ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

មន្ដ្រី​ធំៗ​និង​មន្ដ្រីនគរបាល​វរ​ការពារ​ព្រំដែន​លេខ​៦២៣ ស្រុក​អូរយ៉ាដាវ បើកដៃ​ឲ្យ​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ឆ្ល​ដែ​នទៅ​ប្រទេស​វៀតណាម​យ៉ាង​ពេញបន្ទុក​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

រតនគិរី​៖ ប្រភព​ពី​ប្រជាពលរដ្ឋ​និង​មន្ត្រីនគរបាល​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រតនគិរី បាន​បង្ហើប​ឲ្យដឹងថា ចាប់តាំងពី​លោក​ឧត្តមសេនីយ៍ទោ យិន ចំណាន មក​កាន់​តំណែង​ជា​ស្នងការ​នគរបាល​ខេត្ត​រតនគិរី គឺ​មិន​ទាន់​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ព្រៃឈើ​ប្រកបដោយ​ប្រសិទ្ធភាព​ឡើយ​។ ហេតុនេះហើយ​ទើប​មេ​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​៦២៣ លោក សួស ពិន​ពិ​សិទ្ធ និង​មេ​ប៉ុស្ដិ៍​ច្រករបៀង​ភូមិ​ឡុំ លោក វ៉ាន សាក់ ឃុំ​ឃិត​ឲ្យ​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រករបៀង​ភូមិ​ឡុំ ឃុំ​យ៉ា​ទុង ស្រុក​អូរយ៉ាដាវ តាម​អំពើ​ចិត្ត​។​

​ប្រភព​បានឲ្យដឹង​ទៀតថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការ​នគរបាល​ខេត្ត​រតនគិរី ទេ​នោះ​គឺ​លោក សួស ពិន​ពិ​សិទ្ធ មេបញ្ជាការ​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​៦២៣ និង​លោក វ៉ាន សាក់ មេ​ប៉ុស្ដិ៍​ច្រករបៀង​ភូមិ​ឡុំ មិន​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដូច​សព្វថ្ងៃនេះ​ទេ​។​

​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុង​ឃុំ​យ៉ា​ទុង បានឲ្យដឹងថា មួយរយៈ​កន្លងទៅនេះ​នៅ​ចំណុច​ច្រករបៀង​ភូមិ​ឡុំ ឃុំ​យ៉ា​ទុង មាន​ឈ្មួញ​សម្រុក​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក ព្រោះ​មាន​ការឃុបឃិត​បើ​កដៃ​ពី​សមត្ថកិច្ច​នគរបាល​ការពារ​ព្រំដែន​។ បើ​តាម​ប្រភព​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​បានឲ្យដឹងថា ការ​ដែល​ពួកគេ​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​យ៉ាង​រលូន គឺ​មាន​ការបើក​ដៃ​ពី​សំណាក់​មេ​ប៉ុស្ដិ៍​ច្រករបៀង​ភូមិ​ឡុំ លោក វ៉ាន សាក់ និង​មេបញ្ជាការ​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​៦២៣ គឺ​លោក សួស ពិន​ពិ​សិទ្ធ តែម្តង​។​

​បើ​តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​យ៉ា​ទុង ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី បានឲ្យដឹងថា មួយរយៈ​កន្លងទៅ​នេះ​ឈ្មួញ​បាន​ប្រើ​រថយន្ត​កែច្នៃ​ជាច្រើន​គ្រឿង​សម្រុក​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រករ​បៀត​ភូមិ​ឡុំ ព្រោះ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​នគរបាល​ការពារ​ព្រំដែន​។ ប្រភព​ពី​សមត្ថកិច្ច​និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ឃុំ​យ៉ា​ទុង ស្រុក​អូរយ៉ាដាវ បានឲ្យដឹង​ទៀតថា តាមរយៈ​ការឃុបឃិត​ឲ្យ​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​យ៉ាង​សុខ​ស្រួល គឺ​លោក វ៉ាន សាក់ មេ​នគរបាល​ប៉ុស្ដិ៍​ច្រករបៀង​ភូមិ​ឡុំ និង​លោក សួស ពិន​ពិ​សិទ្ធ មេបញ្ជាការ​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​៦២៣ ប្រមូល​លុយ​បាន​យ៉ាងច្រើន​ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ឡើយ​។

​ចំណែក​លោក​ឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការ​នគរបាល​ខេត្ត​រតនគិរី និង​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ក្នុងខណៈដែល​ឈ្មួញ​សម្រុក​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រករបៀង​ភូមិ​ឡុំ ឃុំ​យ៉ា​ទុង ស្រុក​អូរយ៉ាដាវ យ៉ាង​ពេញបន្ទុក​៕

Filed in: ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.