ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន ណែនាំ​ប្រធាន​នាយកដ្ឋាន ដែល​ទើប​ផ្លាស់ប្តូរ​ថ្មី ត្រូវ​ខិតខំ​ប្រឹងប្រែង​បំពេញភារកិច្ច និង​មាន​យុត្តិធម៌​ក្នុង​ការដឹកនាំ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នៅ​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០១៩​នេះ នាយ​ឧត្តមសេនីយ៍សន្ដិ​បណ្ឌិ​ត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ណែនាំ​ទៅ​កាន់ ប្រធាន​នាយកដ្ឋាន​ដែល​ទើប​ផ្លាស់ប្ដូរ​ថ្មី ត្រូវតែ​ខិតខំ​ប្រឹងប្រែង​បំពេញភារកិច្ច ដែល​ថ្នាក់ដឹកនាំ​ប្រគល់ជូន និង​ត្រូវមាន​យុត្តិធម៌ ក្នុង​ការដឹកនាំ​កងកម្លាំង​ក្រោម​ឱវាទ​។​

​ក្រោយ​បញ្ចប់​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង​ជូន​ប្រធាន​នាយកដ្ឋាន​ចំនួន​៥​រូប និង​អនុប្រធាន​សេនាធិការ​ម្នាក់ លោក​ឧត្តមសេនីយ៍ឯក ឆាយ គឹម​ខឿន អគ្គស្នងការ​រង​នគរបាលជាតិ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​យ៉ាង​ដូច្នេះ​ថា «​នាយ​ឧត្តមសេនីយ៍ អគ្គស្នងការ បាន​ណែនាំ​ឲ្យខិត​ខំប្រឹងប្រែង បំពេញភារកិច្ច បំពេញ​លក្ខណៈសម្បត្តិ​ក្នុង​ភាពជា​អ្នកដឹកនាំ​ច្បាស់លាស់ ដឹង​ពី​សុខទុក្ខ​កងកម្លាំង និង​ត្រូវ​មាន​ភាពយុត្តិធម៌​ក្នុង​ការដឹកនាំ​កងកម្លាំង​»​។​

​នាយ​ឧត្ដមសេនីយ៍ នេ​ត សាវឿន ក៏​បាន​គូសបញ្ជាក់ឲ្យ​ប្រធាន​នាយកដ្ឋាន​ថ្មី ត្រូវតែ​មាន​ភាពស្មោះត្រង់​ជាមួយ​កងកម្លាំង សាមគ្គីភាព​គ្នា​ផ្ទៃក្នុង ហើយ​ត្រូវតែ​ធ្វើជា​គំរូ​ក្នុង​ការដឹកនាំ ដើម្បី​ទទួលបាន​ជោគជ័យ ក្នុង​ការបំពេញ​ភារកិច្ច ដែល​ស្របទៅនឹង​អ្វី​ដែល​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួង​មហាផ្ទៃ បាន​ជឿទុកចិត្ត និង​ប្រគល់ជូន​។​

​លើសពីនេះ នាយ​ឧត្តមសេនីយ៍ អគ្គស្នងការ​នគរបាល​ជាតិ បាន​ផ្ដាំផ្ញើ​ឲ្យខិត​ខំប្រឹងប្រែង​រួមចំណែក​ជាមួយ​រដ្ឋាភិបាល ដើម្បី​ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែល​កើតចេញ​ពី​ការបោះឆ្នោត និង​ដើម្បី​ធានា​ស្ថិរភាព​សន្ដិសុខ សណ្ដាប់ធ្នាប់​សាធារណៈ​ជូន​ប្រជាពលរដ្ឋ និង​សង្គមជាតិ​ទាំងមូល​។​

​សូមជម្រាបថា នាយ​នគរបាល​ថ្នាក់​ឧត្តមសេនីយ៍ ដែល​ត្រូវ​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខ​តំណែង​ក្នុង​ឱកាស​នេះ​រួមមាន​៖

*​ទី​១៖​លោក​ឧត្តមសេនីយ៍ឯក ជីវ ផល្លី ជា​ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​
*​ទី​២៖​លោក​ឧត្តមសេនីយ៍ឯក ម៉ៅ ឧត្តម ពី​ប្រធាន​នាយកដ្ឋាន​នគរបាល​ការពារ​ព្រំដែន​គោក ទៅជា​អនុប្រធាន​នាយកដ្ឋាន​កណ្តាល​នគរបាល​ព្រំដែន​
*​ទី​៣៖​លោក​ឧត្តមសេនីយ៍ឯក រុន រ័ត្ន​វាសនា ពី​ប្រធាន​នាយកដ្ឋាន​នគរបាល​ច​រាចរ​ណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ ទៅជា​ប្រធាន​នាយកដ្ឋាន​នគរបាល​ទេសចរណ៍​
*​ទី​៤៖​លោក​ឧត្តមសេនីយ៍ទោ ហេង ចាន់​ធា​រី ពី​ប្រធាន​នាយកដ្ឋាន​នគរបាល​ទេសចរណ៍ ទៅជា​ប្រធាន​នាយកដ្ឋាន​នគរបាល​ច​រាចរ​ណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​
*​ទី​៥៖​លោក​ឧត្តមសេនីយ៍ទោ លៀង ភារម្យ ពី​អនុប្រធាន​សេនាធិការដ្ឋាន​ទៅជា​ប្រធាន នាយកដ្ឋាន​នគរបាល​ការពារ​ព្រំដែន​គោក​
​ទី​៦៖​លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ពៅ ជា​អនុប្រធាន​សេនាធិការដ្ឋាន​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.