ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

​អ្នក​ទន្ទ្រាន និង​អ្នកកាង​បឹង​ធម្មជាតិ​របស់​រដ្ឋ ល្មម​ដល់​ពេល​វែកមុខ​ហើយ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ មាន​ប្រភព​ច្បាស់ការ​បាននាំគ្នា​ខ្សឹបខ្សៀវ​ថា ទាំង​អ្នក​ទន្ទ្រាន និង​អ្នកកាង​ពីក្រោយ​ការរំលោភ​យក​បឹង​ធម្មជាតិ​របស់​រដ្ឋ ស្ថិតក្នុង​ភូមិ​បឹង​ធំ​ខាង​លិច ឃុំ​អង្គ​សុរ​ភី ស្រុក​កំពង់ត្រាច ខេត្ត​កំពត ល្មម​ដល់​ពេល​វែកមុខ​ហើយ ព្រោះ​គេ​ដឹង​ច្បាស់​ថា បុគ្គល​មួយ​គ្រួសារ​ដែល​ហ៊ាន​ទន្ទ្រាន​ដី​បឹង​ឈូក​របស់​រដ្ឋ​មិន​ខ្លាចក្រែង​ដល់​អាជ្ញាធរ​បែបនេះ ពិតជា​មាន​មន្ត្រី​អន្ទ្រើ​សៗ​ដែល​បាន​លិឍ​សើម​មាត់កំពុង​រុញច្រាន​នៅ​ពីក្រោយ ដើម្បី​ចែក​លាភសក្ការៈ​។​

​ប្រភព​បាន​បង្ហើប​ទៀតថា ឥឡូវនេះ​ប្រជាពលរដ្ឋ​រាប់រយ​នាក់​កំពុង​មាន​ប្រតិកម្ម​យ៉ាង​ពុះកញ្ជ្រោល ខណៈ​បុគ្គល​មួយ​គ្រួសារ ប្តី​ឈ្មោះ សំ អេ​ន ប្រពន្ធ​ឈ្មោះ សេង យិ ជួល​ត្រាក់ទ័រ​ភ្ជួរ​រាស់​បឹង​ឈូក​របស់​រដ្ឋ​ដោយ​គ្មាន​ខ្លាច​ច្បាប់​ហើយ​ជេរប្រមាថ​អាជ្ញាធរ​និង​សមត្ថកិច្ច​ដោយ​គ្មាន​ញញើត​មាត់ និង​មាន​ចេតនា​ចង់​ក្រសោប​យក​បឹង​ធម្មជាតិ​ដោយ​គ្មាន​ញញើត​នឹង​ច្បាប់​បែបនេះ​។​

​គេ​ចង់​ដឹង​ណាស់ ប្រជាពលរដ្ឋ​មួយ​គ្រួសារ​នេះ​គាត់​សំអាង​ទៅលើ​អ្វី​ទើប​ហ៊ាន​ទន្ទ្រាន​យក​ដី​បឹង​របស់​រដ្ឋ​គ្មាន​ខ្មាស់អៀន​អី​បន្តិច​សោះ​។​

​បើ​តាម​ព័ត៌មាន​បែកធ្លាយ​លួច​បង្ហើប​ថា លោកតា សំ អេ​ន មាន​គេ​បញ្ជា​នៅ​ពីក្រោយ ដើម្បី​ទន្ទ្រាន​យក​បឹង​ឈូក​របស់​រដ្ឋ​សម្រាប់​វាស់​ចែកគ្នា ព្រោះ​គេ​បាន​ប៉ាន់ប្រមាណ​រួចហើយ បឹង​ដែល​ជា​ជ្រលង​បង្ហូរទឹក​ដែល​គេ​កំពុង​លេបទឹកមាត់​ចង់​បាន​នេះ​មានតម្លៃ​ក្បែរ​លាន​ដុល្លារ​ឯណោះ​។​

