​ក្រុមហ៊ុន​អនាម័យ​ខេត្ត​ប៉ៃលិន​ដេញថ្លៃ​យក ដោយ​ជួល​កម្មករ​ជាច្រើន​នាក់​ឱ្យ​ដើរ​រើស​សម្រាម​និង​ជម្រះ​ស្មៅ​សម្អាត​តាម​ដងផ្លូវ​នានា​នៅ​ទូទាំង​ក្រុងប៉ៃលិន​ឱ្យ​ក្លាយទៅជា​ទីក្រុង​ស្អាត បរិស្ថាន​ល្អ និង​បញ្ចេញ​សោភ័ណភាព​ស្រស់ថ្លា ជាទី​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​គួរ​ឱ្យ​ចង់​ចូល​មក​លេង​ផងដែរ ។

​ជាក់ស្តែង​កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៥​កន្លង ទៅនេះ ស្ថិតក្នុង​ភូមិ​ប៉ា​ហ៊ី​ជើង ភូមិ​ប៉ា​ហ៊ី​ត្បូង អូរ​តា​ពុក​លើ និង​ភូមិ​ផ្សេងៗ​ទៀត ក្នុង​សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន មាន​ក្រុម​កម្មករ​អនាម័យ​រើស​សម្រាម​ជាច្រើន​នាក់ បាន​នាំគ្នា​ដើរ​ធ្វើ​ការសំអាត​តាម​ដងផ្លូវ​នានា រួច​ប្រមូល​ដាក់​១​កន្លែង ទុកឱ្យ​រថយន្ត​ដឹក​យក​ទៅ​ចាក់ចោល​នៅ​ទីលាន​ចាក់សម្រាម ។​

​បើ​តាម​ប្រភព​ព័ត៌មាន​ពី លោក សែ​ប សារ៉ាន់ ហៅ​ចិន អាយុ​៥១​ឆ្នាំ ជា​មេការ​ក្រុមហ៊ុន​អា​នាម័យ​ខេត្ត​ប៉ៃលិន​មួយ ឈ្មោះ ”​វណ្ណៈភាព​” បាន​រៀបរាប់​ឱ្យដឹងថា ការ​ធ្វើ​អនាម័យ​រើ​សម្រាម​ក្នុង​ក្រុងប៉ៃលិន​នេះ​ខាង​ក្រុមហ៊ុន​បាន​ដេញថ្លៃ​ពី​អាជ្ញាធរ​ក្រុង រួច​ជួល​ប្រជា​ពលរ ដ្ឋ​ចំនួន​៣៦​នាក់ ឱ្យ​ធ្វើការ​ដើរ​រើស​សម្រាម និង​ជម្រះ​ស្មៅ​លើ​ចិញ្ចើម​ផ្លូវ​នានា​តាម​ភូមិ​ក្នុង​ក្រុង​រហូត​មកដល់ពេលនេះ អស់​រយៈពេល​ជិត​១​ខែ​ហើយ ដោយ​ម្នាក់ៗ ជួល​ក្នុង​១​ខែ​ថ្លៃ​៥០​ម៉ឺន​រៀល ។ ចំណែក​កម្មករ​ចំនួន​១៨​នាក់​ទៀត ជា​អ្នក​លើក និង​ដឹក​សម្រាម​យក​ទៅ​ចាក់ចោល​នៅ​ទីលាន​ចាក់​សម្រាម ដោយ​ជួល​ក្នុង​១​ខែ ថ្លៃ​៥៥​ម៉ឺន​រៀល ។ ការ​ធ្វើ​អនាម័យ​ដើរ​រើស​សម្រាម​នេះ ពួក​គាត់​ម្នាក់ៗ​ត្រូវ​ធ្វើការ​ក្នុង​១​ថ្ងៃ​ចំងាយ​១​គីឡូម៉ែត្រ ដោយ​បែងចែក​នៅតាម​គោលដៅ​រៀងៗ​ខ្លួន ។ លោក​បញ្ជាក់ទៀតថា ការ​រើស​សម្រាម ចាប់ពី​ចំណុច​ស្តេច​កន ក្នុង​ភូមិ​ទួល​ស្រឡៅ សង្កាត់​ទួល​ល្វា រហូត​ទៅ​ទល់​នឹង​ភូមិ​អូរ​តា​វ៉ៅ សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ។ លោក​បញ្ជាក់ទៀតថា ក្រោយ​មក​នា​ពេល​ថ្មីៗ​នេះ​អាជ្ញាធរ​ក្រុង បាន​ទិញ​ធុង​ដាក់​សម្រាម​ចំនួន​៨០​ធុង ដើម្បី​ឱ្យ​ប្រគល់​ឱ្យ​ក្រុមហ៊ុន​រៀបចំ​យកទៅ​ដាក់​នៅ​តាម​ជ្រុង​ផ្លូវធំៗ និង​ផ្លូវកែង​សាលាខេត្ត​។ ចំណែកឯ​ធុងសម្រាម​ផលិត​ពី​កង់​រថយន្ត​ចំនួន​១០០​ធុង​ទៀត ខាង​ក្រុមហ៊ុន​នឹង​យកទៅ​ដាក់​នៅ​តាម​ក្បែរ​ផ្លូវ​តូចៗ​ក្នុង​ក្រុង​ដែរ ដើម្បី​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​យក​សម្រាម​ទៅ​ចាក់​ក្នុង​ធុង​នោះ ជៀសវាង​បោះ​ចូល​ពាសវាល​ពាសកាល នាំឱ្យ​បាត់បង់​សណ្តាប់ធ្នាប់ សោភ័ណភាព​ក្រុង និង​បង្ក​ទៅ​ជា​មេរោគ​ប៉ះពាល់​ដល់​សុខភាព​ខ្លួនឯង និង​អ្នក​ដទៃ​។