​គេ​ដឹង​ទៀតថា បឹង​ធម្មជាតិ​ដែល​គេ​កំពុង​ប្រើ​គ្រប់​រូបភាព​ដើម្បី​សុំ​គោលការណ៍​ធ្វើ​ប្លង់​នេះ មាន​ក្បាលដី​៩៤​ម៉ែត្រ​×៣០០​ម៉ែត្រ ជាប់​នឹង​ដង​ផ្លូវជាតិ​លេខ​៣១ ជា​ដី​បឹង​ធំ​ល្វឹងល្វើយ បើ​ដី​ត្រូវប៉ាន់​បែបនេះ​អ្នកណា​ក៏​លេបទឹកមាត់​ចង់បាន​ដែរ​..!!

​គេ​ដឹង​ទៀតថា បើ​ទន្ទ្រាន​យក​បាន​សម្រេច​មែន លោកតា សំ អេ​ន បាន​យ៉ាងច្រើន​ត្រឹម​៣០%​ប៉ុណ្ណោះ សល់​ពី​នោះ​គេ​យក​អស់ហើយ ម្តេច​ក៏​ខំ​ប្រវេប្រវា​ម្លេះ​..​ដល់​ពេល​ជាប់ទោស​ជាប់​តែ​ម្នាក់ឯង​ហ្នឹង​….!!!!

​សូមជម្រាបថា​៖ បឹង​ធម្មជាតិ​ស្ថិតក្នុង​ភូមិ​បឹង​ធំ​ខាង​លិច ឃុំ​អង្គ​សុរ​ភី ស្រុក​កំពង់ត្រាច ខេត្ត​កំពត ដែល​គេ​កំពុង​ឃុបឃិត​ចង់​ក្រសោប​យក​ធ្វើ​ជា​ស​ម្ប​តិ្ត​ឯកជន​នោះ គឺជា​ជ្រលង​បណ្តោះ​ទឹក ដែល​ប្រជាពលរដ្ឋ​ជាង​២០០​គ្រួសារ​ស្ថិតក្នុង​ឃុំ​បឹង​សាលា​ខាងជើង និង​ឃុំ​កំពង់ត្រាច​ខាងកើត កំពុង​ជំទាស់​តវ៉ា មិន​ឲ្យ​រដ្ឋបាល​ស្រុក​កំពង់ត្រាច ចេញ​ប័ណ្ណកម្មសិទ្ធិ​ជូន​បុគ្គល​មួយ​គ្រួសារ​នោះឡើយ​។ ដូច្នេះ​ប្រសិនបើ​ជំនាញ​ហ៊ាន​ចេញ​ប្លង់​ជូន​ទៅ​តាម​ការស្នើសុំ​មែន​នោះ ពួកគាត់​ក៏​នាំគ្នា​បោះបង្គោល​យក​បឹង​ធម្មជាតិ​នេះ ហើយ​សុំ​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​បាន​ដូចគ្នា​….​។​

​ចំពោះ​ព័ត៌​ច្បាស់ការណ៍​ចុងក្រោយ ត្រូវបាន​ទម្លាយ​ថា ពេល​នេះ​អាជ្ញាធរ​ស្រុក​កំពង់ត្រាច​បាន​ដាក់ពាក្យ​បណ្តឹង​ប្តឹងទៅ​សាលាដំបូង​ខេត្ត​កំពត​ឲ្យ​ចាត់កា​រដល់​អ្នក​ទន្ទ្រាន​បឹង​ធម្មជាតិ​នេះហើយ ហើយ​គេ​ចឹងដឹងថា បើ​រក​មុខ​អ្នក​ទន្ទ្រាន​ឃើញច្បាស់​ចែស​ដូច​ថ្ងៃ​ទៅហើយនោះ តើ​អាច​វែកមុខ​អ្នក​រុញ​នៅ​ពីក្រោយ​ឃើញ​ដែរ​ទេ​?៕ សេង ណា​រិទ្ធ​

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.