​ចំណែក​លោក ឡូ លុយ អភិបាលរង​ក្រុង​ប៉ៃលិន បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​ថា ខាង​អាជ្ញាធរ​ក្រុង​បាន​ទទួល​កញ្ចប់​ថវិកា​ចំនួន​១៤៨​លាន​រៀល​ពី​មន្ទីរ​បរិស្ថាន​ខេត្ត រួច​ដាក់​ឱ្យ​ម្ចាស់​ក្រុមហ៊ុន​អនាម័យ​ខេត្ត​ប៉ៃលិន ដេញថ្លៃ​យកទៅ​រៀបចំ ជួល​កម្មករ និង​ទិញ​ធុងសម្រាម ព្រមទាំង​ដាក់​បិទ​បដា​ប្រកាសសេចក្តី​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យ​ជ្រាប​ច្បាស់ ដោយ​នៅ​ថ្ងៃ​ខាងមុខ មិន​ត្រូវ​បន្ត​បោះ​សម្រាម​ចោល​ផ្តេសផ្តាស​ឡើយ  ។​

​លោក​ក៏​បាន​សំណូមពរ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​ខេត្ត​ប៉ៃលិន​យកចិត្តទុកដាក់​ថែរក្សា​អនាម័យ​ក្រុង​ទាំងអស់គ្នា ដោយ​ទីក្រុង​អាច​ស្អាត​ទៅបាន លុះត្រាតែ​ចេះ​អ នាម័យ​ចាប់​ពី​ខ្លួន​យើង​ម្នាក់ៗ ជាមុនសិន នោះ​អ្នក​ដទៃ​ឃើញ​គេ​នឹង​ធ្វើ​តាម​យើង​ជាក់​ជាមិ ន​ខាន​ឡើយ​។​
​សូមបញ្ជាក់​ថា  នេះ​ជា​លើក​ទី​១​ហើយ ដែល​អាជ្ញាធរ​ក្រុងប៉ៃលិន​រៀបចំ​អនាម័យ​ជួល កម្មករ​អោយ​រើស​សម្រាម​អនាម័យ​ខេត្ត  ៕
​អត្ថបទ រតនៈ

 

2015_10_31ch1 (3) 2015_10_31ch1 (1) 2015_10_31ch1 (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.